ភាគ០៦ : វីឌីអូ

259 24 1
                                    

Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន🙏🎀

[ បញ្ជាក់ខ្លាចឆ្ងល់ឬមិនយល់ : សុងហ៊ុន ហៅជេគពូឬក៏ប៉ាក្មេក(ពេលខ្លះ) តែហៅតែនៅមុខគេហើយនិងមុខជេគឥឡូវនិងទេ តិចទៀតក៏ហៅ ឯង ឯង អីបែបនិង ដូចពេលគេលាក់លែងបាន បង្ហាញចរិកហ្សីនអីនិង ]

_________________

បន្ទប់ដ៏ធំទូលាយ មើលទៅគឺប្រណិត និងសាកសមជាកន្លែងស្នាក់នៅរបស់មនុស្សដែលមានលុយនិងអំណាច... នៅលើគ្រែក៏បានបង្ហាញឲ្យយើងឃើញនៅមនុស្សដែលគំបុងតែគេងយ៉ាងស្គប់ស្គល់ ចំណែកឯម្នាក់ទៀតក៏អង្គុយផឹកកាហ្វេនាពេលព្រឹកដូចជាគ្មានអ្វីបានកើតឡើង។

នាយសង្ហាផឹកកាហ្វេបណ្តើរសម្លឹងមើលទៅកាន់ ខ្នងម៉ដ្ឋរលោង លាយឡំជាមួយនិងស្នាមក្រហមជាំមួយចំនួនកាន់តែជាចំណីភ្នែករបស់នាយសង្ហា ដែលធ្វើឲ្យនាយញញឹមកាន់តែខ្លាំងឡើង... ភ្ជាប់ជាមួយនិងពាក្យសម្តីលើកសរសើរថា៖

« មិនត្រឹមតែមុខទេដែលស្អាត តែមួយតួខ្លួនរបស់គេ គឺសឹងតែរកកន្លែងឲ្យទើសមិនបាន!! » ថាហើយក៏លើកកាហ្វេដែលសល់ក្នុងកែវមកបង្ហើយ ស្របពេលដែលរាងកាយកំពុងតែគេងនៅលើឡ្រែក៏បានប្រាស់ខ្លួនបែរមកខាងគេ...

« ហ៊ឹម... » សម្លេងក្រហឹមក្នុងករបានបន្លឺឡើងថើរៗខណៈពេលដែល សុងហ៊ុន បានដាក់កែវចុះ និងបានមើលទៅកាន់ កែវភ្នែកមួយគូរដែលកំពុងតែសម្លឹងមកមើលគេវិញជាមួយនិងភាពភ្ញាក់ផ្អើល

« ... » ជេគ មិនមាត់ច្រើនឡើយ គ្រាន់តែបើកភ្នែកមកឃើញ សុងហ៊ុន កំពុងតែមើលមកគេភ្លាម គេក៏ស្ទុះងើបអង្គុយនៅលើគ្រែត្រង់ខ្លួន សម្លឹងមើលទិដ្ឋភាពជុំវិញបន្ទប់ជាមួយនិងការចងចាំដែលស្រពេចស្រពិល

« ភ្ញាក់ហើយឬលោកពូ? » សុងហ៊ុន បានសួរជាមួយស្នាមញញឹម

« មានរឿងអី? ហើយឯង— » ជេគ សួរមិនទាន់ទាំងចប់ផងក៏ត្រូវអាក់ពេលដែលចាប់ផ្តើនសម្លឹងឃើញខ្លួនទទេរស្អាត ជាមួយនោងស្នាមជាំ ដែលមានតាំងតែពីក្បាលពោះ ដៃ និយាយទៅសឹងតែមិនឲ្យមានចន្លោះសោះឡើយនៅលើរាងកាយគេ

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now