ភាគ០៩ : ជម្លោះ

213 29 3
                                    

Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន
_______________

   បន្ទាប់ពីរួចដៃជាមួយនិង សុងហ៊ុន ហើយវាក៏យប់ល្មមដែលទៅហើយទើប ជេគ បានត្រឡប់មកដល់វិមានវិញ។ បើទោះបីជាគេបានត្រឡប់មកវិញទៅហើយក្តី ប៉ុន្តែអារម្មណ៍ដែលខឹងសម្បារជាមួយនិង សុងហ៊ុន ក៏នៅតែមានជាប់នៅក្នុងចិត្ត។ ទឹកមុខម៊ាំហាក់ដូចជាមិនប្រលែងចេញពីមុខគេបានដើរចូលក្នុងវិមាន ធ្វើឲ្យអ្នកបម្រើដែលបានឃើញក៏កើតមានចម្ងល់ ព្រោះមើលទៅសភាពបែបនេះគឺមិនដូចជាម្ចាស់របស់ពួកគេកាលពីមុន ដែលតែងតែមានរបៀបរៀបរយឡើយ។

    « ជែល៍ឡា សម្រាកឬនៅ? » ជេគ បានសួរឡើងខ្លៅពេលដែលគេបានឈប់និងដោះអាវធំក្រៅចេញ ហុចទៅលើដៃអ្នកបម្រើម្នាក់ក្បែរនោះ។

   « អ្នកនាងតូចទើបតែទៅសួនច្បារមុននេះបន្តិច លោកប្រុស »

   « ដឹងថាកូនស្រីយើងទៅធ្វើអីឬអត់? » ជេគ បានសួរបញ្ជាក់ ណាមួយក៏ឆ្ងល់មិននឹកស្មានឡើយថា កូនស្រីរបស់ខ្លួនបែរជាចេញដើរលេងនៅក្នុងសួនស្មើរនេះ

   « ប្រហែលជាអ្នកនាងតូច រង់ចាំអ្នកប្រុសសុងហ៊ុន!! ព្រោះឮអ្នកនាងនិយាយជាមួយអ្នកបម្រើក្បែរខ្លួន »

   « ទៅរៀបចំទឹកក្តៅនៅបន្ទប់របស់យើង បន្តិចទៀតយើងនិងទៅសម្អាតខ្លួន » បញ្ចប់សម្តីបង្គាប់បញ្ជាភ្លាម ជេគ ក៏ដើរចេញទៅដូចគ្នាផងដែរ បើមើលទៅក៏ដឹងថាកំពុងតែតម្រង់ទៅសួនខាងមុខ តែមិនដឹងថាទៅធ្វើអ្វីនោះទេ។

   ក្រឡេកមកមើលនាងតូចដែលកំពុងតែអង្គុយនៅលើទោងខាងក្រៅផ្ទះជាមួយនិងរ៉ូបរាត្រីឯណេះវិញ មើលទៅហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ នាងបានយ៉ោលទោងតិចៗជាមួយនិងស្នាមញញឹម ឯស្ប៉ៃប្រៀបបាននិងកន្សែងតែស្តើងត្រូវបានប៉ើងចុះចេញពីស្មាខណៈពេលដែលនាងមិនបានប្រយ័ត្ន ដែលធ្វើឲ្យ ជែល៍ឡា នាងត្រូវឈប់ទោងនិងរៀបនិងងាកក្រោយទៅរកកន្សែងស្ប៉ៃរបស់នាងទៅហើយ តែនាងក៏អាក់វិញព្រោះតែ៖

   « ប្រយ័ត្នផងណា ជែល៍ វាត្រជាក់ណាស់ ស្មើរនេះ » នាយសង្ហាមិនដឹងថាចេញមកពីប្រឡោះណា ពីពេលណាឡើយ បាននិយាយយ៉ាងស្រទន់ក្បែរត្រចៀកនាងតូច ឯដៃវិញក៏លើកស្ប៉ៃដែលគេរើសបាននោះយកទៅដាក់លើខ្លួនរបស់នាងតូចវិញ។

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now