ភាគ០៥ : អនាគតប៉ាក្មេក

236 21 5
                                    

Note : សុំទោសចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោសជាមុនព្រោះអត់បានអានឡើងវិញដើម្បីកែឡើយ ចឹងហើយអាចនិងមានកន្លែងឆ្គងច្រើន🙏🎀

Sorryអ្នកអស់គ្នាមុននិងច្រឡំដៃប៉ះ ពេលសរសេរ

Y'all កន្លែងខ្លះច្រឡំឈ្មោះអីកុំប្រកាន់ព្រោះម៉ាយៈនិងជាប់ដៃ សរសេរ Gemfot ពេកចង់សតិអារម្មណ៍😭🙏
____________

   បន្ទាប់ពីសេចក្តីប្រកាសត្រូវបានបញ្ចប់ យើងក៏ឃើញផងដែរថាលោកតាអុីហ្គឺរ៍ ប្រញាប់ប្រញាល់ចេញទៅណាមិនដឹងនោះទេ គ្រាន់តែយើងឃើញមុនពេលដែលគាត់ចាកចេញទៅនោះ គាត់ក៏បានខ្សឹបប្រាប់ជំនិតរបស់គាត់ ជាពិសេសគឺហុចអ្វីម៉្យាងឲ្យទៅកាន់ជំនិតនោះដូចគ្នា ដោយភ្ជាប់ជាមួយនិងសម្តីតិចៗទៅថា៖

« .... ហាមធ្វែសប្រហែសការងារនេះឲ្យសោះ បើឯងចង់រស់!! » បញ្ចប់សម្តីគំរាមកំហែង គាត់ក៏ដើរចេញដើម្បីទៅបំពេញការងារបាត់ទៅ ទុកឲ្យជំនិតរបស់គាត់នៅធ្វើមុខសេសឺសឹងតែធ្វើអ្វីមិនត្រូវ ព្រោះការងារនេះវាគ្រោះថ្នាក់ពេកទៅហើយ។

ចំណែកឯ សុងហ៊ុន គឺតម្រូវឲ្យនាំ ជែល៍ឡា ដើរនៅក្នុងកម្មវីធីដើម្បីស្វាគមន៍អ្នកដែលបានមកចូលរួម បើទោះបីជាពេលដែលគេនៅជិតនាងតូចពោរពេញទៅដោយស្នាមញញឹមក៏ពិតមែន តែក្នុងចិត្តគេសឹងតែឆ្កួតទៅហើយព្រោះតែគេពិតជាធុញទ្រាន់និងសកម្មភាពដដែលៗនេះណាស់ គ្មានអ្វីក្រៅពីនិយាយស្វាគមន៍ សរសើរ អរគុណ និងដើរចេញ ហលយក៏មកត្រូវជួបនិងនិយាយបែបនេះទៀត!!

   « ជែល៍!! បងហត់ បងសុំទៅបន្ទប់ទឹកតិច » សុងហ៊ុន និយាយមកត្រង់ៗ សុំនាងតូចចេញ ព្រោះគេទ្រាំតទៅទៀតលែងបានហើយ នេះយូរម៉ោងណាស់ទៅហើយដែលញេធ្វើបែបនេះ បើចង់ឲ្យគេបន្តធ្វើទង្វើឆ្កួតៗអស់និងទៀត ស្រមៃទៅ!!

   « អឹម... អូនចាំនៅកន្លែងលោកប៉ារបស់អូន »

   « បាទ » សុងហ៊ុន ញញឹម ហើយក៏អង្អែលក្បាលនាងតូចបន្តិច បន្ទាប់មកក៏ដើរចាកចេញទៅ ហើយក៏មិនមែនទៅបន្ទប់ទឹកដែរ គេទៅរកមិត្តរបស់គេដែលកំពង់តែនៅយ៉ខាងក្រៅទៅវិញទេ ព្រោះតែខួរក្បាកពេលនេះគឺពិតជាស្រ្តេសទប់ទល់លែងជាប់ហើយ។

𝜗𝜚មន្តស្នេហ៍លោកប៉ាក្មេក༉✧˖°Where stories live. Discover now