ពួកគេបានយកAerinទៅចងជាប់នឹងដើមឈើមួយនៅក្នុងព្រៃដែលស្ថិតនៅចំហៀងភូមិគ្រឹះនោះឯSunaវិញពួកគេបានយកទៅឃុំក្នុងឃ្លាំងចាស់មួយ។
« ធ្វើតាមផែនការទៅ! »
« បាទ! »និយាយចប់បុរសម្នាក់បានថតរូបរបស់Sunaរួចហើយក៏ផ្ញើទៅឲ្យTaehyung។
« បងផ្ញើរូបរបស់អូនទៅឲ្យគេហើយ »សម្លេងគ្រលរធំនិយាយឡើង
« ល្អហើយ! »
« ពេលណាទើបអូនព្រមចាកចេញពីវាមករស់នៅជាមួយបងដូចកាលពីមុន? »
« មិនយូរនោះទេ! បើអូនបានរៀបការជាមួយវាហើយអូនសម្លាប់គ្រួសាររបស់វាចោលទាំងអស់ទ្រព្យសម្បត្តិទាំងប៉ុន្មាននឹងធ្លាក់មកលើពួកយើង »
« ហេតុអីអូនដល់ថ្នាក់សម្លាប់ទាំងគ្រួសារ? »
« បងភ្លេចហើយហេ៎ថាប៉ារបស់វាធ្លាប់សម្លាប់ម៉ាក់
របស់អូន? »លឺសម្តីរបស់នាងហើយគេក៏ស្ងាត់មាត់
មិននិយាយអ្វីតទៀត។+Taehyung Scene
អ្នកកំលោះកំពុងតែអង្គុយនិយាយជាមួយនឹងតារបស់គេសុខៗស្រាប់តែមានសារមួយលោតឡើងក្នុង
ទូរសព្ទរបស់គេ។ រាងក្រាស់បើកមើលសារនោះ
ហើយក៏ឃើញរូបថតSunaអង្គុយលើកៅអីទាំងដៃជាប់ច្រវ៉ាក់ក្នុងបន្ទប់ងងឹតមួយដែលមានភ្លើងព្រាលៗ
ប៉ុណ្ណោះ។« មានរឿងធំហើយៗ »ស្រីម្នាក់បានរត់មកស្រែក
ទាំងភិតភ័យធ្វើឲ្យអ្នកផ្ទះទាំងអស់ចេញមកជុំគ្នា« មានរឿងអីKin? »ម៉ែដោះក៏សួរនាង
« គ...គឺ...អ្នកនាងAerinបាត់ខ្លួនហើយ »
« ហា៎!!!?? »គ្រប់គ្នាភ្ញាក់ផ្អើលនឹងរឿងនេះឯលោកយាយរបស់Taeរឹតតែបារម្ភពីនាងតូចថែមទៀត
« Sunaក៏បាត់ខ្លួនដូចគ្នា ពេលនេះខ្ញុំត្រូវទៅរកSunaមុន »
« បងTae! ខ្ញុំទៅជាមួយបងដែរ »នាងតូចSuuE
និយាយឡើងទាំងបារម្ភពីមិត្តមិនដឹងជាពេលនេះនាងយ៉ាងមិចទៅហើយទេ« កុំអី! វាគ្រោះថ្នាក់ណាស់! ឯងនៅទីនេះមើលថែគ្រប់គ្នាឲ្យបានល្អទៅ! បើអាចCallហៅបងទី2ឲ្យមកទីនេះមក »រាងក្រាស់និយាយចប់ក៏យកសោរឡានបើកឡានចេញទៅរកតែចាស់ៗនឹងអ្នកផ្ទះឃាត់មិនទាន់។ SuuEទាញទូរសព្ទCallទៅ
Hoseokជាបន្ទាន់
YOU ARE READING
ស្អប់ពេញស្រឡាញ់
RandomKim Aerin ពីនារីហាយសូម្នាក់ ចាយលុយដូចជាចាយក្រដាស មានចរិតក្អេងក្អាង មិនចេះខ្លាចអ្នកណា បែរជាត្រូវធ្លាក់ខ្លួនក្រដោយសារតែ នាងមិនមានឈ្មោះក្នុងវង្សត្រកូលរបស់នាងបន្ត ។ ចៃដន្យនាងតូចបានជួបជាមួយនឹងមិត្តកាលពីនៅរៀន មិត្តភក្តិប្រុសដែលលលួចស្រឡាញ់នាងជាយូរណាស់មកហើយ...