Episode 30

3.8K 129 1
                                    

ពួកគេបានចាប់ប៉ាម៉ាក់របស់ Taehyung នឹង Rin មកជាមួយគ្នាដោយ Rin ត្រូវបានគេចងជាប់ទៅនឹងកៅអីមួយចំណែកប៉ាម៉ាក់របស់ Tae ត្រូវគេចងជាប់ទៅនឹងបង្គោលដែកមួយ។

« ចាំយើងបានទេ Kim Daewon?! » Suna ដើរចេញពីកន្លែងងងឹតជាមួយនឹងកាំភ្លើងកាន់នៅនឹងដៃ

« នាងគឺជាអ្នកណា? »

« ឯងចាំស្រីម្នាក់មានឈ្មោះថា Lee Minjeong ទេ? »

« Minjeong?! »

« Minjeong ប្រពន្ធដើមរបស់ឯងនឹងហើយ!!! »Suna ស្រាប់តែស្រែកឡើងធ្វើឲ្យលោក Daewon ស្ងាត់មាត់ចំណែកអ្នកស្រី Kim បែរជាមានចម្ងល់ពេញខួរក្បាលរបស់គាត់

« ឯងអាក្រក់ណាស់ Kim Darwon!! ឯងសម្លាប់ម៉ាក់របស់យើង ពេលដែលយើងកើតមកឯងមិនទទួលខុសត្រូវហើយថែមទាំងបាញ់សម្លាប់ម៉ាក់របស់យើងទៀត ឯងសមជាមនុស្សប្រុសដែរទេ?!! » Suna លើកកាំភ្លើងតម្រង់ឲ្យចំលោក Daewon

« Suna! ស្ងប់អារម្មណ៍សិនទៅ មានរឿងអីនិយាយគ្នាតាមសម្រួលបាន » Aerin និយាយឡើងទើប Suna បែរមករកនាង

« បិទមាត់របស់ឯងទៅ!!! »

+ SuuE Scene

នាងតូចបើកទូរសព្ទឃើញសាររបស់ខ្លួនដែលផ្ញើរទៅ Aerin ទាំងចម្ងល់

« សារមួយនេះខ្ញុំមិនបានសរសេរទេ?!! ហើយអ្នកណាជាអ្នកសរសេរបើទូរសព្ទនៅជាប់នឹងខ្ញុំរហូតនឹង? ឬមួយមានអ្នក Hack ចូលហើយមានបំណងមិនល្អចំពោះ Rin? វីវរហើយនាងច្បាស់ជាមានរឿងមិនខាននោះទេ!! » SuuE រហ័សទាញកាបូបបើកឡានចេញទៅរក Namjoon នឹង Jin នៅឯភូមិគ្រឹះភ្លាមៗ

+Taehyung Scene

រាងក្រាស់មកដល់ផ្ទះភ្លាមដាក់បង្គុយនៅលើសាឡុងទាំងអារម្មណ៍នឿយណាយ។ ទូរសព្ទរបស់គេរោទ៍ឡើងទើប Taehyung រហ័សទាញមកលើក

« អាឡូលោកពូ! »

<ខ្ញុំបានមកដល់ព្រលានយន្តហោះហើយតែមិនបានឃើញវត្តមានរបស់លោកប្រុសនឹងអ្នកស្រីទេ>

« មិចនឹងអាចទៅ!! »

<អ្នកប្រុស! ខ្ញុំរើសបានទូរសព្ទរបស់លោកម្ចាស់នៅពីមុខព្រលានយន្តហោះ!>

« នេះ! លោកប៉ាអ្នកម៉ាក់ច្បាស់ជាកំពុងតែមានគ្រោះថ្នាក់ហើយ »

ស្អប់ពេញស្រឡាញ់Where stories live. Discover now