Episode 33+34 (ភាគបញ្ចប់)

7.1K 216 24
                                    

បន្ទាប់ពីថើបបបូរស្តើងរបស់ Aerin អស់ចិត្តហើយ អ្នកកំលោះបានដកបបូរមាត់របស់គេចេញវិញព្រមទាំងញាក់ចិញ្ចើមដាក់នាងតូចទៀតផង។

« អាប្រុសឈ្លាតឱកាស »នាងតូចខាំមាត់សម្លក់រាងក្រាស់ថ្មែរ នេះជាមិនទាន់ស្រួលបួលផងនៅឈ្លាតធ្វើបែបនេះដាក់នាងទៀត

« ជួយមិនបានទេ អ្នកណាប្រើឲ្យបបូរមាត់របស់នាងទាក់ទាញខ្ញុំធ្វើអី? » Taehyung ញាក់ស្មារដាក់នាងតូចជាមួយស្នាមញញឹមនៅលើផ្ទៃមុខសង្ហាររបស់គេ។ តាំងពីដឹងខ្លួនឡើងមកអ្នកកំលោះញញឹមរហូតហាក់ដូចជាផែនដីនេះធ្វើឲ្យគេមានក្តីសុខយ៉ាងអញ្ចឹង

« ឈប់និយាយជាមួយលោកហើយ! » Aerin ដើរតាំងៗទៅអង្គុយនៅលើសាឡុងដែលមាននៅក្នុងបន្ទប់មួយនេះស្រាប់

« Rin! ខ្ញុំឃ្លាន... »អ្នកកំលោះបូញមាត់ធ្វើមុខជូរដាក់នាងតូចព្រមទាំងយកដៃអង្អែលពោះខ្លួនឯងតែវាមិនបានធ្វើឲ្យ Aerin ទន់ចិត្តឡើយ

« យកស៊ីខ្លួនឯងទៅ! »រាងស្តើងថាឲ្យអ្នកកំលោះដោយមិនសូម្បីងាកមើលមុខរបស់ Taehyung

« អូយ!!! » Taehyung ចុះពីលើគ្រែហើយតែក៏ត្រូវដួលទៅលើឥដ្ឋភ្លាមៗព្រោះតែជើងស្តាំរបស់គេឈឺមិនអាចដើរបាន។ ពេលលឺសម្រែកនៃភាពឈឺចាប់របស់ Taehyung ហើយស្រីតូចរហ័សដើរមករកអ្នកកំលោះព្រមទាំងជួយគ្រាគេឲ្យទៅអង្គុយនៅតុអាហារវិញ

« អ្នកណាប្រើឲ្យលោកចុះមកបែបនេះ? »គ្រាន់តែដាក់ Taehyung ឲ្យអង្គុយនៅតុបាយហើយ Aerin ថាឲ្យអ្នកកំលោះភ្លែត

« នាងនឹងហើយ! ប្រាប់ខ្ញុំថាឲ្យយកស៊ីខ្លួនឯងទើបខ្ញុំដើរមករកអីញ៊ាំខ្លួនឯងតាមអ្វីដែលនាងប្រាប់ » Taehyung រៀបរាប់ទាំងមុខជូរដាក់នាងតូច

« លោកចង់ឌឺខ្ញុំច្បាស់ណាស់ »Aerin ដួសម្ហូបបញ្ចុក Taehyung ខ្លាំងៗធ្វើឲ្យអ្នកកំលោះស្ទើរតែឆ្លាក់នឹងស្លាបព្រាបាយទៅហើយ

« បញ្ចុកឲ្យស្រួលបួលបន្តិចមកកញ្ញា! បើខ្ញុំឆ្លាក់ស្លាប់បាត់ទៅមានអ្នកណារៀបការជាមួយនាង »អ្នកកំលោះដៀងភ្នែកថាឲ្យអ្នកចំពោះមុខបែបស្តីបន្ទោស

« មនុស្សប្រុសច្រើនណាស់នៅលើផែនដីនេះ មិនមែនមានតែលោកមួយទេ »មួយឃ្លានេះរបស់ Aerin ធ្វើឲ្យ Taehyung ចង់ស៊ីនាងច្រើនជាងស៊ីបាយទៅហើយ។

ស្អប់ពេញស្រឡាញ់Where stories live. Discover now