Nieដែលជាអ្នកបម្រើនៅក្នុងផ្ទះបានយកអាហារឲ្យSunaដល់បន្ទប់ព្រោះតែនាងគិតថាSunaមើល
មិនឃើញបើសិនជាចុះមកខាងក្រោមក៏ពិបាក។« អ្នកនាSuna នេះគឺជាអាហារពេលល្ងាច អ្នកនាងពិសារពេលនេះមែនទេ? »Nieលើកអាហារ
នោះមកដាក់នៅលើតុហើយសួរទៅអ្នកដែលកំពុងតែគេងនៅលើគ្រែ Sunaងើបឡើងដោយមិននិយាយអ្វីមួយម៉ាត់រួចហើយនាងបានទាញចានអាហារនោះមកជិតខ្លួនដូចជាមនុស្សមើលឃើញធ្វើឲ្យNieហាក់ឆ្ងល់ជាខ្លាំង« អ្នកនាងមើលឃើញវិញហើយមែនទេ? »
« ចេញទៅ! »
« តែខ្ញុំត្រូវ...»
« យើងប្រាប់ថាឲ្យចេញទៅ!! ថ្លង់ទេហេ៎!! »
Sunaដើរទៅច្រានNieឲ្យចេញពីបន្ទប់មួយទំហឹងធ្វើឲ្យNieដួលទៅលើដីភ្លាមៗរួចហើយនាងក៏ទាញទ្វាបន្ទប់បិតបាត់ឯMoraបានឡើងមកខាងលើឃើញNieដួលនៅលើឥដ្ឋក៏ប្រញាប់ទៅជួយលើក« យ៉ាងមិចហើយបង? មានត្រូវត្រង់ណាទេ? »ស្រីស្រស់លើកអ្នកដែលដួលឡើងសួរទាំងបារម្ភ
« ខ្ញុំមិនអីទេ អរគុណអ្នកនាងតូចហើយ »Nieញញឹមដាក់អ្នកនៅចំពោះមុខ
« ស្រីម្នាក់នោះអាក្រក់មែន!! »Moraដៀងភ្នែកមើលទៅបន្ទប់របស់Sunaទាំងក្តៅក្រហាយ
« អ្នកនាងច្បាស់ជាឃ្លានហើយ! ចាំខ្ញុំរៀបអាហារឲ្យអ្នកនាងចុះណា »NieដឹកដៃMoraចុះទៅក្រោមវិញ។
Sunaបានញញឹមឡើងនៅពេលដែលនាងសម្លឹងតាមបង្អួចឃើញថាឡានរបស់រាងក្រាស់Taehyungបើកចូលមកដល់។ ប្រហែលមួយសន្ទុះក្រោយនាងប៉ាន់ស្មានបានថាTaeកំពុងតែឡើងមករកនាង
ប្រាវ!
នាងរហ័សគ្រវាសចានម្ហូបដែលនៅលើតុទាំងប៉ុន្មានឲ្យធ្លាក់ទៅលើឥដ្ឋបែកខ្ទេចគ្មានសល់ Sunaបានយកអំបែងចាននោះមកឆ្នូតលើម្រាមដៃរបស់នាងឲ្យមានឈាមហូរមកឯTaehyungពេលលឺសម្លេងធ្លាក់បែកអ្វីមួយហើយអ្នកកំលោះក៏ប្រញាប់រត់ឡើងមកមើល ដៃមាំបើកទ្វាចូលបន្ទប់របស់Suna រាងក្រាស់ឃើញដៃរបស់អ្នកនៅចំពោះកំពុងមានឈាមហូរមកមិនឈប់
« Suna! »Taehyungចូលទៅមើលដៃរបស់Sunaដែលមុតត្រូវអំបែង។
« ម៉ែដោះ! ឆាប់យកប្រអប់ថ្នាំនឹងបង់រុំរបួសមក »
គ្រាន់តែTaeស្រែកបញ្ជាចប់ប្រអប់ថ្នាំនឹងបង់រុំរបួសបានមកដល់ដៃអ្នកកំលោះ។ Taehyungរហ័សយកថ្នាំលាបពីលើដៃSunaនឹងរុំរបួសឲ្យនាងបានត្រឹមត្រូវ
YOU ARE READING
ស្អប់ពេញស្រឡាញ់
RandomKim Aerin ពីនារីហាយសូម្នាក់ ចាយលុយដូចជាចាយក្រដាស មានចរិតក្អេងក្អាង មិនចេះខ្លាចអ្នកណា បែរជាត្រូវធ្លាក់ខ្លួនក្រដោយសារតែ នាងមិនមានឈ្មោះក្នុងវង្សត្រកូលរបស់នាងបន្ត ។ ចៃដន្យនាងតូចបានជួបជាមួយនឹងមិត្តកាលពីនៅរៀន មិត្តភក្តិប្រុសដែលលលួចស្រឡាញ់នាងជាយូរណាស់មកហើយ...