Episode 29

3.5K 121 1
                                    

ពួកគេបានចាប់ប៉ាម៉ាក់របស់ Taehyung នឹង Rin មកជាមួយគ្នាដោយ Rin ត្រូវបានគេចងជាប់ទៅនឹងកៅអីមួយចំណែកប៉ាម៉ាក់របស់ Tae ត្រូវគេចងជាប់ទៅនឹងបង្គោលដែកមួយ។

« ចាំយើងបានទេ Kim Daewon?! » Suna ដើរចេញពីកន្លែងងងឹតជាមួយនឹងកាំភ្លើងកាន់នៅនឹងដៃ

« នាងគឺជាអ្នកណា? »

« ឯងចាំស្រីម្នាក់មានឈ្មោះថា Lee Minjeong ទេ? »

« Minjeong?! »

« Minjeong ប្រពន្ធដើមរបស់ឯងនឹងហើយ!!! »Suna ស្រាប់តែស្រែកឡើងធ្វើឲ្យលោក Daewon ស្ងាត់មាត់ចំណែកអ្នកស្រី Kim បែរជាមានចម្ងល់ពេញខួរក្បាលរបស់គាត់

« ឯងអាក្រក់ណាស់ Kim Darwon!! ឯងសម្លាប់ម៉ាក់របស់យើង ពេលដែលយើងកើតមកឯងមិនទទួលខុសត្រូវហើយថែមទាំងបាញ់សម្លាប់ម៉ាក់របស់យើងទៀត ឯងសមជាមនុស្សប្រុសដែរទេ?!! » Suna លើកកាំភ្លើងតម្រង់ឲ្យចំលោក Daewon

« Suna! ស្ងប់អារម្មណ៍សិនទៅ មានរឿងអីនិយាយគ្នាតាមសម្រួលបាន » Aerin និយាយឡើងទើប Suna បែរមករកនាង

« បិទមាត់របស់ឯងទៅ!!! »

+ SuuE Scene

នាងតូចបើកទូរសព្ទឃើញសាររបស់ខ្លួនដែលផ្ញើរទៅ Aerin ទាំងចម្ងល់

« សារមួយនេះខ្ញុំមិនបានសរសេរទេ?!! ហើយអ្នកណាជាអ្នកសរសេរបើទូរសព្ទនៅជាប់នឹងខ្ញុំរហូតនឹង? ឬមួយមានអ្នក Hack ចូលហើយមានបំណងមិនល្អចំពោះ Rin? វីវរហើយនាងច្បាស់ជាមានរឿងមិនខាននោះទេ!! » SuuE រហ័សទាញកាបូបបើកឡានចេញទៅរក Namjoon នឹង Jin នៅឯភូមិគ្រឹះភ្លាមៗ

+Taehyung Scene

រាងក្រាស់មកដល់ផ្ទះភ្លាមដាក់បង្គុយនៅលើសាឡុងទាំងអារម្មណ៍នឿយណាយ។ ទូរសព្ទរបស់គេរោទ៍ឡើងទើប Taehyung រហ័សទាញមកលើក

« អាឡូលោកពូ! »

<ខ្ញុំបានមកដល់ព្រលានយន្តហោះហើយតែមិនបានឃើញវត្តមានរបស់លោកប្រុសនឹងអ្នកស្រីទេ>

« មិចនឹងអាចទៅ!! »

<អ្នកប្រុស! ខ្ញុំរើសបានទូរសព្ទរបស់លោកម្ចាស់នៅពីមុខព្រលានយន្តហោះ!>

« នេះ! លោកប៉ាអ្នកម៉ាក់ច្បាស់ជាកំពុងតែមានគ្រោះថ្នាក់ហើយ »

<លោកពូជួយស៊ើបសួរអ្នកក្បែរនោះទៅថាមានឃើញពួកគាត់ទេចំណែកខ្ញុំនឹងតាមរកពួកគាត់> ថាចប់អ្នកកំលោះបានចុចផ្តាច់ប្រពន្ធទំនាក់ទំនងរួចហើយគេបាន Check មើលទីតាំងរបស់ទូរសព្ទលោកស្រី Kim ព្រោះអ្នកកំលោះបានដាក់ GPS នៅក្នុងទូរសព្ទនោះងាយស្រួលពេលមានរឿងអីនឹងអាចជួយគ្នាទាន់។ ពេលដែលដឹងថាម៉ាក់ប៉ារបស់គេនៅទីណាហើយរាងក្រាស់រហ័សបើកឡានចេញទៅភ្លាមៗ

+ SuuE Scene

គ្រាន់តែមកដល់ភូមិគ្រឹះភ្លាម នាងតូចរហ័សរត់ចូលទៅក្នុងផ្ទះយ៉ាងត្រហេសត្រហប។ Jin ឃើញនាងតូចមកទាំងប្រញាប់បែបនេះក៏ងឿងឆ្ងល់

« SuuE? ឯណា Rin? » រាងក្រាស់ងើបឈរសួរទៅនាងតូចភ្លាមៗ

« ខ្ញុំមិនបានណាត់ Rin ឲ្យទៅជួបទេ!! មានគេ Hack ចូលក្នុងគណនីរបស់ខ្ញុំ! »

« ឯងនិយាយថាមិច?!! »

« បងប្រុស! ខ្ញុំថា Rin កំពុងតែមានគ្រោះថ្នាក់ហើយ!! »

« ពេលនេះយើងទៅរកនាងនៅឯណាទៅ?!! »

« កាម៉េរ៉ាផ្ទះរបស់បង!! ឆែកមើលសិនទៅបង » SuuE ស្នើរសុំទើបអ្នកកំលោះរហ័សឲ្យអ្នកបម្រើឆែកកាម៉េរ៉ា

« ឡាននោះគឺជាឡានពណ៌ស ស្លាកលេខ... Zoom បន្តិចទៀតទៅ!! » Jin ស្រែកបញ្ជាអ្នកបម្រើទើបគេធ្វើតាម

« ស្លាកលេខ 9034 »SuuE និយាយឡើងពេលឃើញស្លាកលេងឡានមួយនោះ

« Namjoon! ពេលនេះ Rin កំពុងតែមានគ្រោះថ្នាក់ នាងបាត់ខ្លួនហើយ! »Jin ទាញទូរសព្ទ Call ទៅ Namjoon ភ្លាមៗបន្ទាប់ពីនិយាយរួចអ្នកកំលោះចុចផ្តាច់ទូរសព្ទបាត់ហើយងាកទៅបញ្ជាកូនចៅរបស់ខ្លួន

« Kai! ឯងត្រូវឆែករកមើលទិសដៅរបស់ឡានមួយនេះថាកំពុងតែទៅទីណាហើយបញ្ជូនទិន្ន័នយ័នោះមក
ឲ្យយើងជាបន្ទាន់ »

« បាទចៅហ្វាយ! » Kai ឱនគំនាប់បន្តិចមុននឹងចេញទៅ

« មានរឿងអី Hyung!?? »រាងសង្ហា Namjoon រត់ចូលមកក្នុងផ្ទះទាំងប្រញាប់ប្រញាល់បន្ទាប់ពីបានទទួលដំណឹងពី Jin

« ពេលនេះយើងត្រូវចេញទៅតាមរក Aerin បណ្តើរៗសិនទម្រាំតែ Kai អាចបញ្ជូនទិន្នន័យមកពួកយើងបាន » Jin ប្រាប់ទៅ Namjoon ទើបអ្នកកំលោះងក់ក្បាលយល់ស្រប

« ចំណែក SuuE ឯងនៅទីនេះហើយកុំទៅអីវាអាចមានគ្រោះថ្នាក់សម្រាប់ឯង »

« ក៏ប៉ុន្តែ... »

« តោះ Namjoon »អ្នកកំលោះនាំគ្នាបើកឡានចេញទៅបាត់ទុកឲ្យនាងតូចអង្គុយលើសាឡុងតែម្នាក់ឯងដោយបារម្ភពី Aerin។

ស្អប់ពេញស្រឡាញ់Where stories live. Discover now