Episode 25+26

4.1K 146 4
                                    

មនុស្សជាច្រើនទាំងក្មេង ទាំងចាស់ អ្នកជំនួញធំៗ នឹង ដៃគូភាគហ៊ុនជាច្រើនបានចូលរួមពិធីបុណ្យសពរបស់លោក Kim ដែលប្រព្រឹត្តឡើងនៅថ្ងៃនេះ។ រាងស្តើង សក់លើកបួងឡើងទៅលើអស់ អង្គុយនៅពីមុខរូបថតរបស់ជីតាទាំងទឹកមុខស្លេកស្លាំងព្រោះតែអការៈរបស់នាងនៅមិនទាន់បានធូរស្រាលច្រើន។ គ្រប់គ្នាបានឃាត់ឲ្យនាងសម្រាកនៅមន្ទីរពេទ្យមួយរយៈសិនប៉ុន្តែ Aerin នៅតែប្រកែកនឹងមានៈចង់មកចូលរួមពិធីបុណ្យអ្នកជាតាឲ្យទាល់តែបានទើបម្នាក់ៗព្រមតាមទាំងចិត្តមិនចង់

« Rin! ឯងញ៊ាំអីទ្រាប់ពោះសិនទៅ មើលចុះឯងពេលនេះស្គមខ្លាំងណាស់ » SuuE ចូលមកអង្គុយក្បែរមិត្តព្រមទាំងលើកដៃច្របាច់ស្មាររបស់នាងតិចៗបែបឲ្យជាកម្លាំងចិត្ត

« យើងមិនឃ្លានទេ »សម្លេងរបស់ Rin ហាក់អស់កម្លាំងខ្លាំងណាស់ព្រោះពេលនេះនាងមិនទាន់អាចទទួលយកបានចំពោះអ្វីៗដែលកើតឡើងនៅពេលនេះឡើយ វាភ្លាមៗពេកហើយសម្រាប់នាង

« ញ៊ាំអ្វីបន្តិចក៏បានដែរណាព្រោះបើឯងនៅតែបែបនេះទៀតឯងកាន់តែឈឺធ្ងន់ហើយ »

« SuuE...យើងចង់នៅម្នាក់ឯង... »

« ប៉ុន្តែឯងមិនទាន់បានញ៊ាំអ្វីនៅឡើយទេ យើងបារម្ភពីឯងណា Aerin »

« យើងមិនអីទេ ឯងមិនបាច់បារម្ភទេ »

« អឺៗ តែបើឯងឃ្លានរកអីញ៊ាំទៅ »ថាចប់ SuuE បានងើបចេញទៅជួយទទួលភ្ញៀវម៉ាក់របស់ Aerin ។

ប្រុសសង្ហា Taehyung ដើរចូលមកក្នុងពិធីជាមួយ Yoongi នឹង Hoseok ដោយមានលោកស្រី Kim ជាអ្នកស្វាគមន៍

« ជម្រាបសួរអ្នកមីង »រាងសង្ហាលើកដៃសំពះលោកស្រី Kim ជាមួយនឹងទឹកមុខញញឹមជាប់ឯភ្នែករបស់គេរំពៃរកមើលរាងស្តើង

« ចា៎ នោះ! Rin កំពុងតែអង្គុយនៅទីនោះ »
លោកស្រី Kim និយាយទាំងចង្អុរទៅកន្លែងដែលនាងតូចកំពុងតែអង្គុយម្នាក់ឯង

« អរ...បាទ » Taehyung ឱនក្បាលគោរពលោកស្រី Kim បន្តិចទើបដើរតម្រង់ទៅរកកន្លែងរបស់ Rin ដោយ Yoongi នឹង Hoseok នៅជជែកគ្នាលេងជាមួយនឹងលោកស្រី Kim

« អាចង្រៃយ៍នោះវាកំពុងតែដើរទៅរក Rin ហើយ » Namjoon សម្លឹងមើលដំណើររបស់ Taehyung រួចហើយអ្នកកំលោះបានរត់ទៅរករាងក្រាស់រកតែ Jin ឃាត់គេមិនទាន់

ស្អប់ពេញស្រឡាញ់Where stories live. Discover now