ឡានមួយគ្រឿងបើកយ៉ាងលឿនដូចព្យុះសំដៅទៅទិសដៅរបស់ខ្លួន ហាក់បីដូចជាប្រញាប់ខ្លាំងណាស់
* ភូមិគ្រិះ Xiao *
..........................~~ ងើត ~~
ឡានត្រូវបានឈប់នៅពេលដែលមកដល់គោលដៅ រាងស្ដើងម្នាក់បានចុះពីរលើឡាន រូបរាងសង្ហារថែមទាំងពាក់វែនតាខ្មៅទៀតផង
" ចៅហ្វាយ.. " ស្រីរូបស្រស់ម្នាក់បានឱនគោរពនាយបន្តិច តាមបែបអ្នកជាកូនចៅ
" គេនៅឯណា.?? " រាងស្ដើងសួរបណ្ដើរដើរបណ្ដើរ
" នៅខាងក្នុង.. " A Qing ក៏បើកទ្វារបន្ទប់ផ្ទាល់ខ្លួនរបស់នាយ
នៅខាងក្នុងបន្ទប់នេះមានជណ្ដើរយន្តសម្ងាត់មួយដែរវាចូលទៅដល់បន្ទប់ក្រោមដីដ៏ធំ វាជាកន្លែងអាថកំបាំងដែលគ្មានអ្នកណាស់ដឹងទេក្រៅពីរគេនិងមនុស្សជំនិតរបស់គេ
" លោកប្រុស Xiao " អ្នកធ្វើការនៅក្នុងបន្ទប់សម្ងាត់ទាំងអស់ប្រហែលជាង30នាក់ បានឱនលំទោនដាក់អ្នកដែលទើបតែនិងចូលមកនោះ
" ......" Zhan មិនបានចាប់អារម្មណ៍និងកូនចៅនោះទេក្រសែភ្នែកសម្លឹងមើលទៅបុរសម្នាក់ដែលគេចងព្យួរឡើងទាំងញញឹមចុងមាត់
" មុខមាត់មិនអន់ទេ " រាងស្ដើងចាប់ចង្ការរបស់បុរសសង្ហារដែលសន្លប់ស្ដូកមិនដឹងខ្លួន
" ធ្វើឲ្យគេដឹងខ្លួនទៅ. " Zhan បែក្រោយហើយបញ្ជាទៅកូនចៅ
~~ ឈូ ~~
" ខឹ.....ខឹ " ទឹកមួយធុងបានជះទៅលើមុខនាយមួយទំហឹងធ្វើឲ្យគេឆ្លួកជាខ្លាំង
" នេះ.ខឹ ...តើខ្ញុំនៅឯណា.?? " Xue Yang សួរទាំងកន្ត្រាក់ដៃពីរការចងតែវាមិនអាចដាច់នោះឡើយ
" ទីនេះមែនទេ.?? ទីនេះគឺជាកន្លែងដែលមនុស្សគ្រប់គ្នាចូលមកហើយមិនអាចចេញទៅវិញបាន " Zhan ដើរមកជិត Xue ទាំងក្នុងដៃមានកាន់កូនកាំបិតមួយ
" Xiao Zhan , ឯងចង់ធ្វើអី.?? " Xue Yang សួរឡើងនៅពេលដែលរាងស្ដើងយកកាំបិតមកវាសលើមុខគេថើថើ
" នៅចាំខ្ញុំច្បាស់យ៉ាងនេះ , ឯងគួរតែចាំបានហើយថាប្អូនស្រីរបស់យើងស្លាប់ដោយរបៀបមិចនោះ " Zhan និយាយទាំងខាំធ្មេញ និងសង្កត់កាំបិតលើមុខរបស់ Xue រហូតទាល់តែចេញឈាម