Episode 04

454 28 0
                                    

* បន្ទប់សម្ងាត់ *
........................

រាងកាយញ័រៗ លុតជង្គង់សម្លឹងទៅកាំភ្លើងដោយក្ដីឈឺចាប់ Xue Yang បានសម្លឹងទៅ Yibo ទាំងកែវភ្នែកដក់ទៅដោយដំណក់ទឹក

" បើខ្ញុំអាចសងជំនួសប៉ារបស់ខ្ញុំបាន ខ្ញុំរីករាយនិងទទួល " រាងក្រាសនិយាយទាំងញញឹម គេគ្មានអ្វីដែលគួរឲ្យខ្លាចនោះទេ

" ហឹសៗៗ... " Yang សើចងើយករឡើង នៅពេលដែលឮសម្ដីរបស់រាងក្រាស , A Qing មិនបានមាត់អ្វីនោះទេគេគ្រាន់តែត្រូវយាមទាំងអ្នកទាំងតាមបញ្ជារបស់រាងតូចតែប៉ុណ្ណោះ

" សម្លាប់ឯង..សម្លាប់ឯងហើយតើនាងអាចរស់ឡើងវិញដែរទេ.?? អ្នកធ្វើបាបនាងមិនមែនឯងផង ខ្ញុំលើកដៃមិនរួចទេ " Xue Yang

" សុំទោស.." Yibo

~~ ទីតៗ ~~

សម្លេងទូរស័ព្ទរបស់ A Qing ក៏រោរ៍ឡើង

" ច៎ា អ្នកប្រុស.. , ខ្ញុំដឹងហើយ " នាងក៏ដាក់ទូរស័ព្ទចុះនិងដើរសម្ដៅទៅរក Yibo តែម្ដង

" ......." Yibo ដូចជាធុមក្លិនក្រអូបអ្វីម្យ៉ាងមុននឹងសន្លប់បាត់ទៅ

" នាងចង់ធ្វើអី.?? តើចង់នាំគេទៅណា.?? " Xue Yang

" មិនមែនជារឿងរបស់លោកទេ. ! " នាងឆ្លើយទាំងសោះកក្រោះ

" គេនៅមានរបួសនៅឡើយទេ ! " នាយនិយាយដោយក្ដីបារម្ភ ព្រោះខ្លាចថា Zhan អាចនិងយកគេទៅធ្វើបាប

" បារម្ភពីរខ្លួនឯងវិញទៅល្អជាង " Qing និយាយទាំងយកច្រវ៉ាក់មកដាក់ជើងរបស់ Xue Yang

----------------------------------
* ខុនដូរ *
.................
Liu xueyi បាននាំ Yi er មកខុនដូររបស់គេ ព្រោះផ្ទះរបស់នាងត្រូវគេបំភ្លាញអស់ទៅហើយ

" កំុបារម្ភអី បងប្រុសរបស់ឯងប្រាកដជាមិនអីនោះទេ.!! " Lin និយាយដើម្បីលួងលោមតែប៉ុណ្ណោះ តាមពិតនាយក៏បារម្ភពីររាងក្រាសមិនស្ទើរទេ

" តើគាត់អាចត្រូវពួកគេសម្លាប់ដែរទេ.?? " Yi er

" មិនអាចទេ.!! Yibo ជាមនុស្សល្អ គេមិនអាយុខ្លីដល់ថ្នាក់និងទេ." នាយនិយាយទាំងយកដៃជូតទឹកភ្នែកចេញពីរថ្ពាល់របស់នាងតូច

" បានហើយ ឆាប់ទៅងូតទឹកហើយសម្រាកទៅ ចាំបងទៅយកសំលៀកបំពាក់ឲ្យឯង " និយាយហើយនាយបម្រុងនិងដើរចេញទៅ

ឋាននរកលើដីWhere stories live. Discover now