Episode 009 :Ed

799 55 6
                                    

 .....គ្រប់យ៉ាងគឺគ្រប់យ៉ាងអ្នកមិនដែលជឿជាក់លើខ្ញុំទេ អ្នកជឿលើតែភ្នែកខ្លួនឯង ហេតុអីមិនសួរខ្ញុំមួយមាត់.??

       រាងកាយរបស់ Xiao Zhan ក៏ដួលផ្កាប់មុខទៅលើដីទាំងជំហរ ដំណក់ទឹកថ្លាហូរចេញពីរកន្ទុយភ្នែកដោយក្ដីឈឺចាប់

" ហឹស... " រាងតូចសម្លឹងទៅរាងក្រាសព្រមជាមួយនិងស្នាមញញឹមទាំងទឹកភ្នែកមុននិងបាត់ស្មារតីទៅ

" អ៎ា~~~ " លោក Wang ស្រែកយ៉ាងខ្លាំងព្រោះតែជើងរបស់គាត់ត្រូវរបួសដោយសាររាងតូចបាញ់មិញនេះ

    Xiao Zhan មិនបានចង់បាញ់សម្លាប់លោក Wang នោះ គេគ្រាន់តែបាញ់ចំជើងដើម្បីកំុឲ្យគេរត់រួចតែប៉ុណ្ណោះ

" បងប្រុស " Yi er បានមកជាមួយនិងក្រុមភ្នាក់ងារ ក្រោយពីរលោកមេកងបានចុះទៅបង្ក្រាបដល់ភូមិគ្រិះ Xiao

" Yi er .." Yibo ក៏បែចំណាប់អារម្មណ៍មកលើប្អូនស្រីវិញ

ចំណែកក្រុមប៉ូលីសក៏ធ្វើការចាប់ខ្លួនរបស់លោក Wang ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់

" Yi er ឯងមិនអីទេហេ៎.?? "  Yibo

" ខ្ញុំមិនអីទេ គឺបងប្រុស Xiao Zhan ជាអ្នកជួយខ្ញុំ " Yi er

" ឯងថាមិច.?? " Yibo សួរទាំងចងចិញ្ចើម

" បងប្រុស Xiao Zhan មិនបានធ្វើអ្វីខ្ញុំទេ ថែមទាំងការពារខ្ញុំទៀតផង " សម្ដីរបស់ Yi er ធ្វើឲ្យ Yibo មានអារម្មណ៍ថាខ្លួនបានធ្វើខុសចំពោះរាងតូចជាខ្លាំង

" Xiao Zhan.. " មិនបង្អង់យូរ Yibo ក៏ស្ទុះទៅត្រកងរាងតូចឡើង

" កំុកើតអីឲ្យសោះណា ខ្ញុំសំុទោស ហឹក សំុទោសដែលមិនជឿឯង " Yibo អោបរាងកាយដែលសន្លប់ស្តូកនិងពោលពាក្យសំុទោសទាំងទឹកភ្នែក (( ល្មមឈប់ប្រើពាក្យសុំទោសទៅគេល្ងើនណាស់ ))

-----------------------------------------
* មួយសប្ដាហ៍ក្រោយ "
...................................

        ទីបំផុតគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ Wang San Fung ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ចំណែក Xiao Zhan ក៏ត្រូវបានគ្រុមគ្រូពេទ្យធ្វើការវះកាត់រួចផុតពីរគ្រោះថ្នាក់ដូចគ្នា

You've reached the end of published parts.

⏰ Last updated: Jul 08, 2020 ⏰

Add this story to your Library to get notified about new parts!

ឋាននរកលើដីWhere stories live. Discover now