Episode 006

434 27 0
                                    


      ខ្ញំុនិងប្រើក្ដីស្រឡាញ់របស់ខ្ញុំមកស្រោចស្រង់អ្នកឡើង ខ្ញុំសង្ឃឹមថាអ្នកអាចលះបង់គំនំុដើម្បីខ្ញុំបាន

  * ភូមិគ្រិះ Xiao *
..............................

~~ ប្រាវ ~~

" គ្មានបានការសូម្បីតែក្មេងស្រីម្នាក់ក៏នាងចាប់មិនបាន នៅមានមុខមកជួបខ្ញុំទៀត " Zhan ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះមនុស្សរបស់ខ្លួនមិនអាចចាប់ Yi er បាន

" គឺ..ក្មេងនោះវារហ័សពេកហើយ មួយភ្លេតសោះក៏បាត់ស្រមោលទៅ " A Qing រៀបរាប់ទាំងឈ្ងោកមុខចុះ

" បានន័យថានាងយឺតជាងក្មេង ខ្ញុំទុកនាងនៅតើមានប្រយោជន៍អ្វីទៀតទៅ.?? " រាងតូចដកកាំភ្លើងចេញមកនឹងដំរងទៅរកនាងតែម្ដង

" កំុអីចៅហ្វាយ ផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅ " នាងលុតជង្គង់សំុអង្វររាងតូច នាងដឹងច្បាស់ណាស់នៅពេលដែលរាងតូចខឹង គេដូចជាខ្មោចចូលយ៉ាងចឹង

" ឱកាសគ្មានសម្រាប់អ្នកបរាជ័យទេ " Zhan បម្រុងនិងកេះកៃកាំភ្លើងទៅហើយស្រាប់តែ...

~~ ប្រាវ ~~

" អ្នកណា.??..ផុង~~ " មាត់ស្រែកសួរ តែក៏តម្រង់កាំភ្លើងទៅរកពិភពសម្លេងហើយបាញ់តែម្ដង

" អ៎ាក~~~ " ដោយគិចមិនទាន់ គ្រាប់កាំភ្លើងក៏ហោះមកទំលុះស្មាររបស់នាក់ដែលលបស្ដាប់នោះ

" Wang Yibo.. " Zhan បានស្ទុះទៅមើលរាងក្រាសយ៉ាងលឿន

" នាងនៅឈរភ្លឹកស្អីទៀតឆាប់ទៅហៅគ្រូពេទ្យមក. " រាងតូចស្រែកសម្លុតទៅ Qing យ៉ាងអន្ទៈសារ

" ខ្ញុំមិនអីទេ..!! " នាយនិយាយទាំងញញឹម ពេលនេះគេកំពុងតែបារម្ភពីរខ្ញុំហើយមែនទេ.??

" ឈាមហូច្រើនណាស់.. " Zhan ប្រែជាភ័យពេលឃើញសភាពរបស់រាងក្រាសបែបនេះ

      បន្តិចក្រោយមកគ្រូពេទ្យក៏បានមកដល់ និងធ្វើការវះយកគ្រាប់ចេញ

" ពេលនេះគេអស់អីហើយ សម្រាកបន្តិចទៅប្រាកដជាជាឡើងវិញ " គ្រូពេទ្យ

" បាទ.!! Qing ជូនលោកគ្រូពេទ្យត្រឡប់ទៅវិញទៅ  " Zhan

" សូមអញ្ជើញ " នាងក៏ជូនដំណើរគ្រូពេទ្យត្រឡប់ទៅវិញ

ឋាននរកលើដីHikayelerin yaşadığı yer. Şimdi keşfedin