Afternoon៚
ដោយសំអាងថាសាស្ត្រាចារ្យមិនបានមកTaeនិងIngក៏មកអង្គុយនៅហាងកាហ្វេតាំងពីម៉ោង8ព្រឹកមកម្ល៉េះ!តែគេមកអង្គុយនៅទីនេះមិនមែនអត់ប្រយោជន៍ឡើយ ម្នាក់ៗសុទ្ធតែមានកិច្ចការរៀងខ្លួនត្រូវធ្វើ Ingអង្គុយអានសៀវភៅរឿងឯTaeអង្គុយធ្វើAssighmentអោយគ្រូ មិនមែនថាIngមិនធ្វើនោះទេតែថាIngគ្នាធ្វើរួចហើយទើបអង្គុយអានប្រលោមលោកបែបនេះ។IngនិងTaeក៏ជាសិស្សពូកែដែរគ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើនបន្តិចប៉ុណ្ណោះ។រហូតមកដល់ថ្ងៃត្រង់មកនេះTaeទើបតែធ្វើហើយឯIngអង្គុយអានរឿងឡើងចូលទៅសៀវភៅជិតចប់ទៀតទៅហើយ។
«Aww!Taeចៃដន្យដល់ហើយ»Hazard បន្លឺឡើងក្រោយខ្នងមាឌល្អិតមុននឹងទាញកៅអីមកអង្គុយរួមតុជាមួយដែរ។«បាទ!ចុះឯងអត់រៀនទេ?»Taeលើកទឹកក្រូចរបស់ខ្លួនមកផឹកបន្តិចទើបបកទៅសួរវិញតាមក្រោយ។
«ពេលថ្ងៃយើងសម្រាក»Hazard
«ហឹម»Tae។ពួកគេបន្តជជែកគ្នាយ៉ាងសប្បាយរីករាយរហូតដល់ម៉ោងដែលTaeត្រូវចូលរៀនបន្តឯHazardក៏ត្រឡប់ទៅផ្ទះឫទៅណាតាមចំណង់ចំណូលចិត្តរបស់គេ។
Tae's class
នេះជាម៉ោងរៀនខាងផ្នែកពេទ្យផ្ទាល់តែម្ដងទើបម៉ោងនេះអាចថាដល់យប់ជ្រៅផងក៏មិនដឹង។ក្នុងថ្នាក់មានសភាពស្ងាត់ជ្រងំដោយសិស្សម្នាក់ៗអង្គុយស្ដាប់សាស្ត្រាពន្យល់មួយៗតាមស្លាយដែលដាក់បញ្ជាំងនោះ។ជាធម្មតាការរៀននៅតាមសកលវិទ្យាបែបនេះគេលែងដាក់ជាក្ដារខៀននិងសរសេរអោយយើងទៀតហើយអ្វីដែលសំខាន់គឺគេផ្ដោតទៅលើការពន្យល់និងធ្វើជាAssighmentធំៗអីបែបហ្នឹងឫក៏អាចហាត់សមផ្ទាល់តែម្ដងក៏មានដែរ។
«Taeយើងឮមកថាថ្នាក់ទី3ត្រូវប្រកួតលេងបាល់ជាមួយថ្នាក់ទី1នៅថ្ងៃសៅរ៍អាទិត្យនេះហើយ» Ingងាកមកខ្សឹបៗដាក់Taeតែភ្នែកសម្លឹងមើលទៅក្ដារខៀនមិនព្រេច។
«មានទាក់ទងអីហ្នឹងយើង?»Tae
«ក្នុងនោះក៏មានសិស្សច្បងដែរណាហើយHazardត្រូវប្រកួតជាសិស្សច្បងវុើយ»Ing
«ហាស៎!!»Taeស្រែកឡើងខ្លាំងៗផ្អើលអស់និស្សិតអោយងាកមកមើលគេគ្រប់ៗគ្នារួមទាំងសាស្ត្រាផងដែរ។
YOU ARE READING
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡