បន្ត៚
«ធ្វើយ..មុខដូចជាពួកឯងបានត្រឹមតែវ៉ៃឆ្មក់គេពីក្រោយប៉ុណ្ណោះ អាកំសាកញី»Mek ស្ដោះទឹកមាត់បែបបញ្ជាក់ថាគេគ្មានការខ្លាចជាមួយដៃគូរសត្រូវឡើយ យ៉ាងណាបើតទល់មិនឈ្នះមានតែវិធីម្យ៉ាងប៉ុណ្ណោះ គឺក្បាច់ម៉ែចែកឱ្យ។
«កំសាកមិនកំសាកគង់តែដឹងទេ ពួកឯងចូល» បញ្ចប់ប្រយោគគ្នីគ្នាដែលនៅក្រោមគំនាបរបស់ល្បងDinelរួសរាន់សម្រុកចូលទៅវ៉ៃព្រួតMek តែម្នាក់។
កំលោះMekប្រញាប់លើកជើងធាក់បុរសម្នាក់ដែលនាំមុខគេអោយខ្ទាតទៅប៉ះពួកឯទៀតដួលបានប្រហែល4,5នាក់។នាយបែរក្រោយដាល់ថ្គាមមនុស្សម្នាក់អោយដួលមុននឹងចាប់កាច់ករគេបោក។នាយទាត់ជង្គង់អាម្នាក់អោយដួលទើបប្រញាប់ឡើងជាន់ជង្គង់វាហក់ទៅធាក់អាម្នាក់ទៀតដែលប្រុងរកវ៉ៃHazard។
«Mekប្រយ័ត្ន»បញ្ចប់ប្រយោគអាល្អិតHazardរត់ទៅរងដំបងទីបជំនួសMekបណ្ដាលអោយក្បាលកំលោះតូច ត្រូវបែកចេញឈាមយ៉ាងដំណំ។វិនាទីបន្ទាប់រាងកាយតូចស្ដើងត្រូវដួលចុះផ្ទាល់ហ្នឹងដី
«ពួកអាចង្រៃ»នាយស្គ្រឺតជើងធ្មេញខ្លាំងៗទើបធាក់អាម្នាក់ដែលវ៉ៃHazardអម្បាញ់មិញនេះអោយបុើង។
ឌឹប*
«យើងមកជួយឯងហើយ»Kitយកដំបងមកវ៉ៃចំកញ្ចឹងករអាម្នាក់ដែលប្រុងនិងយកដាវមកកាប់លើMekអោយសន្លប់បាត់មាត់ឈឹង មុនងាកទៅញញឹមដាក់Mek ឯនាយកម្លោះក៏ញញឹមដាក់វិញទើបរហ័សលើកបីHazard អោយទៅម្ខាងស្រនុកគេធ្វើការងារ។
«ហ្វូស...មកម្នាក់ទៀតហើយ!ចឹងត្រៀមងាប់ទាំងពីតែម្ដងទៅ»ល្បងDinelឧទានឡើងបែបពេបជ្រាយអោយដៃគូរម្ខាងទៀតទើបរហ័សលើកគ្នាប៉ុន្មាននាក់ដែលមិនបានចូលទៅវ៉ៃអម្បាញ់មិញនេះអោយទៅជាមួយ។
វិនាទីបន្ទាប់ក្រុមទាំង2ក៏វ៉ៃគ្នាដោយ2នាក់ទល់ជាមួយគ្នាដល់ទៅ15នាក់។ការវ៉ៃគ្នាចេះតែកន្លងផុតទៅយ៉ាងរលូនចុងក្រោយល្បងទាអត់ស្លាបត្រូវចាញ់នាយទាល់តែបាន។
«យ៉ាងម៉េចហើយ?មិនអួតទៀតទៅ អាចង្រៃ» Mekបន្លឺឡើងព្រមជាមួយកំហឹងទើបធាក់គេ2,3ជើងទៀតមុននឹងដើរមកមើលHazard វិញ។
YOU ARE READING
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡