ត្រឡប់ទៅយប់នោះ៚
នៅយប់នោះYoongiបានបបួលរាងតូចមកផឹកស្រានៅក្លឹបព្រោះតែគេក៏ចង់ដឹងដែរថា មនុស្សខ្លួនតូចដូចជាJiminអាចផឹកស្រាបានដល់កម្រិតណា?គ្រាន់តែមកដល់ភ្លាមYoongi ក៏ហៅគេអោយយកស្រាមកឡើង8ដបចែកគ្នាម្នាក់ពាក់កណ្ដាល ហើយដាក់សំណើរបើនរណាស្រវឹងអ្នកនោះមានសិទ្ធបញ្ជាគ្រប់យ៉ាង។តែចុងក្រោយពួកគេទាំងពីរគឺស្រវឹងដូចគ្នា ទាស់ត្រង់ថាJiminស្រវឹងខ្លាំងជាងYoongiទៅទៀត ឯនាយកម្លោះត្រឹមស្រឿងៗប៉ុណ្ណោះ។
«ហុឺយ...»Yoongiទម្លាក់Jiminនៅលើគ្រែមួយទំហឹងមុននឹងដេកទៅតាមដែរ ព្រោះតែគេក៏អស់កម្លាំងដូចគ្នា ហើយដេកនេះគឺនៅក្នុងបន្ទប់របស់Yoongi ព្រោះបន្ទប់Jiminនៅជាន់ខាងលើទើបសុខចិត្តគេងនៅទីនេះសិនចុះ។
លុះព្រឹកឡើងអ្នកស្រីYunស្រាប់តែមកប្រទេសកូរ៉េដោយមិនអោយដំណឹងមុនសោះ។
«Jimin Yoongi?»Mrs.Yunស្រែកហៅអ្នកទាំងពីរខ្លាំងៗមុននឹងដើររកសព្វផ្ទះនៅតែមិនឃើញ ទើបគាត់សម្រេចចិត្តឡើងទៅបន្ទប់ Jiminក្រែងលោគេនៅគេងអីបែបហ្នឹង។ តែបែរជាមិនឃើញ?ឡានJiminក៏នៅឯម៉ូតូធំរបស់Yoongiក៏នៅដូចគ្នាតែមិនឃើញមនុស្សទៅវិញ។ដោយមិនឃើញថាមានមនុស្ស គាត់ក៏ចុះមកជាន់ខាងក្រៅហើយបើកទ្វារចូលទៅក្នុងបន្ទប់របស់Yoongi តែវាក៏កើតជាទិដ្ធភាពមួយដែលនឹកស្មានមិនដល់ នោះគឺYoonmin គេងគ្មានអាវដណ្ដប់ភួយត្រឹមចង្កេះ ចំណែកឯរាងតូចដេកកើយទ្រូងនាយកម្លោះដោយមានដៃYoongi ឱបជាប់។តែតាមការពិតមកពីពួកគេក្ដៅស្អុះប៉ុណ្ណោះ ទើបដោះអាវនៅសល់ខោ(កុំចាឡំហាស៎ គេមិនទាន់ហូបចុកទេ)
«ព្រះ!Yoongi Jimin» អ្នកស្រីYun ខ្ទប់មាត់ទាំងភ្ញាក់ផ្អើល តែចុងក្រោយបែរជាញញឹមទាំងសប្បាយចិត្តទៅវិញ។គាត់ដើរចេញមកវិញដោយមិនភ្លេចថតរូបនេះផ្ញើរទៅអោយអ្នកស្រីVilin ដែលត្រូវជាម្ដាយរបស់Yoongiដើម្បីភ្ជាប់សាច់ឈាមគ្នា។
_____________________________
ខ្យល់ជំនោរត្រជាក់ធ្លាក់ចុះមកអមជាមួយនិងរាត្រីដ៏សែនស្ងប់ស្ងាត់ហាក់បណ្ដែតអារម្មណ៍អោយអន្លង់អន្លោចទៅតាមកាលនៃពេលវេលា។ ពន្លឺនៃព្រះច័ន្ទបានហ្នឹងកំពុងតែលោតឡើងជារឿយៗឥតស្រាកស្រាន្តអមជាមួយផ្កាយតូចៗរះសស្ញាច ទិដ្ធភាពមួយនេះវាពិតជាស្អាតខ្លាំងណាស់។
CZYTASZ
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡
