រសៀលថ្ងៃត្រង់ជាពេលដែលគ្រប់គ្នាសម្រាក ទើបTaehyungនិងIngត្រូវទៅបណ្ណាល័យដើម្បីធ្វើកិច្ចការមួយចំនួនអោយសាស្ត្រាចារ្យ ណាមួយវាក៏ជាជម្រើសដែលរាងតូចចង់គេចវេសពីនាយកម្លោះកុំអោយមករញ៉េរញ៉ៃខ្លួនពេក។ Taeដាក់ខ្លួនអង្គុយនៅតុមួយជាមួយនិងIng មុននឹងបើកLaptopរបស់ខ្លួនមកសរសេររឿងបន្តទៀត ខានសរសេរប៉ុន្មានថ្ងៃទៅហើយព្រោះតែរវល់ជាប់ចុះស្ដារពេទ្យ បើបែបនេះទៀតគេប្រហែលជាត្រូវលាលែងឈប់ធ្វើជាអ្នកនិពន្ធហើយ រវល់ទាំងយប់ទាំងថ្ងៃហើយត្រូវមកអង្គុយសរសេររឿងទៀត គេទ្រាំទ្រមិនរួចនោះទេ។
«Taeយើងថាចេញពីទីនេះទៅ!»នៅសុខៗអាល្អិតIngស្រាប់តែទទូចសុំអោយគេចេញ មិនមែនថាគេធុញនោះទេ គ្រាន់តែអាល្អិតម្នាក់នេះក្រឡេកទៅឃើញមនុស្សម្នាក់ដែលអាចនិងបង្ករឿងអោយTaehyungត្រូវឈឺសាច់បាន
«កើតអីIng»Taeចងចិញ្ចើមមិនយល់ពីអ្វីដែលមិត្តសម្លាញ់និយាយសូម្បីតែបន្តិច មុននឹងងាកមុខទៅតាមអ្វីដែលIngបានញាក់ចិញ្ចើមប្រាប់ កម្លោះតូចនៅតែមិនព្រមងើបតាមបញ្ជាIngបើទោះបីជាខ្លួនដឹងក៏ដោយថាមនុស្សម្នាក់នោះនៅកៀកៗនិងខ្លួន
«យើងថានាងនោះវាប្រាកដជាមករករឿងឯងមិនខាន យើងខ្ជឹលឈ្លោះណាស់»Ing
«កុំទៅខ្វល់អី!បើយើងមិននិយាយជាមួយនាងនោះ»កម្លោះតូចតបមកវិញហីៗទើបប្រញាប់សរសេររឿងបន្តទៅទៀត ខណៈដែលក្នុងចិត្តក៏រសាប់រសល់មិនស្ទើរដែរ
ក្រឡេកមកមើលអ្នកខាងនេះវិញ នាងតូច Jeon ounieកំពុងតែឈរនិយាយគ្នាជាមួយក្រុមរបស់ពួកនាងប្រមាណជាមានគ្នា3-4នាក់ប៉ុណ្ណោះ។នាងតូចក្រឡេកភ្នែកបន្តិចឃើញ Taehyungអង្គុយជាមួយIngទើបធ្វើជាប្រាប់គ្នីគ្នាគេអោយមកអង្គុយតុជាប់និងរាងតូច។
«ន៎ែ!ពួកឯងដឹងទេ?ថ្ងៃខួបកំណើតយើងបងJungនាំយើងដើរលេងវុើយ»Ounie បន្លឺឡើងអោយរាងតូចបែកអារម្មណ៍សរសេររឿងលែងកើតតែម្ដង អោយតែគិតដល់ថ្ងៃនោះគេនៅក្រពល់មុខមិនទាន់បាត់នោះទេ ថ្ងៃដែលគេឃើញនាយពីក្រោយហាក់ដូចជាកំពុងតែថើបគ្នាជាមួយនិងOunie តែTaeជឿជាក់លើJungkookថាមិនបានប្រព្រឹត្តរឿងនេះឡើយ មនុស្សមុខមាំៗដូចជាម៉េចនិងអាចមកធ្វើទង្វើបែបនេះបានទៅ?ម្យ៉ាងវិញទៀត Jungkookក៏ធ្លាប់និយាយមិនចឹងថានាយគិត Ounieទុកត្រឹមជាប្អូនប៉ុណ្ណោះ។
YOU ARE READING
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡