EP 24 :គិតថាហាមឃាត់បានមែនទេ?

2.3K 157 3
                                        

    សម្លេងបើកទឹកខ្លាំងៗមកប្រណាំងប្រជែងជាមួយនិងការច្រៀងកម្សាន្តអារម្មណ៍យ៉ាងគ្រលួចចេញពីបន្ទប់ទឹកមួយកន្លែង ខណៈដែលម្ចាស់របស់វាញញឹមផងច្រៀងផងរាំផង ហាក់សប្បាយចិត្តជាខ្លាំង មិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ស្របពេលនោះដៃស្រឡូនចុចមូលទឹកផ្កាឈូកអោយបិទឈានជើងចេញពីក្នុងបន្ទប់ទឹកដោយយកកន្សែងមករុំជាប់ខ្លួនប្រាណរួចជាស្រេច។នាយកម្លោះដើរចេញពីបន្ទប់ទឹកមុននឹងយកកូនកន្សែងតូចមកជូតសក់ហើយបើកទូរយកខោអាវជាបែបយុវវ័យមកស្លៀកមុននឹងរៀបចំខ្លួនប្រាណអោយរួចរាល់ហើយសឹមចុះមកខាងក្រោម។

«Aww!Hazard?កូនចង់ទៅណាមែនទេ?» អ្នកស្រីLusinសម្លឹងមើលទៅកាន់កូនប្រុសតែម្នាក់ដែលចុះមកខាងក្រោមដោយស្លៀកខោសាច់ក្រណាត់ពណ៌គគីរសំឡូសជាមួយអាវកាឡាគីរ៉ូពណ៌ទឹកប៊ិកស្រាលហើយមានខ្សែរក្រវ៉ាត់តូចមួយ។

«មិត្តកូនវាហៅទៅជប់លៀងខាងក្រៅបន្តិច ម៉ាក់មិនបាច់ចាំបាយកូនទេ ជម្រាបលាម៉ាក់» នាយឱនទៅថើបថ្ពាល់អ្នកស្រីLusinបន្តិចមុននឹងដើរចេញទៅខាងក្រៅព្រោះពួកម៉ាករបស់គេបានមកចាំនៅខាងក្រៅរួចជាស្រេចទៅហើយ។

«តោះទៅ!»Boyបន្លឺឡើងបន្តិចទើបបញ្ឆេះឡានចេញទៅព្រោះឃើញអាល្អិតHazardចូលឡានរួចរាល់។

........

    រាងកាយមាំមួនកំពុងតែអង្គុយនៅលើពូករងចាំសំណព្វចិត្តរបស់គេចេញពីក្នុងបន្ទប់ទឹកខណៈដែលនាយមានត្រឹមកន្សែងរុំបិទបាំត្រឹមផ្នែកខាងក្រោមតាមទម្លាប់។កែវភ្នែកខ្មៅយង់សម្លឹងមើលទៅមាត់ទ្វារក្នុងបន្ទប់ទឹកយ៉ាងអន្ទះសារជាខ្លាំង អាល្អិតម្នាក់នេះចូលបន្ទប់ទឹកយូរហើយនៅមិនទាន់ឃើញស្រមោលទៀត សង្ស័យតែគេងលក់បាត់ហើយទេដឹង? Jungkookដកដង្ហើមធំជាច្រើនសារទើបងើបឈរពេញកម្ពស់សម្ដៅទៅបន្ទប់ទឹកមុននឹងលើកដៃគោះទ្វារ។

តុក..តុក..

«ងាប់ក្នុងបន្ទប់ទឹកហើយហេស?»សម្ដៅគ្រោតគ្រាតបង្កប់ទៅដោយការខឹងបន្តិចបន្តួចបន្លឺចេញពីក្រអូមមាត់នាយកម្លោះខណៈដែលដៃមាំក្រាស់នៅតែបន្តគោះទ្វារជារឿយៗ

«មិនទាន់ទេ»

«ហើយម៉េចចូលទៅយូរខ្លាំងម្ល៉េះ?ទៅងូតទឹកឫក៏ទៅលោតទឹកក្នុងអាងនិងអោយងាប់-»នាយនិយាយផុតបានបន្តិចទ្វារបន្ទប់របើកឡើងបង្ហាញអោយឃើញអាល្អិតKim Taehyung ចេញមកជាមួយអាវសាមុីដែលនាយបានអោយកម្លោះតូចយកមកស្លៀក រូបរាងស្រឡូនស្អាត ស្បែកសរម៉ត់ដូចទឹកដោះគោបែបនេះពិតជាសមឥតខ្ចោះជាមួយនិងអាល្អិតម្នាក់នេះមែនទែន។ ចំណែកឯអ្នកដែលត្រូវនាយសម្លឹងឥតដាក់នោះហាក់អៀនប្រៀនមុននឹងប្រឹងទាញអាវសាមុីមួយនោះខិតចុះក្រោមខណៈដែលជើងត្បៀតចូលគ្នាឡើងក្រហមសាច់អស់រលីង។

Lovely WriterМесто, где живут истории. Откройте их для себя