ងុឺត !!
«កុំកើតអីឱ្យសោះណាTae»មុនពេលដែលឡានពេទ្យបញ្ឈប់ រទេះរុញប្រង់ការក៏បន្តដំណើរចូលទៅខាងក្នុងមន្ទីរពេទ្យយ៉ាងលឿន រីឯនាយកំលោះក៏ទន្ទេញពាក្យថាមិនឱ្យអាល្អិតកើតអីឱ្យជាប់មាត់ដូចគ្នា ពេលនេះនាយភ័យដល់ថ្នាក់ធ្វើខ្លួនមិនត្រូវសោះឡើយ ទឹកមុខTaehyung ប្រែជាស្លេកស្លាំងបើទោះបីជាមានបំពង់អុកសុីសែនដាក់ជាខ្យល់សម្រាប់ឱ្យគេដកដង្ហើម ក៏មិនអាចបិទបាំងទឹកមុខស្លេកបុិមនោះទេ បបូរមាត់ប្រែជាក្រែមផ្អែសហាក់ដូចជាបាត់បង់ជីវជាតិចិញ្ចឹមសរីរាង្គ ឈាមដែលហូរចេញពីមុខរបួសនោះក៏នៅតែបន្តហូរមកជារឿយៗ ទិដ្ធភាពដ៏អណោចអធ័មនេះបណ្ដាលឱ្យចិត្តនាយកំលោះនៅមិនសុខសោះឡើយ ហេតុអ្វីអ្នកគេងលើគ្រែនេះមិនមែនជានាយ?
«សាច់ញាតិសុំចាំនៅខាងក្រៅ» គិលានុប្បដ្ធាយាការចេញមករារាំងសាច់ញាតិមិនឱ្យចូលទៅរញ៉េរញ៉ៃក្នុងការសង្គ្រោះអ្នកជម្ងឺដែលត្រូវគ្រាប់នោះ ហើយអ្វីៗក៏ល្អប្រសើរព្រោះJungkook ស្របតាមដោយមិននិយាយអ្វីទាំងអស់។
មាណព្វសម្រូតខ្លួនអង្គុយចុះផ្ទាល់និងឥដ្ធទើបលើកដៃមកក្រសោបផ្ទៃមុខស្រស់សង្ហារថ្នមៗ ខោអាវនាយពេលនេះវាប្រឡាក់ជោគជាំទៅដោយឈាមនិងមានក្លិនឆ្អាបចេញមក តែវាមិនមែនជារឿងគួរឱ្យអាម៉ាសសម្រាប់នាយនោះទេ សំខាន់បើKim Taehyung មានរឿងអីកើតឡើង នោះទើបជារឿងគួរឱ្យអាម៉ាសបំផុត។
«Hyung ខ្ញុំថាHyung ឡើងមកអង្គុយលើកៅអីនេះសិនទៅ»ដោយឃើញនាយកម្លោះស្ថិតក្នុងស្ថានភាពរាងយ៉ាប់យើនដល់កំពូល Hazardរហ័សចូលមកលួងលោមនាយដោយសម្ដីផ្អែមស្រទន់ បើទោះបីជាគេដឹងក្នុងចិត្តរួចមកហើយថាJungkookមិនបានចូលចិត្តគេ តែHazardនៅតែប្រកាន់គោលជំហរដូចដើម គឺបង្កើតទំនាក់ទំនងល្អៗដើម្បីលុបបំបាត់នូវអតីតកាលអាក្រក់ចោលឱ្យអស់។
«អត់ទេ ឯងទៅអង្គុយទៅ»នាយកម្លោះបន្លឺឡើងដោយសម្ដីគ្រោតគ្រាតខណៈកែវភ្នែកតូចស្អាតសម្លឹងមើលទៅបន្ទប់ICUជារឿយៗហាក់ដូចជាមិនខ្វល់នូវអ្នកចំពោះមុខគេទាល់តែសោះ។ អារម្មណ៍នាយកំពុងតែច្របូកច្របល់ព្រោះភ័យខ្លាចចំពោះអាល្អិតខ្លាំងមែនទែន គ្មានពេលឯណាទៅខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនថាគេគិតយ៉ាងម៉េចនោះឡើយ។
ESTÁS LEYENDO
Lovely Writer
Fanfiction«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡
