ភាគទី18(ហេតុអីចាំបាច់កុហក..)

667 18 0
                                    

បន្ទាប់ពីjungkookចេញទៅបាត់e-suក៏ចេញទៅដូចគ្នាព្រោះលោកparkអោយកូនចៅមកទទួលនាងទៅភូមិគ្រឹៈផាកវិញនាងព្រមទៅក៏ព្រោះតែនាងគិតថាបេីនាងទៅរកjungkookពេលនេះក៏គ្មានបានប្រយោជន៍អ្វីដែលតែនៅតាមផ្លូវនាងយំខ្លាំងណាស់រហូតដល់ភូមិគ្រឹៈក៏នៅតែមិនបាត់យំទៀត
«ហិក ហិកម៉ែដោះហិក ហិកគេខឹងខ្ញុំហេីយហិក ហិកគេលែងខ្វល់ពីខ្ញុំហេីយហិកហិក»e-suមកដល់ភូមិគ្រឹៈភ្លាមនាងក៏រត់ទៅឪបម៉ែដោះតែម្តង
«អូហូអ្នកនាងតូចរបស់ម៉ែដោះឈប់យំទៅណាបេីចុះភ្នែកហេីមអស់ហេីយណា មិនយូទេគេនិងឈប់ខឹងហេីយណាឈប់យំទៅ»ម៉ែដោះនិយាយលួមលោមនាងគាត់ដឹងរឿងនេះក៏ព្រោះតែលោកផាកបានប្រាប់គាត់ពីរឿងនេះអស់ទៅហេីយមុននិងទៅរកពួកគេទាំងពីរ
«ហិក ហិកអោយខ្ញុំធ្វេីយ៉ាងមិចទៅហិក ហិក»e-suនៅតែយំដដែលមិនឈប់សោះ
«មិនអីទេៗ..ណាតិចទៀតរឿងគ្រប់យ៉ាងនិងប្រសេីរឡេីងណាជឿម៉ែដោះទៅណា»ម៉ែដោះគាត់ព្យាយាមនិយាយលួមលោមនាងអោយនាងបាត់យំតែមេីលទៅដូចជាគ្មានបានផលអ្វីទល់តែសោះ
«អ៊ុំគិតថាអ្នកនាងគួតែសម្រាកសិនទៅល្អទេវាក៏រៀងយប់ណាស់ទៅហេីយចាំអ៊ំយកអីអោយញាុំណា»ម៉ែដោះលែងនាងចេញពីការឪបរួចក៏និយាយដោយប្រេីសំឡេងស្រទន់e-suបានត្រឹមតែងក់ក្បាលហេីយក៏ដេីរទៅបន្ទប់ទាំងគ្មានព្រលឹងក្នុងខ្លួន
#ក្នុងបន្ទប់
នាងបានមកដល់ក្នុងបន្ទប់ដែលទុកចោលជាច្រេីនខែវាគ្មានអ្វីផ្លាស់ប្តូរទៅណាទេមានតែនាងប៉ុណ្ណោះដែលផ្លាស់ប្តូនាងមានអារម្មណ៍ថាលេងចេះគេងបន្ទប់នេះហេីយនាងចង់គេងជិតគេងឪបjungkookដូចមុនតែពេលនេះវាប្រហែលមិនអាចដូចដេីមទេព្រោះពេលនេះគេខឹងនាងខ្លាំងណាស់
«មេីលចុះនៅទីនេះគ្មានផ្លាស់ប្តូសោះបន្ទប់ដែលខ្ញុំស្រលាញ់ស្ទេីរលេបតែងបែរជាខ្ញុំលែងមានអារម្មណ៍ជាមួយវាដូចមុន អូននឹកបងjungkookអភ័យទោសអោយអូនណាjungហិក ហិក»e-suដាក់ខ្លួនដេកនៅលេីពូកទាំងទឹកភ្នែករហេមរហាមព្រមទាំងនិយាយម្នាក់អែងដូចមនុស្សឆ្កួតយ៉ាងចឹង«ហិក ហិក....»សំឡេងយំនៅតែបន្តឡេីងរហូតដល់មានសំឡេងគោះទ្វាបានបន្លឺឡេីង
តុក!!តុក!!
«អ្នកនាងអនុញ្ញាតិអោយអ៊ុំចូលទៅក្នុងបានទេ»ម៉ែដោះគោះទ្វាដោយនៅក្នុងដៃកំពុងតែអាហារនិងកែវទឹកដោះគោមួយកែវផងដែល
«ចូលមកម៉ែដោះខ្ញុំមិនបានចាក់សោទេ»e-suនិយាយទាំងសំឡេងក្រងួលព្រោះនៅយំមិនទាន់បាត់បន្ទាប់មកគាត់ក៏យកអាហារទៅដាក់លេីតុក្បែរគ្រែរបស់នាងរួចក៏អង្គុយជិតនាង
«អ្នកនាងញាុំអីសិនទៅ»ម៉ែដោះ
«ខ្ញុំញាុំមិនចូលទេម៉ែដោះហិក ហិកខ្ញុំនឹកគេហិកហិក»e-suងេីបអង្គុយរួចក៏ឪបម៉ែដោះជាប់
«ឈប់យំទៅណាទុកថាអ៊ុំសុំទៅចុះ មិនយូទេអ្វីៗនិងប្រសេីរឡេីងណា»ម៉ែដោះទោះគាត់ខំព្យាយាមយ៉ាងណាក៏នាងនៅតែដដែលគាត់ព្យាយាមនិយាយរហូតដល់នាងព្រមញាុំអាហារអស់ក៏អោយនាងគេង
Skip....
ងៀកមកមេីលjungkookឯនេសវិញគឺគេក៏មិនខុសពីរាងតូចប៉ុន្មានដែលគេក៏នឹកគេក៏ឈឺតែគេនៅតែទទួលយកវាមិនបាននៅឡេីយទេគេមិនបានទៅcondoទេគេត្រឡប់មកសម្រាកទៅផ្ទះព្រោះបេីទៅcondoគេប្រាកដជានឹកនាងមិនខានឡេីង
«jungហេតុអីមកគេងនៅផ្ទះ ហេតុអីទុកអោយe-suគេងម្នាក់អែងកូនឈ្លោះគ្នាមែនទេ»លោកស្រីជុងនិយាយទៅកាន់កូនប្រុសក្រោយឃេីញនាយដេីរចូលផ្ទះទាំងគ្មានកម្លាំងក្នុងខ្លួនសោះ
«នាងមិនបាននៅcondoរបស់កូនទៀតទេម៉ាក់»jungkookនិយាយទាំងទឹកមុខស្មេីដដែល
«កូនបានន័យថាមិចJung»លោកស្រីជុងសួទៅកូនប្រុសទាំងភ្ញាក់ផ្អេីលបេីនាងមិននៅcondoតេីនាងទៅណាបេីនាងគ្មានទីពឹងបែបនេះ
«នាងទៅនៅជាមួយប៉ានាងវិញហេីយម៉ាក់»jungkookក៏ដេីរមកអង្គុយលេីសាឡុងទាំងយកដៃជ្រោងសក់ទាំងទឹកមុខតានតឹងចំណែកលោកស្រីជុងក៏តាមកូនទៅអង្គុយលេីសាឡុងដូចគ្នាក្រោយមកនាយនិយាយរៀបរាប់រឿងគ្រប់យ៉ាងទៅអោយម៉ាក់នាយស្តាប់.....
«កូនគួរណាតែស្តាប់ហេតុផលនាងសិនទៅ មិនគួរខឹងហេីយទុកនាងចោលបែរនេះទេ»លោកស្រីជុងនិយាយពន្យល់ប្រាប់កូនប្រុស
«ម៉ាក់ក៏ដឹងថាកូនមិនចូលចិត្តមនុស្សបោកប្រាស់កូនទទួលយកមិនបានទេម៉ាក់»jungkook
«ម៉ាក់ដឹងតែកូនស្រលាញ់នាងកូនគួតែលេីកទោសអោយនាង»លោកស្រីជុង
«កូនដឹងតែពេលនេះកូនហត់ណាស់ម៉ាក់កូនសុំសម្រាកសិនហេីយរឿងនោះកូនសុំគិតមេីលសិនព្រោះកូនទទួលយកមិនបានពិតមែន»jungkookបន្ទាប់ពីនិយាយរួចjungkookក៏ដេីរទៅបន្ទប់បាត់
«អូនបាត់យំរឺនៅ អូនញាុំអីរឺនៅ មាននឹកបងទេតែពេលនេះបងនឹកអូនណាស់suបងចង់ឪបអូនដូចមុនណាស់»jungkookមកដល់បន្ទប់ភ្លាមក៏ផ្តេកខ្លួនដេកលេីពូករួចក៏ពោលពាក្យថានឹកនាងបណ្តេីរទឹកប្រុសកូនប្រុសក៏ស្រក់ចេញពីរង្វង់ភ្នែករបស់នាយនាយមិនដែលយំដោយសារស្រីណាដូចនាងនោះទេបន្ទាប់ពីគិតបានមួយសន្ទុះនាយក៏គេងលក់ដោយមិនបានផ្លាស់សម្លៀកបំពាក់
#ភូមិគ្រឹៈផាក
«យ៉ាងមិចហេីយម៉ែដោះ»លោកផាកមកដល់ផ្ទះភ្លាមក៏សួពីអាការៈកូនស្រីភ្លាម
«គឺអ្នកនាងយំខ្លាំងណាស់លោកម្ចាស់»ម៉ែដោះគាត់និយាយទាំងទឹកមុខក្រៀមក្រំ
«ប្រហែលស្រលាញ់គ្នាណាស់ហេីយមេីលទៅខ្ញុំសង្ឃឹមថាjungkookនិងខឹងនាងមិនបានយូទៅចុះ»លោកផាកដកដង្ហេីមធំ«ចុះពេលនេះនាងគេងរឺនៅ»
«គឺអ្នកនាងសម្រាកហេីយលោកម្ចាស់»ម៉ែដោះ
«បាតចឹងអ៊ុំទៅសម្រាកចុះ»លោកផាក
«ចា៎លោកម្ចាស់»ម៉ែដោះនិយាយរួចក៏ពួកគាត់ក៏បំបែកគ្នាទៅសម្រាករៀងខ្លួន......
To be continue.....

កិច្ចសន្យាចងស្នេហ៍ (ចប់)Dove le storie prendono vita. Scoprilo ora