ភាគទី19(ថ្ងៃដែលគ្មាននាងនៅក្បែរ)

692 19 0
                                    

#ពេលព្រឹក
នេះជាថ្ងៃដែលក្រៀមក្រមបំផុតសម្រាប់jungkookគេងេីបទៅធ្វេីការដូចរាល់ដងទាំងសូម្បីតែកម្លាំងក៏គ្មានផង
#ក្រុមហ៊ុន
មកដល់ក្រុមហ៊ុនគ្រប់គ្នាក៏ឆ្ងល់ថាហេតុអីថ្ងៃនេះគ្មានវត្តមានរបស់e-suបែបនេះតែបានត្រឹមតែឆ្ងល់ប៉ុណ្ណោះព្រោះមិនហ៊ានចេះដឹងរឿងចាហ្វាយច្រេីននោះទេ....
ចំណែកឯjungkookចូលក្នុងបន្ទប់ធ្វេីការដូចធម្មតាពេលមកដល់បន្ទប់ធ្វេីការភ្លាមនាយផ្តេកខ្លួនលេីកៅអីព្រមទាំងដកដង្ហេីមធំ
«ហេតុអីក៏ស្មុកស្មាញយ៉ាងនេះវេីយ»jungkookនិយាយឡេីងទាំងយកដៃជ្រោងសក់ក្បាលបន្ទាប់មកនាយក៏យកដៃទាញទូរស័ព្ទតេទៅmiilyដេីម្បីយកកាហ្វេអោយនាយ......មិនយូប៉ុន្មានmiilyក៏យកកាហ្វេអោយនាយ
តុក!។តុក!
«លោកប្រធានmiilyយកកាហ្វេមកអោយ»miilyមុននិងយកចួលមកនាងរៀបរឹក រៀបខ្លួនបានយ៉ាងត្រឹមត្រូវដេីម្បីទាក់ទាញចំណាប់អារម្មណ៍របស់jungkook
«ចូលមក»jungkookនិយាយរួចនាងក៏ដេីរចូលមកយកកាហ្វេទុកលេីតុហេីយក៏ដេីរហួសទៅច្របាច់ស្មាអោយjungkook
«ខ្ញុំមេីលទៅលោកប្រធានដូចជាស្មុកស្មាញណាស់ ដូចនេះយេីងមកធ្វេីអ្វីសប្បាយៗល្អទេ»miilyនិយាយដោយដៃរបស់នាងអង្អែលទ្រូងjungkookដេីម្បីបង្កេីនអារម្មណ៍
«miilyបានហេីយទៅធ្វេីការរបស់នាងវិញចុះ»jungkookនាយគ្មានអារម្មណ៍ធ្វេីរឿងនេះជាមួយអ្នកណាក្រៅពីe-suនោះទេខួលក្បាលនាយពេលនេះមានតែឈ្មោះនិងមុខe-suតែប៉ុណ្ណោះ
«តែលោក....»miilyនាងប្រុងនិងប្រកែកតែjungkookនិយាយកាត់បានមុន
«ចង់អត់ការងារធ្វេីក៏អញ្ចេីញ»jungkook និយាយទាំងទឹកមុខកំណាចដាក់លេខារបស់ខ្លួន
«មិនចង់ទេលោកប្រធាន»miilyនិយាយទាំងឪនមុខចុះព្រោះផែនការទាក់ប្រុសរបស់នាងមិនបានសម្រេចហេតុអីក៏សយយ៉ាងនេះគ្មានមារជ្រែក(សម្តៅលេីe-su)ហេីយនៅតែទាក់មិនបានទៀត
«ចឹងក៏អញ្ចេីញចេញទៅវិញចុះហេីយបេីមានអ្នកណាមករកខ្ញុំប្រាប់ថាខ្ញុំមិននៅទេ..»jungkookក្រោយពីjungkookនិយាយរួចនាងក៏ចេញទៅវិញទាំងក្តៅក្រហាយក្នុងចិត្ត....
Skip...
«e-suហា៎តុក តុកe-su»លោកparkអ្នកជាប៉ាមកគោះទ្វាបន្ទប់កូនស្រីអោយភ្ញាក់ពីដំណេកព្រោះគាត់មានរឿងចង់និយាយជាមួយ
«ខ្ញុំទៅហេីយប៉ា»e-suបេីកទ្វាឡេីងទាំងស្លៀកពាក់រួចរាល់
«រៀបចំខ្លួនរួចហេីយហេ៎!!ចឹងទៅក្រោមប៉ាមានរឿងចង់និយាយជាមួយកូន»លោកparkនិយាយជាមួយកូនស្រីដោយប្រេីសំឡេងស្រទន់
«ចា៎លោកប៉ា»e-suនិយាយរួចក៏ដេីរចុះទៅក្រោមតាមលោកប៉ារបស់ខ្លួន
#កន្លែងទទួលភ្ញៀវ
«ប៉ាមានរឿងអីនិយាយជាមួយកូនរឺ»e-su
«មេីលទៅកូនយំខ្លាំងណាស់កាលពីយប់មិញ»លោកparkសង្កេតមេីលមុខកូនស្រីក៏ដឹងបាត់ទៅហេីយថានាងយំកម្រិតណាមេីលចុះឡេីងហេីមភ្នែកលឹបតែម្តង
«ចា៎...»e-suនាងបានត្រឹមតែនិយាយពាក្យចា៎ហេីយក៏ឪនមុខចុះតែប៉ុណ្ណោះ
«កូននិងjungkookទាក់ទងគ្នាប៉ុន្មានខែហេីយ»លោកpark
«គឺយូគួសមហេីយលោកប៉ា»e-suនៅតែឪនមុខចុះដដែលចំណែកឯចិត្តវិញនៅនឹកគិតដល់jungkookមិនលួសពេលសោះ
«មេីលទៅកូនស្រលាញ់គេណាស់ ចាំប៉ាជួយនិយាយជាមួយគេអោយកូនចុះ»លោកparkឃេីញកូនស្រីខូចចិត្តបែបនេះគាត់ក៏នៅមិនសុខដូចគ្នា
«កូនអរគុណលោកប៉ាហេីយ..តែកូនគិតថាគេមិនអភ័យទោសអោយកូននោះទេ»e-su
«បេីគេស្រលាញ់កូនមែននោះគ្រាន់តែរឿងប៉ុណ្នឹងមិនដល់ថ្នាក់គេមិនអភ័យទោសអោយកូននោះទេ គេគ្រាន់តែទទួលយកអ្វីដែលកូនធ្វេីដាក់គេមិនទាន់បានតែប៉ុណ្ណោះជឿប៉ា...ថ្ងៃនេះកូនត្រូវទៅក្រុមហ៊ុនចនដេីម្បីធ្វេីជាអ្នកគ្រប់គ្រងភាគហ៊ុនជំនួសប៉ា»លោកparkនិយាយ
ពន្យល់អោយកូនស្រីបានយល់កុំអោយនាយគិតច្រេីន
«តែកូនគិតថា...»e-suប្រុងប្រកែកមិនចង់ទៅក្រុមហ៊ុនរបស់jungkookនោះទេតែ..
«កូនត្រូវតែធ្វេីដេីម្បីបាននិយាយជាមួយគេ»លោកpark
«ចា៎លោកប៉ា»e-suបន្ទាប់ពីនិយាយរួចពួកគេក៏ទៅក្រុមហ៊ុនចនជាមួយគ្នា
#ក្រុមហ៊ុនចន
«មកដល់ហេីយចុះទៅកូនហេីយទៅនិយាយគ្នាជាមួយគេអោយដឹងរឿងទៅប៉ាត្រូវទៅក្រុមហ៊ុនវិញហេីយ»លោកparkមកដល់ក្រុមហ៊ុនរបស់jungkookគាត់ក៏ដាក់កូនស្រីចុះរួចក៏ទៅក្រុមហ៊ុនរបស់ត្រកូលផាកវិញ...រាងតូចបានដេីរចូលមកក្រុមហ៊ុនដោយទទួលបានការរាក់ទាក់ពីបុគ្គលិកគ្រប់គ្នាលេីកលែងតែ...
«មករកលោកប្រធានហេ៎»miilyក្រោយe-suមកដល់ភ្លាមនាងក៏ងេីបឡេីងសួតែម្តង
«ត្រូវហេីយមានបញ្ហាអីហេ៎»e-su
«មិនមានទេចា៎តែលោកប្រធានមិនបាននៅខាងក្នុងទេ»miilyនិយាយតាមដែលjungkookបានប្រាប់មុននេះបន្តិច
«ខ្ញុំមិនជឿ..»e-suរួចe-suក៏ដេីរចូលក្នុងបន្ទប់ធ្វេីការរបស់jungkookយ៉ាងរំភេីយ
«នេះនាង...»miilyក៏រត់ទៅតាមក្រោយព្រោះខ្លាចត្រូវមាត់
#បន្ទប់ធ្វេីការ
«មិននៅ...ហេតុអីក៏គេអង្គុយធ្វេីការទៅវិញអ្នកនាងលេខា»e-suធ្វេីជាងៀកទៅសួលេខារបស់ជុងគុក
«គឺ..គឺលោកប្រធា...»miily
«យ៉ាងមិច ហេតុអីក៏នាងចូលមកបានក្រែងខ្ញុំបានប្រាប់នាងរួចហេីយហេ៎miily»jungkookភ្ញាក់ផ្អេីលដែលនាងមករកហេីយក៏សប្បាយចិត្តតែរៀបរឹកធ្វេីដូចធម្មតា
«យ៉ាងមិចខ្ញុំចេញចូលទីនេះលែងបានហេីយហេ៎»e-suសួទាំងអន់ចិត្តហេតុអីចាំបាច់អោយលេខាប្រាប់ថាខ្លួនមិននៅនេះមិនចង់ជួបមុខនាងដល់ថ្នាក់នេះរឺ
«នាងចេញទៅវិញចុះmiilyរឿងនេះទុកអោយខ្ញុំជាអ្នកដោះស្រាយ»jungkookនិយាយរួចmiilyក៏ចេញទៅបាត់ទុកអោយe-suនៅឈរតទល់ជាមួយនិងជុងគុកតែ2នាក់
«អ្នកនាងមានការអីរឺអត់»jungkookនិយាយទាំងសម្លឹងមុខe-suដោយប្រេីទឹកមុខសោះគគ្រោះ
«jungkookកុំធ្វេីបែបនេះដាក់អូនបានទេ»e-suនិយាយទាំងរកយំទៅហេីយក្រោយឃេីញjungkookសោះគគ្រោះដាក់ខ្លួនបែបនេះ
«ខ្ញុំធ្វេីបែបណាដាក់អ្នកនាងទៅអ្នកនាងpark e-su»jungkookឃេីញនាងបែបនេះគិតថានាយដាច់ចិត្តហេ៎តែត្រូវតែព្យាយាមព្រោះគេអ្នកខឹងនាងត្រូវតែដាច់ចិត្តចឹងហេីយត្រូវទេ??
«គឺសោះគគ្រោះ ហេីយក៏មិនចង់ជួបអូននោះអីអូនសុំទោសណាjungអូនសន្យាអូនលែងធ្វេីបែបនេះហេីយjung»e-suខំទប់ទឹកភ្នែកកុំអោយហូមក
«សុំទោសចឹងហេ៎...ត្រូវហេីយខ្ញុំមិនចង់ជួបមុខមនុស្សកុហកបោកប្រាស់នោះទេហេីយពេលនេះខ្ញុំមិនចង់និយាយរឿងនេះទេនាងចេញទៅវិញចុះ»jungkook
«ទោះបងមិនចង់ជួបក៏ត្រូវតែជួប ព្រោះពីថ្ងៃនេះទៅអូននិងមកជួបមុខបងរាល់ថ្ងៃក្នុងនាមជាសង្សាម្ចាស់ក្រុមហ៊ុនព្រមទាំងអ្នកកាន់ភាគហ៊ុនជំនួសលោកប៉ា»e-suនាងប្តូរទឹកមុខមកញញឹមចុងមាត់ក្រោយឃេីញទឹកមុខរបស់jungkookនាយភ្ញាក់ផ្អេីលដែលលោកពូរបស់នាយហ៊ានបណ្តោយអោយនាងមកគ្រប់គ្រងជំនួសទាំងដែលនាងគ្មានចេះស្អីសូម្បីបន្តិច
«ច្បាស់ហេីយហេ៎ថាធ្វេីជំនួសលោកពូបាន»jungkookក៏ធ្វេីជាសួឌឺនាងវិញ
«ប្រាកដហេីយបងសម្លាញ់ជួយអោយលេខារបស់បងរៀបចំកន្លែងធ្វេីការអោយអូនផង..ជុប!!»e-suនិយាយរួចក៏ឪបទៅថេីបថ្ពាល់របស់jungkookមួយខ្សឺតរួចក៏ចេញទៅបាត់ទុកអោយjungkookគាំងនិងទង្វេីររបស់នាងម្តងទៀត
«នេះហ៊ានណាស់ឥឡូវចាំមេីលបងនិងធ្វេីបាបអូនម្តងដែលអូនហ៊ានកុហកបង...»jungkookញញឹមចុងមាត់រួចក៏គិតគំនិតធ្វេីបាបe-su.....ក្រោយពីគិតរួចនាយក៏callអោយmiilyជួយប្រាប់គេអោយរៀបចំកន្លែងធ្វេីការទល់និងមុខបន្ទប់របស់នាយដែលអាចមេីលឃេីញនាងយ៉ាងច្បាស់ក្រោយប្រាប់រួចនាយក៏ចុះមេីលដោយផ្ទាល់
«នេះនឹកអូនខ្លាំងរឺបងសម្លាញ់ទេីបធ្វេីជញ្ចាំងកញ្ចក់ដេីម្បីឃេីញមុខអូន»e-suនិយាយឌឺនាយក្រោយពេលឃេីញនាយកំពុងឈរមេីលគេតុបតែងបន្ទប់ធ្វេីការរបស់ខ្លួន
«គ្រាន់តែចង់ដឹងថាកូនពូparkអាចធ្វេីការដែលគាត់ប្រគល់អោយបានរឺអត់»jungkookនាយក៏ព្រមចាញ់e-suដូចគ្នាព្រោះឥឡូវគេតាំងខ្លួនជាអ្នកខឹង
«នេះបងចង់មេីលងាយអូនហេ៎Jung.»e-suចាប់ផ្តេីមក្តៅក្រហាយចរឹកចង់ឈ្នះក៏ចេញមកបណ្តេីរៗហេីយនាងចង់មកលួងនាយមិនមែនអោយនាយមកមេីលងាយសមត្ថភាពរបស់នាងទេ
«មិនបានមេីលងាយតែធ្វេីអោយបានទៅកុំអោយប៉ារបស់អ្នកនាងខកបំណងដូចខ្ញុំខកបំណងលេីអ្នកនាងទៅបានហេីយ»jungkookនិយាយប្រៀបធៀបបែបនេះក៏ធ្វេីអោយe-suរៀងរអៀសខ្លួន
«jungអូនសុំទោ......»e-su
«បន្ទប់ធ្វេីការក៏ធ្វេីរួចហេីយអ្នកនាងចាប់ផ្តេីមធ្វេីការចុះ»jungkookនិយាយរួចក៏ដេីរទៅបាត់ទុកអោយe-suនៅសោកសៅព្រោះតែកំហុសលេីកមុនសុខៗក៏មករំលឹកធ្វេីអោយនាងនឹកឃេីញធ្វេីអីមុននេះនាងសឹងតែភ្លេចខ្លួនថាខ្លួនមកធ្វេីការនៅទីនេះក៏ព្រោះតែចង់លួងjungkookព្រោះតែភាពចង់ឈ្នះរបស់ខ្លួនមុននេះ
Skip!!!!!
E-suខំប្រឹងធ្វេីការណាស់ឈ្ងោកមុខនិងឯកសាជាប់តែម្តងjungkookដែលក្រឡេកមេីលនាងមិនឈប់នោះឃេីញបែបនេះនាយក៏សប្បាយចិត្តឯក្នុងចិត្តវិញចង់តែទៅសួទេថាធ្វេីកេីតរឺអត់ ទៅរួចរឺអត់ ហត់ទេ ឃ្លានរឺនៅ តែមិនអាចបានត្រឹមអង្គុយមេីលនាងធ្វេីការតែប៉ុណ្ណោះ
#to be continue....

កិច្ចសន្យាចងស្នេហ៍ (ចប់)Where stories live. Discover now