ភាគទី35(ពេលណាយេីងរៀបការ)

586 14 0
                                    

ក្រោយពីមកពីក្រុមហ៊ុននាយក៏ប្រញាប់មកផ្ទះភ្លាមព្រោះតែគេពិតជាអស់កម្លាំងពិតមែនមិនមែនចេះតែធ្វេីពុតទេ
«aww..penមិចក៏មកវិញ»ម៉ែដោះដេីរចេញមកពីក្រោយផ្ទះក៏ជួបនិងpen
«អររគឺថាខ្ញុំអស់កម្លាំងនិងណាអ៊ុំ»penនិយាយព្រមទាំងញញឹម
«ចឹងក៏ទៅសម្រាកចុះអ៊ុំទៅចម្អិតអាហារសិនហេីយ»ម៉ែដោះនិយាយរួចក៏ដេីរសម្តៅទៅផ្ទះបាយ អួយ!!!jung-eចុះមកពីលេីកាំជណ្តេីរមិនប្រយត្ន័ក៏ប្រុងនិងដួលតែត្រូវpenទៅចាប់ទ្រទាន់
«មិនទាន់ជាផងហេតុអីចុះមក»penលេីកនាងអោយឈរបានធម្មតាវិញ
«ក៏ឃ្លាននោះអីតែហេតុអីមកវិញពេលនេះក្រែងប្រញាប់ទៅធ្វេីការនោះអី»jung-eនិយាយព្រមទាំងសម្លក់មុខនាយទៀតផងមកធ្វេីស្អីក្រែងមិញនាងឃាត់អោយនៅមិចមិននៅចង់ណាស់ហីអារឿងទៅធ្វេីការនិងខឹងចិត្តណាស់ឃេីញថាមុខមាត់ស្លេកស្លាងខំហាមមិនអោយទៅតែមិនស្តាប់សោះ
«គឺល្វេីយនិងណាគ្មានកម្លាំងឯណាធ្វេីការនោះ»pen
«ចឹងក៏ទៅសម្រាកទៅអូនទៅយកអីញាុំខ្លួនអែងបាន»jung-eនាងប្រេីពាក្យថាអូនក៏ព្រោះតែវាជាការស្នេីរសុំរបស់penពេលនៅតែ2នាក់ត្រូវតែនិយាយថាអូនមិនចឹងទេនាយនិងរំលោភមិនខានទេ(គាត់ខ្លាំង😩)
«បងមិនទុកចិត្តនោះទេមេីលចុះមិញនេះក្រែងយកដួលតាសហី»penនិយាយព្រមទាំងយកដៃទៅវែកសក់របស់នាងចេញពីផ្ទៃមុខយ៉ាងស្រស់សោភារបស់នាង
«គឺវានៅឈឺនិងណា»jung-eនិយាយធ្វេីមុខស្អុយធ្វេីអោយpenមិនក្នាញ់មិនបាន
«ចឹងតោះទៅញាុំអីទៅបងជួយជូនទៅ ខ្លាចក្រែងលដួលទៀតបងនិងបានជួយទ្រ»penបន្ទាប់ពីនិយាយរួចពួកគេក៏ក៏ទៅរកអីញាុំនៅក្នុងផ្ទះបាយឥឡូវនេះjung-eមិនសូវកាចឆ្នាស់ដូចមុនទេសុភាពខ្លាំងណាស់
  ងៀកមកមេីលjiminនេះវិញតាំងពីយកឆ្កែនោះមកផ្ទះមកYoung-suមិនដែលសូវខ្វល់ពីគេនោះគេគិតតែពីឆ្កែរបស់នាងមិនឈប់ សូម្បីតែគ្រែគេងរបស់នាងនិងគេក៏នាងអោយអាកូនឆ្កែនិងដេកដែលឈឺចិត្តណាស់
«young-suបងមកវិញហេីយ»jiminនាយចេញពីធ្វេីការក៏មកញាុំអាហារថ្ងៃត្រង់ជាមួយyoung-suរាល់ថ្ងៃមិនដែលខានចូលមកដល់ក្នុងផ្ទះភ្លាមក៏ឃេីញថាyoung-suកំពុងប្រលែងជាមួយឆ្កែរបស់នាងមានថេីបមាត់ផង លិតមាត់ផងមិនដឹងស្អីខ្លះ
«អររនោះdaddyកូនមកហេីយchimmy»Young-suក្រលេកទៅក៏ឃេីញjiminមកក៏ងៀកមកនិយាយជាមួយឆ្កែរបស់នាងវិញ
«បងមិនមែនdaddyវាទេ»jiminនឹកឡេីងក្តៅក្រហាយតែម្តងគេមនុស្សមិនមែនឆ្កែឯណា
«awwមិចចឹងបេីអូនជាmommyចឹងបងជាdaddyហេីយ»Young-su
«ទេបេីអូននៅតែនិយាយបែបនេះទៀតបងនិងយកវាទៅចោលមិនខាន»jiminនិយាយរួចក៏ឡេីងទៅលេីបាត់ទាំងមុខក្រញៅតែម្តង
«អូចឹងសោះខឹងដែលរឺ chimmyហា៎ចាំតិចទៅម៉ាក់ទៅលួងប៉ាកូនសិនណាចា៎»Young-su
«វ៉ូស..វ៉ូស...»chimmy
«ល្អណាស់កូន»Young-suនិយាយរួចក៏ឡេីងទៅលួងjiminព្រោះទំនងខឹងខ្លាំងណាស់ហេីយ
«jimin..jimin!!!»young-suក៏ឡេីងមកអង្គុយលេីភ្លៅរបស់jiminដែលកំពុងតែអង្គុយធ្វេីការរបស់នាយ
«មានការអី»jiminសួបែបកំបត់ៗ
«គឺមកលួងនិងណា ឈប់ខឹងអូនទៅ»Young-suនិយាយព្រមទាំងអង្អែលទ្រូងរបស់jimin
«អូនធ្វេីអីនិង»jiminសួទៅអ្នកដែលកំពុងអង្គុយលេីភ្លៅនាយ
«ក៏កំពុងតែលួងនោះអី»Young-suនិយាយរួចក៏ថេីបមាត់របស់jimin
«ឈប់ខឹងអូនទៅណា អូនសុំអង្វរ»Young-su
«បងឈប់ខឹងចិត្តតែកូនប្រុសបងខឹងអូនហេីយណា»jiminនិយាយរួចក៏ចាប់ថេីបYoung-suវិញម្តង
«អត់ៗៗទេ»Young-su
«មិនបាច់ប្រកែកទេបងខឹងហេីយ»jimin.....ពួកគេក៏បន្តធ្វេីរឿងនោះរហូតដល់យប់តែម្តង...
#jungkook&e-su scene
«jungkookពេលណាទេីបរួចទៅ»e-suធ្វេីការរបស់នាងរួចនៅឡេីងតែjungkookកំពុងតែសុីញ៉េឯកសាមិនទាន់រួច
«ជិតរួចហេីយបាត..តែអូនឃ្លានទេ»jungkookសួទៅនាងផងចំណែកដៃក៏ប្រញាប់សុីញ៉េឯកសាអោយបានលឿនជាងមុន
«គឺឃ្លាននិងណា»e-suនិយាយធ្វេីមុខស្អុយ
«អូហូយមកនេះចឹង ចាំតែបន្តិចទេរួចហេីយ»jungkookនិយាយទាំងយកដៃទះភ្លៅរបស់នាយដេីម្បីអោយe-suមកអង្គុយ
«នៅសល់ប៉ុន្មានទៀតទៅjung..»e-suឡេីងមកអង្គុយលេីភ្លៅរបស់នាយហេីយក៏នៅតែសួម្តងទៀត
«ជិតរួចហេីយបាត ខ្សឺត»jungkookថេីបនាងមួយខ្សឺត
«ចឹងក៏បានបងធ្វេីការបងចុះ»e-suនាងក៏យកដៃទៅតោងកររបស់jungkookហេីយក៏ផ្អែកក្បាលលេីទ្រូងរបស់នាយ
«e-suពេលណាយេីងរៀបការ»jungkookសុខៗនាយក៏សួសំណួរនេះឡេីង
«awwមិចក៏សួអូនបែបនេះ»e-suងេីបក្បាលពីទ្រូងjungkookរួចក៏សួ
«គឺបងចង់ការនិងហេីយ ពេលណាទេីបការទៅ»jungkook
«ឃ្លានការម្ល៉េះហាសលោកjeon»e-suបង្អាប់នាយ
«ក៏ប្រញាប់អោយអ្នកនាងparkប្តូត្រកូលនោះអី ដាក់ថាjeon e-suពិរោះណាស់ ហាហា»jungkook
«ឃ្លានការបែបនេះមិនល្អទេដឹងjungkook»e-su
«ហេតុអីមិនល្អការអោយហេីយទៅនិងមានគេហៅបងថាdaddy»jungkook
«នេះចង់ការព្រោះចង់បានកូនរឺ»e-suសួទាំងហួសចិត្ត
«ទេទោះមិនការក៏យកកូនបានដែល ហាហា»jungkook
«បានហេីយឈប់និយាយអត់ប្រយោជន៍ទៅអូនឃ្លានមែនណាស់jung»e-suនាងនិយាយព្រមទាំងយកដៃទៅអង្អែលពោះរបស់នាងធ្វេីអោយjungkookមិនសេីចនិងចរឹករបស់នាងមិនបាន
«បាត បាតបងដឹងហេីយអ្នកនាងអនាគតប្រពន្ធបង»jungkook
តុក តុក
«លោកប្រធាន»miily
«យ៉ាងមិចចូលមក»jungkook
«អររគឺលោកប្រធានហេតុអីមិនទាន់ទៅផ្ទះបែបនេះ»miily
«អររចូលមកគ្រាន់តែសួប៉ុណ្នឹងទេរឺ»e-su
«ហេីយវាយ៉ាងមិចមិនបានរឺ»miilyងៀកទៅសម្លក់e-suចំណែកឯក្នុងចិត្តក្តៅមិនស្ទេីរទេពេលឃេីញe-suបានអង្គុយលេីភ្លៅjungkookបែបនេះនោះ
«ខ្ញុំមិនទាន់រួចការងារទេ តែនាងអាចចេញបានហេីយវាក៏ហួសម៉ោងចេញទៅហេីយ»jungkookប្រាប់ទៅmiilyតែមាត់ទេចំណែកភ្នែកក៏កំពុងសុីញ៉េឯកសាមិនឈប់មិនប្រញាប់ហេីយព្រោះតែសំណព្វចិត្តរបស់នាយឃ្លានហេីយ
«ចា៎លោកប្រធានកុំនៅយូពេកណា ខ្ញុំទៅសិនហេីយ»miilyទាញទ្វាបិទវិញ
«ឃេីញក៏ដឹងដល់ក្រយៅទៅហេីយថាចង់មកទាក់ទាញចំណាប់អារម្មណ៍»e-suពេបមាត់ជ្រេញ
«ទាក់មិនបានទេព្រោះមានតែអូនទេដែលទាក់បងបាន»jungkook
«ឆ្កួត»e-suវៃទ្រូងនាយមួយដៃរួចក៏ដេកលេីទ្រូងjungkookម្តងទៀតរងចាំរបស់ដល់jungkookធ្វេីការងាររបស់នាងរួចក៏ទៅញាុំអីជាមួយគ្នា
ចំណែកjimin&young-suនេះវិញបង្កេីតសង្គ្រាមស្នេហ៍នៅមិនទាន់ឈប់នៅឡេីយទេទុកអោយកូនឆ្កែនៅព្រូសនៅក្រោមតែម្នាក់អែង(អាណិត🥴)
______________
To be continue....

កិច្ចសន្យាចងស្នេហ៍ (ចប់)Where stories live. Discover now