ភាគ៦ : អ្នកណាឲ្យឯងធ្វើ?

3.5K 259 0
                                        


បន្ទាប់ពី ថេយ៉ុង ចេញពីមន្ទីរពេទ្យ អ្នកទាំងពីរក៏ចេញមកសេអ៊ូលវិញភ្លាម ។ នៅតាមផ្លូវម្នាក់ៗស្ងាត់រាងខ្លួន គ្មានអ្នកណានិយាយអ្វីនោះឡើយ ជុងហ្គុក ផ្ដោតអារម្មណ៍លើការបើកបររបស់ខ្លួន ចំណែក ថេយ៉ុង ងាកមើលទេសភាពខាងក្រៅ

~ភូមិគ្រឹះចន~

ឡានចូលចត ក្នុងរោងឡាននៃភូមិគ្រឹះ ជុងហ្គុក បើកទ្វារឡានចេញមក ប៉ុន្តែ ត្រូវអាក់ដំណើរវិញ ចេះភ្លេចទៅកើត ថា ថេយ៉ុង មានរបួសជើង ឲ្យនាយដើរមកយ៉ាងមិច ។

" មិនបាច់ទេ ខ្ញុំដើរបាន....អាយ៎!! " រាងតូច ប្រកែកពេល ជុងហ្គុក ប្រុងបីខ្លួន គិតថាអាចឃាត់បានឬ ប្រកែកមិនបានប៉ុន្មានផង ជុងហ្គុក ក៏ចាប់លើកបាត់ទៅហើយ

" ថេយ៉ុង កើតអីនឹង " គ្រាន់តែចូលមកដល់ខាងក្នុងភ្លាម ជីមីន ដែលអង្គុយមើលទូរទស្សន៍លើសាឡុងនោះ ក៏ស្ទុះមកសួរនាំភ្លែត

" គឺ..មិនប្រយ័ត្នជាន់អំបែងនឹងណា "

" ត្រូវខ្លាំងទេ ទៅពេទ្យឬនៅ បើនៅតោះទៅពេទ្យ "

" យើងមិនបានធ្ងន់ធ្ងរឯណា ឯងចាំបាច់ស្លន់ស្លោបែបនេះ " ថេយ៉ុង សើចបន្តិចក្រោយឃើញ ជីមីន រាងឆ្លេឆ្លា

" នៅនិយាយគ្នាយូរទៀតទេ " អ្នកដែលស្ងាត់យ៉ាងយូរ ក៏បន្លឺឡើង នេះខ្លួនកំពុងតែ បី ថេយ៉ុង ណា ចេះមកនៅសាសងគ្នាទៅកើត មិនយល់អារម្មណ៍ អ្នកដែលបីសោះ

មិនចាំយូរ រាងក្រាស់ ក៏បី ថេយ៉ុង ទៅបន្ទប់ដោយមានជីមីន តាមពីក្រោយ ។ នាយដាក់ថេយ៉ុង លើពូកថ្មមៗ ចំណែក ជីមីន ក៏ចូលទៅអង្គុយជិតយ៉ាងលឿន ធ្វើឱ្យអ្នកដែលមាននាម ជាបងជីដូនមួយ ហួសចិត្តជាខ្លាំង

" មកពីបងនឹងយក ថេយ៌ របស់ខ្ញុំទៅធ្វើអី ឃើញទេពេលនេះគេមានរបួសហើយ " ជីមីន ងាកខ្វាច់ មកសម្លក់ ជុងហ្គុក នឹងបញ្ចេញទឹកមុខ ធ្វើដូចជាខឹងណាស់អញ្ចឹង ទឹកមុខរបស់ ជីមីន ធ្វើឲ្យ ថេយ៉ុង នឹង ជុងហ្គុក ទប់សើចមិនបានឡើយ

" ហេតុអីសើច? ហ្ហឹម " ក្រោយឃើញ ថេយ៉ុង សើចខ្លួន ជីមីន ក៏អោនទៅថើបថ្ពាល់ ថេយ៉ុង មួយខ្សឺត ខ្នាញ់អើយសែនខ្នាញ់ ចង់តែខាំឲ្យដាច់ទេ ។ សម្រាប់ ថេយ៉ុង នាយមិនភ្ញាក់ផ្អើលនោះទេ ព្រោះ មិនមែនជាលើកទីមួយឡើយដែល ជីមីន ថើបខ្លួននោះ ប៉ុន្តែ ចំពោះ ជុងហ្គុក វិញនាយហាក់ក្ដៅឆែវ តែម្តង

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now