បន្ទាប់ពីជុងហ្គុក ងូតទឹករួចរាល់ នាយក៏ចុះទៅខាងក្រោម ។ ជីមីន កំពុងសម្ងំនៅក្នុងបន្ទប់ តាំងពីជួបជាមួយយ៉ុនហ្គីហើយ នាយមិនហ៊ានចេញទៅនោះទេ ព្រោះតែយ៉ុនហ្គីនឹងប៉ារបស់នាយ នៅខាងក្រោមនៅឡើយ" លោកចន នឹងត្រឡប់ទៅអាមេរិកវិញទេ ឮមកថា លោកនៅគ្រប់គ្រងក្រុមហ៊ុននៅទីនោះនៅឡើយទេ "
" គឺទៅវិញនៅអាទិត្យក្រោយនេះហើយ " លោកចន ក្រេបតែបន្តិច គាត់និយាយជាមួយលោកមីន ប៉ុន្តែភ្នែករបស់គាត់គឺសម្លឹងយ៉ុនហ្គី រហូត ព្រោះឃើញថានាយតែងតែ សម្លឹងទៅបន្ទប់ជីមីន
" ចុះលោក គិតចង់ទៅអាមេរិកវិញទេ? បន្ទាប់ពីប្រគល់ដំណែងអគនាយកឲ្យក្មួយយ៉ុននោះ " លោកចន ដកភ្នែកពីយ៉ុនហ្គី ងាកមកលោកមីនវិញ
" ទាល់តែយ៉ុនហ្គី រៀបការរួចទើបខ្ញុំទៅវិញ " គាត់និយាយទាំងសើច យ៉ុនហ្គី ស្រាប់តែងាកមើលប៉ារបស់ខ្លួនយ៉ាងលឿន រៀបការហេ៎? ប៉ាខ្លួនកំពុងគិតអីនឹង
" ក្មួយយ៉ុនពេញចិត្តអ្នកណាហើយឬ? " សំណួរដែលពិបាកក្នុងការឆ្លើយ យ៉ុនហ្គី ច្របូកច្របល់បន្តិច នាយមិនយល់ទេហេតុអីប៉ានាយនិយាយបែបនោះ
" ខ្ញុំមានហើយ............ " នាយបង្អាក់សម្លេងបន្តិច ទើបសម្លឹងទៅជីមីន ដែលកំពុងតែដើរចេញពីបន្ទប់ ចុះមក
ទើបនាយបន្ត ប្រយោគរបស់ខ្លួន" គឺខ្ញុំស្រឡាញ់ជីមីន "
~ផាច់!!
យ៉ុនហ្គី ងាកមុខសម្លឹងប៉ារបស់ខ្លួនបន្តិច ។ ជីមីន បើកភ្នែកធំៗ ហាក់មិនជឿនឹងភ្នែក គ្រាន់តែយ៉ុនហ្គី និយាយមិនទាន់ចប់ស្រួលបួលផង លោកមីន ក៏ទះនាយទៅហើយ:))
" ឯងខ្វះមនុស្សស្រឡាញ់ឬយ៉ាងមិច? ស្រីច្រើនណាស់ហេតុអីឯងមិនមើល?? " ពាក្យសម្ដីដ៏ចាក់ដោត ជីមីន ច្រាលទឹកភ្នែកចេញមក ដោយមិនអាចទប់បាន
" វាជាជីវិតរបស់ខ្ញុំហេតុអីប៉ាអ្នកជ្រើសរើស?? ខ្ញុំតាមប៉ាច្រើនមកហើយ ម្ដងនេះខ្ញុំសូមតាមខ្លួនឯង "
" អាកូនចោលម្សៀត!!! " លោកមីន បម្រុងយៀដៃទះយ៉ុនហ្គី ម្ដងទៀតប៉ុន្តែជីមីន រហ័សចូលទៅរាំង ធ្វើឲ្យលោកមីន កាន់តែខឹងលើសដើម

ESTÁS LEYENDO
💗ជម្រៅស្នេហ៍💗 ( ចប់✅ )
Acciónមិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រិតណា យើងគ្រាន់តែចង់ប្រាប់ថា ជម្រៅស្នេហ៍ ដែលយើងមានឲ្យឯងវាច្រើនលើសលប់ ។ Date: 30/04/2021🍓 #Taekook #...