ពេលរសៀលចូលមកដល់ រាងតូចថេយ៉ុង ធ្វើអាហាររង់ចាំរាងក្រាស់ដូចរាល់ដង ប៉ុន្តែមានអ្វីមួយដែលចម្លែក នោះគឺ ក្រមុំតូចឈូសុី បែរជាកំពុងតែអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវទៅវិញ ។ កាយវិការបែបនេះនាងដូចជាកំពុងតែបង្ហាញថានាងជា ម្ចាស់ទីនេះអញ្ចឹង
" ន៎ែឯង ឃើញនាងឈូសុីទេ មើលធ្វើចរិតចុះ ធ្វើដូចខ្លួនឯងម្ចាស់ស្រីនៅទីនេះអញ្ចឹង " អ្នកបម្រើម្នាក់ កេះអ្នកបម្រើម្នាក់ទៀត ខ្សឹបខ្សៀវគ្នា
" មែនហើយឯង កាលដំបូងមិនមែនបែបនេះទេ នេះសង្ស័យតែកំពុងតែលេចកន្ទុយមកទេដឹង "
" មែនហើយឯង " អ្នកទាំងពីរបន្តនិយាយទាំងហួសចិត្ត តើសមទេ ដែលម្ចាស់តូចនៅទីនេះកំពុងតែ មមាញឹកធ្វើកិច្ចការគ្រប់សព្វ ចំណែកឯអ្នកបម្រើ អូទេ មិនមែនអ្នកបម្រើទេ ថេយ៉ុង មិនបានឲ្យនាងធ្វើអ្នកបម្រើឡើយ ត្រូវតែអ្នកស្នាក់អាស្រ័យមកជាយូរតែប៉ុណ្ណោះ
" Appa!! " សម្លេងក្មេងតូចកំពុងតែស្រែកហៅ appa របស់ខ្លួន បន្ទាប់ពីក្មេងតូចបានមកដល់
" Aww កូនសម្លាញ់មកហើយហេ៎? ហត់ទេកូន "
" មិនហត់ទេបាទ "
" ឯណាប៉ាកូន? មិនទាន់មកទេហេ៎? " នាយតូច ក្រឡេកមើលទៅមាត់ទ្វារ ប៉ុន្តែមិនឃើញរាងក្រាស់ទើបចម្លែកចិត្ត ព្រោះជុងហ្គុក តែងតែត្រឡប់មកជាមួយកូនប្រុស
" កូនមិនដឹងទេ លោកពូ ហានដូ អ្នកទៅយកកូន "
" បងជុង ជាប់ប្រជុំសំខាន់ " ឈូសុី ដែរស្ងាត់ជាយូរក៏និយាយឡើង ធ្វើឲ្យរាងតូច និងអ្នកបម្រើគ្រប់គ្នា ងាកមកមើលនាង ទាំងសព្វមាន ទាំងកាយវិការ តើនាងកំពុងតែចង់បានន័យថាមិច?
នាយតូច មិនមាត់ក៏ បណ្ដើរកូនប្រុសឡើងទៅបន្ទប់ បាត់ ។ ក្នុងទ្រូងចាប់ផ្ដើមមានអារម្មណ៍ថាថប់ៗ តើមានរឿងអ្វីទៅ តើសម្ដីរបស់ឈូសុីពិតទេ ហេតុអី នាយមិនដឹងថារាងក្រាស់រវល់ ប៉ុន្តែនាងបែរជាដឹង ។
ម៉ោង7កន្លះ រាងក្រាស់ក៏មកដល់ភូមិគ្រឹះវិញ ជាមួយនឹង
យ៉ុនហ្គី គ្រាន់តែចូលមកដល់ភ្លាម ស្រីស្រស់ ឈូសុី មិនដឹងថា លិចចេញពីកន្លៀតណា ក៏មកទទួលជុងហ្គុក បាត់ទៅហើយ
YOU ARE READING
💗ជម្រៅស្នេហ៍💗 ( ចប់✅ )
Actionមិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រិតណា យើងគ្រាន់តែចង់ប្រាប់ថា ជម្រៅស្នេហ៍ ដែលយើងមានឲ្យឯងវាច្រើនលើសលប់ ។ Date: 30/04/2021🍓 #Taekook #...
