ភាគ១២ : បើលោកនិយាយអ្វីតែបន្តិចខ្ញុំនឹង

3.6K 290 1
                                        


បន្ទាប់ពី មើលជីមីន ហើយថេយ៉ុង ក៏ត្រឡប់មកភូមិគ្រឹះវិញ ដោយមាន ហានដូ ជាអ្នកជូនមក ។ តាមផ្លូវនាយតូច ស្ងប់ស្ងាត់ និយាយស្ដី ទឹកមុខស្រពាប់ស្រពោន តាំងពីចេញមក ធ្វើឲ្យអ្នកដែលអង្គុយរបាំងមុខ អត់សួរមិនបាន

" មានបញ្ហាអ្វីមែនទេបាទ "

" គឺគ្មានអ្វីនោះទេ " រាងតូច ឆ្លើយតបទាំងញញឹមដាក់ ហានដូបន្តិច ទោះទើបជួបគ្នាបានម្ដង យ៉ាងណាក៏គួរសមទើបល្អ

កន្លងទៅមិនយូរប៉ុន្មាន ឡានសេរីទំនើប ក៏ចូលចត ក្នុងភូមិគ្រឹះ រាងតូច បើកទ្វារឡានចេញមក សម្លឹងមើលភូមិគ្រឹះ ប្រហែលបន្តិចទៀត នាយលែងបាននៅទីនេះទៀត ហើយ ទឹកមុខសោកសៅបញ្ចេញមកច្បាស់ៗ ពិបាកចិត្តមិនមែន សោកស្តាយដែលលែងបានរស់នៅ ភូមិគ្រឹះដ៏ធំ ស្កឹមស្កៃនោះឡើយ គឺដោយសាតែ លែងបាននៅជិតម្ចាស់ភូមិគ្រឹះទៅវិញទេ:((

" ថេយ៌ មកវិញហើយហេ ចុះឯណាអ្នកប្រុសធំ " អ៊ំលី ដែល កំពុងរៀបនឹងចូលសម្រាក ឃើញថេយ៉ុង ដើរចូលមកទើប សួរ

" គេនៅមើលជីមីន "

" អរ ថេយ៌ញុាំបាយឬនៅ " ថេយ៉ុង ក្រវីក្បាលនឹងញញឹមដាក់គាត់បន្តិច ទើបឡើងទៅបន្ទប់របស់ខ្លួន....អ៎ូ! មិនមែនបន្ទប់របស់នាយទៀតទេ

ចូលដល់ក្នុងបន្ទប់ភ្លាម នាយតូចចាប់ផ្ដើមប្រមូលឥវ៉ាន់របស់ខ្លួន ដាក់ចូលក្នុងវ៉ាលី ទាំងទឹកភ្នែករលីងរលោង ។ ទោះបីជានៅទីនេះមិនយូរ ប៉ុន្តែក៏មានអារម្មណ៍ថា ឈឺចាប់ ពេលត្រូវឃ្លាតឆ្ងាយ ដំបូងនាយពិតជាមិនចង់នៅទីនេះនោះទេ ហើយឥឡូវនាយអាចចេញបានហើយ ហេតុអីមិសប្បាយ
ចិត្ត ហេតុអីត្រូវសោកសៅ

ថេយ៉ុង លើកវ៉ាលីរបស់ខ្លួន ដែលមិនសូវជាធំប៉ុន្មាននោះទេ ។ ក្រសែភ្នែករបស់អ្នកបម្រើគ្រប់គ្នា កំពុងតែសម្លឹងរាងតូច មិនឈប់ នេះយប់ទៅហើយ ថេយ៉ុង ប្រុងទៅណា?

" នេះទៅណាទាំងយប់នឹងថេយ៌? " អ៊ំលី ចោទសួរទៅកាន់នាយតូច ដោយសម្លេងស្រាល នេះម៉ោង10យប់ណាស់ទៅហើយ ហេតុអីក្មេងម្នាក់នេះចេញទាំងស្មាលនេះ

" ខ្ញុំទៅកន្លែងរបស់ខ្ញុំវិញ " រាងតូច ញញឹមដាក់អ្នកគ្រប់គ្នាទាំងទឹកមុខសោកសៅ កន្លែងនេះហើយដែលនាយមានអនុស្សាវរីយ៍ ជាច្រើន ប៉ុន្តែពេលក៏ត្រូវចាកចេញ ។

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Hikayelerin yaşadığı yer. Şimdi keşfedin