ភាគ២៩ : ដេកខាងក្រៅនោះទៅ

4K 237 0
                                        


រីករាយជាមួយនឹងការអាន........

        ថ្ងៃនេះជុងហ្គុក បានឈប់សម្រាកពីការងារមួយថ្ងៃ នាយនៅកំដរ ថេយ៉ុង តាំងពីព្រឹកម្លេះ ។ ហើយពេលនេះអ្នកទាំងពីរ កំពុងតែអង្គុយក្នុងបន្ទប់របស់ ជុងយ៉ុង

" ស្រស់បស់ច្រើនណាស់កូនសម្លាញ់ "

" ហិហិ Appa ញុាំអានេះ " ក្មេងតូច ចង្អុរប្រាប់Appa របស់ខ្លួន ឲ្យហុចផ្លែស្តបឺរីឲ្យខ្លួន

" កុំញុាំច្រើនពេកណា " រាងតូច ញញឹមបន្តិចក្រោយឃើញកូន ដូចជាសប្បាយរីករាយ ខ្លាំង សង្ឃឹមថាចាប់ពីពេលនេះទៅ កូនរបស់ខ្លួននឹងរីករាយបែបនេះរហូតទៅ

" Appa អានេះពេលណាដោះចេញ? " ក្មេងតូច លើកដៃចង្អុរ បង់រុំលើក្បាលរបស់ខ្លួន វាមានអារម្មណ៍ថាទើសទាល់ណាស់ ដែលមានវានៅលើក្បាលបែបនេះ

" ស្អែកលោកគ្រូពេទ្យ មកដោះឲ្យកូនហើយ " នាយតូច ញញឹមដាក់កូនបន្តិច ពេលនេះ ជុងយ៉ុង ស្រស់បស់ច្រើនណាស់ ។ ថេយ៉ុង បន្លប់ជុងយ៉ុង ឲ្យគេងលក់ទើបនាយចេញមកបន្ទប់ទទួលភ្ញៀវ ដោយមានជុងហ្គុក តាមពីក្រោយជាប់

Skip

" នោះយកអានោះ " ជីមីន ស្រែកប្រាប់ យ៉ុនហ្គី  ដែលកំពុងតែចាប់យក តុកតានៅក្នុងទូនោះ

" ឯងកុំស្រែកពេកមើល ដាច់សមាធិយើងអស់ហើយ " ជីមីន ឮបែបនេះ ក៏ខាំមាត់ស្ងាត់ជ្រៀប តាមសម្លក់យ៉ុនហ្គី ថ្លែ

" យ៉េ!!! បានហើយ " ក្រោយពេលបានភ្លាម ជីមីន ស្រែកស្ទើរតែផ្អើលអស់ទៅហើយ ។ យ៉ុនហ្គី ក្រវីក្បាលបន្តិច គ្រាន់តែប៉ុននឹង សោះសប្បាយអរ សម្បើមណាស់

" មកបានហើយទៅញុាំបាយយើងឃ្លានសឹងដាច់ពោះហើយ " យ៉ុនហ្គី អូសដៃជីមីន ចូលហាងអាហារ ។ ព្រឹកមិញនេះណា គ្រាន់តែ ឈានជើងចូលភូមិគ្រឹះរបស់ ជុងហ្គុក មិនទាន់បាន 5 ជំហានផង ត្រូវជីមីន ចាប់អូសមក បើថាមានការសំខាន់ទៅមិនថាអីទេ តែនេះឲ្យនាយមកកំដរសោះ ដើរលេងទាំងប្រលឹមតែម្ដង

" ញុាំលឿនៗទៅអាងដើរលេងបន្ត " គ្រាន់តែអាហារដល់តុ ភ្លាមជីមីន ក៏តឿន យ៉ុនហ្គី ភ្លេតតែម្ដង រកតែញុាំមួយម៉ាត់មិនទាន់

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now