ភាគ២៤ : គេគ្មានប៉ាតាំងពី៤ឆ្នាំមុនមកម្លេះ

4.6K 288 6
                                        


ភាគ២៤

      គ្រោះថ្នាក់ចរាចរណ៌ មួយបានកើតឡើង នៅផ្លូវxxx ខេត្ត Daegu រថយន្តពីគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យជ្រុលចង្កូត ទៅបុកនឹងក្មេងប្រុសម្នាក់ដែល ឈរនៅចិញ្ចើមផ្លូវ ។ ដែលក្មេងប្រុសដែលបាន រងគ្រោះឈ្មោះ......ផឹប! សារព័ត៌មានត្រូវបាន កាត់ផ្ដាច់ដោយដៃរបស់ រាងក្រាស់ ព្រោះតែនាយបានចុចបិទ

" យើងថ្លង់ណាស់ ឯងបើករកងាប់ស្អី " រាងក្រាស់ ប្រាប់ទៅហានដូ ទាំងមុខងាប់ កំពុងតែមូលម៉ៅផង មកបើកព័ត៌មានស្អី នាយមិនចង់ស្ដាប់ទេ ( ស្ដាប់តិចទៅកូនពូឯងតើស🙁 )

" បាទចៅហ្វាយ "

Skip

      រយៈពេលជិតពីរម៉ោង ទៅហើយដែលរាងតូច ថេយ៉ុង ឈរយំនៅមុខបន្ទប់សង្រ្គោះបន្ទាន់ នាយសម្លឹងកូនប្រុស សំណព្វចិត្តរបស់ខ្លួនតាមកញ្ចក់ព្រាលៗ ទឹកភ្នែកហូរដូចបាក់ទំនប់ ។ កូនប្រុសតែម្នាក់គត់ ដែលនាយថែទាំ មិនដែលវ៉ៃធ្វើបាប មិនដែលឲ្យមានការឈឺចាប់ ពេលកំពុងតែត្រូវសង្រ្គោះបន្ទាន់ តើកូនរបស់ខ្លួនឈឺចាប់ប៉ុណ្ណាទៅ? បើសិនជាអាច នាយនឹងឈឺជំនួសកូន

" កូនឆ្លាតរបស់ Appa ហ្ហឹកៗ កុំកើតអីឲ្យសោះណា "

" បងថេយ៌!! " នាងតូច ណាលីន ប្រញាប់ប្រញាល់ រត់ទៅរក ថេយ៉ុង ព្រោះតែនាយបានខលហៅនាងមក

" លីន ជុងយ៉ុង ហ្ហឹក ជុងយ៉ុង ប្រហែលជាឈឺណាស់ហើយ ហ្ហឹក ខ្ញុំមិនល្អ ហ្ហឹក ខ្ញុំមើលកូនមិនបានល្អ ខ្ញុំអាក្រក់ណាស់ "

" បងថេយ៌ ស្ងប់អារម្មណ៍សិនទៅ ជុងយ៉ុង មិនអីនោះទេ " ណាលីន អោបលួងលោម ថេយ៉ុង មើលទៅនាយពិតជាតក់ស្លុតខ្លាំងណាស់ ។ ភ្នែករបស់នាយ ហើមទៅហើយ ព្រោះតែយំយូរពេក ឯបបូរមាត់ ក៏ស្លេកដូចគ្នា

~ ក្រាក! ~

" លោកគ្រូពេទ្យ កូនខ្ញុំយ៉ាងមិចហើយ "

" អ្នកជម្ងឺ បាត់បង់ឈាមច្រើនណាស់ ដូច្នេះត្រូវការ បញ្ចូលឈាមជាបន្ទាន់ ប៉ុន្តែខាងមន្ទីរពេទ្យ អស់ឈាមប្រភេទAហើយ "

" បូមឈាមរបស់ខ្ញុំទៅ ប៉ុន្មានក៏បានដែល ឲ្យតែកូនខ្ញុំរួចផុតពីគ្រោះថ្នាក់ "

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Opowieści tętniące życiem. Odkryj je teraz