ភាគ២២ : ស្រឡាញ់ដោយទុកខ្ញុំចោលនឹងហេ៎??

4.5K 261 0
                                        

រយៈពេលយ៉ាងយូរដែល ថេយ៉ុង ព្យាយាមស្វែងរក កូនប្រុស ដោយគ្មានទិសដៅ ។ ដោយសារតែមិនថាគួរតែទៅរកទីណា ទើបរាងតូច ត្រឡប់មកហាងវិញ ទឹកមុខស្លេក
ស្លាំង ព្រោះតែ យំយូរពេក ។ ហើយពេលនេះនាយតូច កំពុងតែក្រាបក្បាលនឹងតុ យំតែម្ដង

" Appa ! " សម្លេងដែលអាចសាំនឹងត្រចៀកបាន ថេយ៉ុង រហ័សងាកមើល ទើបឃើញ ជុងយ៉ុង ឈរនៅមាត់ទ្វារ ជាមួយនឹងរាងក្រាស់ ដោយមានរបស់លេងពេញដៃតែម្តង

~ ផាច់!

គ្រាន់តែចូលទៅជិតភ្លាម បាតដៃស្រឡូនរបស់រាងតូច ទះទៅលើផ្ទៃមុខសង្ហាររបស់រាងក្រាស់ មួយទំហឹង

" ចង់យ៉ាងម៉េចជាមួយខ្ញុំហាស់!!! "

" គ្រាន់តែយកកូនទៅដើរលេង ក្រែងជុយ៉ុង ប្រាប់អូនហើយទេតើ " ជុងហ្គុក តបទៅកាន់រាងតូច ដោយសម្លេងស្រទន់ មិននិយាយខ្លាំងៗនោះទេ

" ថ្ងៃក្រោយកុំប៉ះកូនខ្ញុំទៀត " ដឹងទេថានាយភ័យប៉ុនណា នាយខ្លាចថា ជុងហ្គុក និងយកកូនចេញពីនាយ ខ្លាចថាត្រូវឃ្លាតឆ្ងាយពីកូន បើសិនជាមានថ្ងៃនោះមែននាយសុខចិត្តស្លាប់វិញល្អជាង

" ក៏ជាកូនបង "

" សំអាងអីថាជាកូនរបស់លោក? ពួកយើងបែកគ្នាតាំងពីបួនឆ្នាំមុនមកម្លេះ "

" ជុងយ៉ុង ក៏បីខួបកន្លះ " រាងក្រាស់ តបទាំងមិនស្ទាក់ស្ទើរ ពួកគេបែកគ្នាបួនឆ្នាំពិតមែន ប៉ុន្តែបើតាមការគិត ជុងយ៉ុង ចាប់កំណើតតាំងពីមិនទាន់បែកគ្នាម្លេះ

" អ្នកណាប្រាប់? "

" សួកូន " គិតថានាយនាំតែទៅដើរលេងឬ សូមទោសផងសួរខ្ទិចខ្ទី

" ចេញទៅ ចេញឲ្យបាត់ៗកុំមកទៀត ណាលីន យកកូនពួកយើងចូលក្នុង " ស្អីគេកូនពួកយើង? ជាកូនរបស់នាងពីពេលណាទៅ

" ចា៎ " នាងតូចបានត្រឹមងក់ក្បាល ធ្វើតាមទាំងមិនយល់

" ល្មមចេញបានហើយ ហាងខ្ញុំដល់ម៉ោងបិទ " និយាយចប់ប្រយោគ រាងតូច រហ័សបែខ្នងដើរចូលហាង ប៉ុន្តែត្រូវ ជុងហ្គុក ចាប់អោបពីក្រោយជាប់

" ចង់ខឹងបង ជេរបង វ៉ៃបងក៏បាន ធ្វើអ្វីក៏បានឲ្យតែអូនលើកលែងទោសឲ្យបង បងព្រមគ្រប់យ៉ាង សូមអង្វរកុំបែបនេះអី " រាងក្រាស់ រៀបរាប់ដោយសម្លេងស្រទន់ នាយ សន្យានឹងខ្លួនឯង ថានឹងយក គីម ថេយ៉ុង ម្នាក់នេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនវិញ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now