part 01 "ត្រៀមចាប់ខ្លួន"

557 38 0
                                    

ក្រដាសសំបុត្រ ដែលបានសរសេរជាសារសុំទោសខ្លីៗ បានដាក់នៅលើតុ ហើយមានរូបថតនៅសង្កត់ពីក្រោម ដោយអ្នកដែលបានមើលលើកសំបុត្រយកមកមើលហើយថើបភ្លាមទាំងស្រក់ទាំងភ្នែក ដោយក្នុងអត្ថន័យសំបុត្របានសរសេរថា

  : លោកយាយ ចៅសុំទោសណាព្រោះចៅចង់មករកបងប្រុស ហើយមិនបានសុំអនុញ្ញាតពីលោកយាយទៀត ចៅសន្យាថានិងទៅវិញភ្លាម ពេលរកបងប្រុស ឃើញ លាហើយលោកយាយ ។ :

                 ចៅស្រលាញ់លោកយាយជាងគេ ពីចៅ
              ប្រុស Jimin kamil ។

  ដោយសារតែ felix kamil បានចេញពីផ្ទះដោយសារខឹងលោកយាយរបស់ខ្លួន បង្ខំឲ្យតដំណែងពីលោកតា តែគេមិនព្រមហើយក៏លួចរត់ចេញទៅបាត់ ចំណែកឯប្អូនប្រុសម្នាក់នេះវិញ jimin kamil បានធ្វើការជាអ្នកសម្ភាសន៍ឲ្យទស្សនាវដ្តីធំៗ ក្នុងពិភពបង្ហាញម៉ូដជាច្រើនកន្លែង ។

  ....
ក្រាក..!!

  ទ្វារបន្ទប់របស់នាយកធំក៏បាន បើកភ្លាមហើយបិទវិញដោយសម្លេងខ្លាំងៗ ដោយគ្មានការប្រាប់មុនអ្វីសោះ ដែលធ្វើឲ្យម្ចាស់បន្ទប់និងកូនចៅជំនិតពិភាក្សាការងារគ្នា ដោយមានក្មេងប្រុសស្អាតតូចច្រលឹងនៅជាមួយផង ។

  នាយកធំ ងាកសម្លក់អ្នកបើកទ្វារភ្លាម ទាំងមិនភ្លេចលើកដៃដេញកូនចៅចេញ គ្មានសុជីវធម៌សោះ ។

  " អា Tae ឯងគ្មានដៃគោះទ្វារទេមែនទេ ឯងជាប្អូនយើងគ្មានទម្លាប់ចូលបន្ទប់គេមិនគោះទ្វារទេមែនទេ " សម្លេងកាចៗបានបញ្ជាក់យ៉ាងច្បាស់ ភាគតិចណាស់ដែលគេឃើញ suga មួម៉ៅជានិច្ច តែសម្រាប់ក្មេងប្រុសតូចដែលអង្គុយនៅលើសាឡុងវិញ មើលហើយឈ្លៀតញញឹមដាក់ទៀត បងស្អីមិនចេះស្រលាញ់ប្អូនសោះ ។

  " បងទី3 ទៅទីសម្បកឃ្មុំនៅណាទៅបានជាខឹងអីយ៉ាងនេះ ចឹងប្អូនសុំទៅគោះទ្វារសិន បងអនុញ្ញាតទេ" Taehyung ធ្វើជាសុំទោសតាមបែបដូចជាដឹងខុស តែតាមពិតគឺមករំខានបងប្រុសគេទៅវិញទេ ។

  " មិនបាច់ទេរំខានណាស់ បានហើយបងកំពុងមួម៉ៅ ស្ងាត់មាត់ " ហេតុផលរបស់ suga បានធ្វើឲ្យអ្នកជាប្អូនមានចាប់អារម្មណ៍ទៀតហើយ តែខ្សែរភ្នែកកាចៗសម្លក់មកភ្លាម ទើបគេមិននិយាយស្អីសោះ ។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now