PART 10: បាត់doll ទៅណា

315 46 2
                                    

" ឯណា បង Taehyung "  ស្រីស្អាត ដើរមកកាន់មុខតុរបស់នាងលេខ ហើយសួរភ្លាម ។

" ចាស អ្នកនាង លោកនាយក គាត់ទៅធ្វើការនៅឯប្រទេស ក្រៅបាត់ហើយ " hasa និយាយតាមត្រង់ភ្លាម ព្រោះនាងដឹងច្បាស់ណាស់ ថា sunder airlines flight មានទូទាំងពិភពលោក តែ airlines ដែលធំជាងគេគឺនៅបារាំងនេះឯង ។

" គាត់នៅប្រទេសណា "

" មិនដឹងច្បាស់ដែរ បើមិននៅរុស្សី ក៏នៅកាណាដា លោកនាយកមិនបានប្រាប់ទេ ចាស "

" នាងជាលេខាម៉ាកស្អីនិង សួរមិនដែលដឹងសោះ "

" ខ្ញុំជាលេខាជាមួយគាត់ 4 ឆ្នាំហើយ អ្នកនាង yuri "

" កុំមកតមាត់ជាមួយនិងយើង ហើយនាងមានលេខរបស់បង Taehyung ទេលេខគាត់ខ្ញុំទាក់ទងមិនចូល "

" មិនស្គាល់ទេ លេខជំនិតគាត់នោះចាស aylix ជាជំនិតទី2 របស់ចៅហ្វាយ "

" នេះនាង ខ្ញុំសួរមែនណា " yuri សួរឡើងទាំងក្តៅឆេវ ។

" ណ៎ែអ្នកនាង ខ្ញុំនិយាយច្បាស់ហើយ សួរដដែលៗ ខ្ញុំជាប់ខ្លួនជាមួយនិងលោកនាយកមែន អញ្ជើញចាស់ អាទិត្យក្រោយប្រហែលគាត់មកវិញហើយ " hasa រៀបរាប់ទាំងក្តៅក្រហាយ នាងខំនិយាយរៀបរាប់ឲ្យស្តាប់ហើយ និយាយដដែលៗដេញចេញមួយ ។

" អាយ..នាងចាំមើលណា " yuri  ស្រែកចាចភ្លាម មុននិងដើរតាំងៗទៅភ្លាម ព្រោះតែនាងមកនេះ គឺរឿងលុយនិងហើយ ព្រោះបំណុលចាស់និងបំណុលថ្មី វាដោះមិនរួច ក៏មិនភ្លេចមកធ្វើមុខក្រាស់ដាក់ Taehyung ទៅ ។

....
ជិត2 ម៉ោងទៅហើយ ដែល Taehyung អង្គុយក្រេ វស្រាក្រហមទាំងអារម្មណ៍សប្បាយៗ មានស្រីស្អាតនិងស្រីបង្ហាញម៉ូដអង្គុយស្ទាបអង្អែល មិនឈប់ ដោយពួកនាងៗ អង្គុយសឹងតែច្រកគៀវលើភ្លៅទៅហើយ ។

" Daddy ដឹងទេ ខ្ញុំនឹកdaddy ណាស់ព្រោះតែ daddy សឹងតែមិនមកលេងពួកខ្ញុំណា " ស្រីស្អាតម្នាក់សួរតិចៗ បង្កប់ដោយសម្លេងសិុចសុី ។

" ខ្ញុំរវល់ណា ទើបមិនបានមក " Taehyung ផឹកស្រាហើយ និយាយទាំងគ្មានអារម្មណ៍ នេះគេក៏មិនយល់ដែរ ស្រីស្អាតៗហើយក្មេងៗ បែរជាធ្វើឲ្យគេគ្មានអារម្មណ៍ចង់ឡើងគ្រែទៀត ។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now