PART 09: ញញឹមបែបនេះវាគួរឲ្យចង់ថើបជាង

398 48 0
                                    

បន្ទាប់ពីទទួលទានអាហារយ៉ាងរអាក់រអួល រួចរាល់ Taehyung ក៏ចេញមកមើលការងារនៅក្នុងហាងភ្លាម ។

  តែមានក្រសែភ្នែក ជាច្រើនដែលសម្លឹងមើលគ្មានអ្នកណាក្រៅពីបុគ្គលិកក្នុងហាងទេ ចៅហ្វាយរបស់គេមិនងាយនិងដឹកដៃអ្នកណាឲ្យចូលមកក្នុងទេ តែក្មេងប្រុសដូចតុក្តតានេះ វិញកាន់ដៃការងារយ៉ាងចម្លែក។

  ក្រិប!!!

  " ចៅហ្វាយនាំអ្នកណាមកនឹងអ្នកនាង rose "
  ជណ្តើរយន្តត្រូវបានបិទ hasa ជំនួយការងាកមកព្រោះតែនាងវាចង់ដឹង មិនដែលឃើញចៅហ្វាយនាំមកហាងផង ហើយជាពិសេសមនុស្សស្រី តែថាចៅហ្វាយនាង gay ហើយមែនទេ ។

" នាងចង់ដឹងមិនសួរចៅហ្វាយទៅ នោះបង gaston គាត់នៅខាងក្រៅនិងតើ" rose ដៀងភ្នែកឲ្យទៅសួរអង្គរក្សរបស់ Taehyung ភ្លាមដែលអង្គុយមើលតួលេខនិងសាឡុង ។

" ខ្ញុំមិនហ៊ានទេ បើអីចឹងអ្នកនាងគួរទៅសួរទៅណា " hasa ធ្វើមុខជូរភ្លាម ព្រោះចង់ចេះចង់ដឹងរឿងទៅសុីត្រាវជាមួយនិងបុគ្គលិកស្រីៗនៅជាន់ខាងក្រោម តែនេះមិនបានដឹងរឿងអ្វីសោះ ។

" នាងក៍ដឹងដែរចៅហ្វាយ មិនឲ្យអ្នកណាចេះដឹងរឿងគាត់ទេយល់ទេ " rose ប្រដៅភ្លាម ព្រោះនាងនៅទីនេះយូរហើយក៏ដឹងច្បាស់ដែរ ។

" គ្រាន់តែចង់ដឹងសោះ មិនបាច់ប្រាប់ក៏បានដែរចែ ខ្ញុំនេះវាឆ្ងល់តិចមិនបាន " hasa និយាយមិនទាន់ចប់ផងក៏មានសម្លេងតាម intercom system ភ្លាម ។

  : Hasa នាងជួយយកទឹកដីគោ និងការហ្វេមកឲ្យខ្ញុំ
ដល់បន្ទប់មក :

   " ចាស ចៅហ្វាយតិចទៀតខ្ញុំទៅដល់ហើយ "

    : លឿនមក ពិសេសបង្អែមនាងកុំភ្លេចយកមកផង បើមកមិនទាន់ចិត្តទេកាត់ប្រាក់ខែ :

   " ចាសៗ ចៅហ្វាយ " hasa និយាយយ៉ាងលឿន មុននិងញញឹមអត់ជាតិ រត់ទៅកន្លែងឆុងកាហ្វេភ្លាម ព្រោះខ្លាចកាត់ប្រាក់ខែ ។

   " Doll កុំធ្វើមុខដូចប្តីរត់ចោលមើល ពិបាកចិត្តស្អីក៏ អាក្រក់ម្លេះ មុខជ្រួញអស់ហើយ " Taehyung ងើបឈរឡូឡាភ្លាម ព្រោះតែខឹងនិងក្មេងម្នាក់នេះ មិននិយាយរកគេតាំងពីចេញពីហាងបាយ ។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now