PART 18 : ក្លាហានណាស់ដែលហ៊ានផឹកស្រា

251 50 1
                                    

" យើងថាហើយ ១០វិនាទីទៀត ចៅហ្វាយនិងសុំអង្វរកុំឲ្យខឹងមិនខានទេ " អ្នកជាកូនចៅឈរមើលហើយ និយាយ ដើមភ្លែតតែម្តង ។

" ចឹងចមើលទៅ ថាអ្នកប្រុសកូនពៅតាមចរឹកឈ្មើងឆ្មៃ និងហ៊ានលួងដែលទេ "

អ្នកណាទៅជឿទៅ ថាអ្នកប្រុសតូច ជាមនុស្សឆ្មើងឆ្មៃ យកចិត្តខ្លួនឯងជាធំ  មិនខ្វល់ពីអ្នកណាទាំងអស់ តែទន់ខ្លួននិងចរឹក មកលន់តួអង្វរមនុស្សមិនស្គាល់គ្នាជិតមួយខែនោះ មើលទៅដូចជាមិនស្រួលសោះ ។

....
" អ៎េ អូនម្សិលមិញបងបានឃើញពត៍មានគេចុះផ្សាយថា ឃើញអូននៀកបណ្តើមហាសេដ្ឋីកម្លោះ ម្ចាស់អាកាសយានដ្ឋានដ៍ល្បីឯអូន តើអត់អត់ប្រាប់ចែមកចង់ដឹង " អ្នកតែងខ្លួនដែលមានចរឹកដូចភេទទីបី ដែលឈរអប់ជើងឲ្យនាង ងើយមើល ដោយមិនភ្លេចសួរទាំងញញឹមភ្លាម ព្រោះគាត់ត្រូវតែយកចិត្តយកថ្លើម ដើម្បីបានលុយធីបនោះអី ។

" បង lila នៀក និយាយអីចឹង " នាងធ្វើអាការៈអៀនៗភ្លាម ។

" បងថាច្បាស់ណាស់ តិចអូនមិនដឹងនោះម្ចាស់អាកាសយានដ្ឋាននិង ជាសុភាពបុរស  Taehyung sunder ជាមហាសេដ្ឋីវ័យក្មេង អ្នកណាក៏ដឹងថាគេពិតជាសង្ហាណាស់ តើមែនទេ yuri ? "  Lila ប្រាប់ទៅភ្ញៀវដោយសម្លេងទន់ភ្លន់ ដោយមិនភ្លេចដៀងមើលតារាស្រីស្អាត ។

" បងនៀក កុំនិយាយប្អូនអៀនណា " Yuri ធ្វើសម្លេងអៀនៗ ដោយមិនភ្លេចប្រាប់សម្លេងគួរឲ្យស្រលាញ់ ព្រោះតែមានស្រីម្នាក់ទៀត កំពុងតែអង្គុយធ្វើក្រចក ដោយមិនលូកមាត់អ្វីសោះ ។

" មិនយូរទេមែនទេ ចែថាមានរឿងល្បីទៀតហើយ អូនគិតមើល សេដ្ឋីកម្លោះជាគូរជាមួយនិងទេពធីតាស្អាត...គ្រាន់តែគិតក៏គួរឲ្យច្រណែនដែរ " ម្ចាស់ហាងដែលឈ្មោះថា Lila  បង្ហាញអាការៈបែបច្រណែនភ្ញៀវ ដល់ថ្នាក់នាងវិញអង្គុយញញឹមអៀនតែម្នាក់ឯង ទុកឲ្យ lyly នាងពេបមាត់ភ្លាម។

" បងនៀកនិយាយអ៊ីចឹងធ្វើអ្វី មើលមានគេផ្សេងស្តាប់លឺ យកនិយាយធ្វើជាពត៍មានដែលមិនសមនោះគិតយ៉ាងមិច "  នាងធ្វើជាហាម ទាំងក្នុងចិត្តគឺចង់ឲ្យវាលេចលឺខ្លាំងណាស់ ព្រោះនៅថ្ងៃមុនៗមានអារម្មណ៍ថាស្តាយក្រោយបន្តិច ពេលពត៍មាននាងនិងគេបានតិចតួចបំផុត ។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now