part 06 " អាយុប្អូនចង់ឲ្យហៅយ៉ាមិចទៀត"

412 42 0
                                    

   " បងប្រុស បងចង់ឲ្យខ្ញុំទៅខ្ចីបង្វិលលុយលោកTae មែនទេ " sanitizer  សួរបងប្រុសដោយភាពភ្អាក់ផ្អើល ។

" មែនហើយ ឯងមកធ្វើភ្ញាក់ធ្វើអី " គេនិយាយតាមទឹកមុខធម្មតា តែលួចនិយាយលើកហេតុផលផ្សេងទៀត តែភាពចចេសរបស់អ្នកជាប្អូនស្រីធ្វើឲ្យគេកាន់តែមួម៉ៅ ។

" តែបងក៏ដឹងបើយើងខ្ចីលុយគេហើយ គេនិងសង្ស័យណាបងដឹងទេ បើខ្ចីលុយតិចគេមិនថាអីទេ លុយនិងរាប់លានបងចង់គិតយ៉ាងមិច ?" Sanitizer គំហគទៅអ្នកជាបងវិញ នេះឆ្កួតនិងលុយពេកហើយ ។

" គ្រាន់តែលុយបងប្អូនពួកវាប៉ុន្មានលាន មិនស្កៀបនិងរោមជើងពួកវាផង ឯងក៏ដឹងហើយថាបងប្អូនវាជាត្រកូល sunder " សម្តីរបស់បងប្រុស sanitizer ធ្វើឲ្យអ្នកជាប្អូនកាន់តែក្តៅ ។

" ហើយបងទៅឆ្កួតមែនទេ  លុយរាប់លានបើមនុស្សធម្មតាដែលគេទៅសុំខ្ចីលុយ 5 លាននិងវាច្រើនណាស់ហើយ ខ្ញុំមិនទៅខ្ចីទេ "

" ឯងក៏ជាប្រពន្ធវាដែរតើ ដេកជាមួយគ្នាប៉ុន្មានដងហើយទៅសុំវាម្តងទៀតក៏មិនអី "

  " ពួកយើងមានកិច្ចព្រមព្រៀងបងក៏ដឹង បើគេមិនដែលលើកស្រីណាម្នាក់ឲ្យកើតប្រពន្ធទេ ហើយស្រីផ្សេងទៀតក៏មិនអាចតវ៉ាបានដែរ "

  " នៅរាល់ថ្ងៃឯងទៅជួបវាគឺឲ្យវាសុីហ្វ្រីណា មីប្អូនឆ្កួត"

  " បងកុំមកខ្វល់ " sanitizer និយាយទាំងក្តាប់ដៃយ៉ាងណែន ។

  " ឯងបានថ្លៃខ្លួនដែលវាឲ្យរាប់មឺុន ទៅខ្លាចស្អីខួរក្បាលឆ្លាតសឹងអី ឯងមិនចេះចាប់ប្រុសទេមែនទេ បើចាប់ជាប់យើងនិងវានៅស្រួលនិងហើយ "

" បងគិតថាគេល្ងង់មែនទេ មានតែបងទឹកមកស្រមើស្រមៃខ្ពស់ពេក "

" បើចង់បានជីវិតហឺហារទៀតក៏ធ្វើតាមយើងទៅ បើឯងមិនចង់រើរអីវ៉ាន់ទៅនៅផ្ទះជួល "

  " នេះមានរឿងអ្វីឲ្យប្រាកដ បងឆាប់និយាយឲ្យអស់មក "

  " យើងជំពាក់លុយគេ15លាន យើងឲ្យឯងខ្ចី2 លាននិងយកដើមយកការសងគេមិនគ្រប់ផង គេប្រាប់ថាឲ្យរកសងក្នុងរយះពេល2 អាទិត្យបើមិនរកមកទេណា រើអីវ៉ាន់ចេញពីភូមិគ្រឹះនិងហើយ "

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now