part04 "ល្បិច"

486 48 1
                                    

" ខ្ញុំមិនដឹងពិតមែន ខ្ញុំទើបមកពីកូរ៉េ នៅមិនទាន់និងបានជួបគាត់ផង "  Jimin តបទាំងការពិត ព្រោះខ្លួនមិនបានកុហកនោះ តែសម្រាប់ Taehyung វិញគេនៅតែមិនទុកចិត្តដដែល ។

  " ឯងនៅទាកទងជាមួយ អា felix មែនទេ "

  " ខ្ញុំតាំងចិត្តមក surprised គាត់មិនបានខលប្រាប់គាត់ទេ ខំសុំកាតពីរបុគ្គលឹក បើកទ្វារចូល ក៏សន្លប់ហើយមិនដឹងថាមានរឿងអ្វីកើតឡើងទៀត ហើយលោកធ្វើបាបបងខ្ញុំមែនទេ " Jimin សម្រេចចិត្តដោយសង្ស័យភ្លាម មិនទាន់និងបានជួបបងប្រុសផង មកធ្វើបាបបងប្រុសគេហើយមែនទេ ។

  " ឯងមានជួយការងារបងប្រុសទេ " Jimin លឺហើយជ្រួញចិញ្ចើមភ្លាម ។

  " ការងារស្អី ខ្ញុំមិនដែលដឹងថាគាតើមកទីនេះធ្វើការស្អីផង ខានជួបគាត់និងជិត2 ឆ្នាំហើយ លោកចង់ធ្វើស្អីបងខ្ញុំប្រាប់ភ្លាមមក " jimin លើកដៃចង្អុលមុខរបស់ Taehyung ភ្លាម ។

  " ស្តាប់សិនមើល doll ខ្ញុំចង់ចាប់បងរបស់doll ញាត់គុក ព្រោះវាលួចយកទិន្នន័យសំខាន់ក្នុងចម្ការបងរបស់ខ្ញុំ "

  " ខ្ញុំមិនជឿទេ មកចោទប្រកាន់គ្មានភស្តុតាងចឹងទេ "  Jimin មិនខ្វល់ច្រើន ស្រែកបែបប្រកែកទៅវិញ ។

  " ឯងកំពុងបោកប្រាសខ្ញុំហើយមែនទេ doll " Taehyung បោះសឺមុីក្រាស់មួយឲ្យទៅ jimin ភ្លាម ព្រោះគេមានអារម្មណ៍ថាខឹងខ្លាំងណាស់ឲ្យតែនេកដល់រឿងនេះ ។

" មិនពិត លោកកុំមកយករឿងក្លែងក្លាយនេះមកចោទបងរបស់ខ្ញុំ " ទិន្នន័យដែលបញ្ជាក់ថាបងរបស់ខ្លួនគឺជាមនុស្សចុងក្រោយ ដែលចម្លងទិន្នន័យក្លែងក្លាយចូលទៅឲ្យអតិថិជន ។

" កុំមើលពិភពលោកនិងជាពណ៍សុីជម្ពូរពេកបានទេ"

  " ខ្ញុំស្គាល់បងខ្ញុំច្បាស់ណាស់ លោកកុំមកនិយាយពន្លើសជាមួយខ្ញុំ  "

  " ដឹងទេថាបងប្រុសឯងអាក្រក់ខ្លាំងណាស់ "

  " លោកកុំមកចោទគេផ្តេសផ្តាស ប្រយ័ត្នខ្ញុំមិនបានប្រាប់ណា "  Jimin ងើបមកសម្លក់ភ្លាម ទោះបីគេមានកម្ពស់ទាបក៏ដោយគ្មានខ្លាចអ្នកមាឌខ្ពស់ទេ ។

  " ហេតុអ្វីបានជាចោទមិនបាន ក្មេងតូច" Taehyung ញញឹមឌឺទៅវិញ ។

  " សម្បត្តិទិន្នន័យ2 ទៅ3 សន្លកនិងមែនទេបានជាមកចោទបងខ្ញុំបាននឹង បើសិនបងខ្ញុំមិនខុសទេគឺលោកនិងមិនរួចខ្លួនទេ ខ្ញុំនិងបកប្តឹងលោកវិញថាប្រមាថដៀលគេ " Jimin មួម៉ៅឡើងភ្លាម ប្រុសម្នាក់នេះឡើងចាងហើយ ។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now