ភាគទី1 : ខ្ញុំមិនមែនស៊ាវចាន់ទេ

1.1K 60 0
                                    

នៅក្នុងមន្ទីរពេទ្យធំមួយនៅទីក្រុងប៉ៃជីងកំពុងមមាញឹកក្នុងការជួយសង្រ្គោះអ្នកជម្ងឺផ្សេងៗដោយសារមានហេតុការគ្រោះថ្នាក់ច្រើនជាងថ្ងៃរាល់ដងក្នុងនោះក៏មានបុរសពីរនាក់កំពុងឈររាងចាំនៅមុខបន្ទប់ CU ប្រហែលមួយម៉ោងក្រោយមកក៏មានគ្រូពេទ្យម្នាក់បានដើរចេញមកពីក្នុងបន្ទប់សង្រ្គោះបន្ទាន់

<<លោកគ្រូពេទ្យ គេយ៉ាងម៉េចហើយ??>>បុរសវ័យប្រហែល27ឆ្នាំបាននិយាយឡើង ពេលគ្រូពេទ្យចេញពីបន្ទប់ CU ប៉ុន្តែគេមិនបានបារម្ភនោះទេគ្រាន់តែសួរធម្មតាថាមនុស្សដែលគេស្អប់បំផុតនោះស្លាប់ឬរស់ប៉ុណ្ណោះ

<<បាទ គេមិនមានអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែនៅក្នុងទឹកយូរពេកប៉ុណ្ណោះ ខ្ញុំបានចាក់ថ្នាំឱ្យគេរួចហើយប្រហែលមួយម៉ោងទៀតគេអាចនឹងដឹងខ្លួនវិញហើយ ខ្ញុំលាសិនហើយ>>គ្រូពេទ្យនិយាយហើយក៏ដើរចេញទៅ

<<គ្រាន់តែសុីញ៉េលើលិខិតលែងលះមួយសន្លឹកសោះឯងចាំបាច់លោតទឹកសម្លាប់ខ្លួនឯងដែរ កុំគិតថាធ្វើបែបនេះហើយយើងនឹងអាណិតឯងឱ្យសោះ Xiao Zhan>>គេនិយាយហើយក៏បោះជំហ៊ានដើរចេញពីបន្ទប់អ្នកជម្ងឺបាត់

វ៉ាងអ៊ីបូជាមហាសេដ្ឋីវ័យក្មេងម្នាក់នៅក្នុងទីក្រុងប៉ៃជីងហើយគេក៏ជាCEOវ័យក្មេងម្នាក់ក្នុងក្រុមហ៊ុន WANG GROUPផងដែរ នាយមានអាយុ27ឆ្នាំហើយនាយមានប្រពន្ធម្នាក់ឈ្មោះស៊ាវចាន់ អាយុ21ឆ្នាំដែលជាប្រពន្ធសម្អប់របស់នាយថែមទាំងជាមនុស្សប្រុសទៀតផង ការរៀបការរបស់ពួកគេកើត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

វ៉ាងអ៊ីបូជាមហាសេដ្ឋីវ័យក្មេងម្នាក់នៅក្នុងទីក្រុងប៉ៃជីងហើយគេក៏ជាCEOវ័យក្មេងម្នាក់ក្នុងក្រុមហ៊ុន WANG GROUPផងដែរ នាយមានអាយុ27ឆ្នាំហើយនាយមានប្រពន្ធម្នាក់ឈ្មោះស៊ាវចាន់ អាយុ21ឆ្នាំដែលជាប្រពន្ធសម្អប់របស់នាយថែមទាំងជាមនុស្សប្រុសទៀតផង ការរៀបការរបស់ពួកគេកើតឡើងដោយសារគ្រួសាររាងតូច ស៊ាវចាន់ប្រើល្បិចដាក់ថ្នាំងងុយដេកឱ្យពួកគេទាំងពីរផឹកហើយនាំអ៊ីបូទៅគេងក្នុងបន្ទប់រាងតូចស៊ាវចាន់ដោយដោះសម្លៀក បំពាក់ពួកគេចេញហើយគិតថាពួកគេបានដេកជាមួយគ្នា ក្រោយពីពេលនោះមកប៉ាម៉ាក់របស់នាយក៏យល់ព្រមតាមសំណើរពីគ្រួសារស៊ាវចាន់ ដោយឱ្យពួកគេរៀបការជាមួយគ្នា ទោះអ៊ីបូខំប្រកែកយ៉ាងណាក៏មិនបានផលទើបនាយយល់ ព្រមរៀបការ ពួកគេរៀបការជាមួយគ្នាជិតបីឆ្នាំហើយប៉ុន្តែពួកគេមិនដែលប៉ះពាល់គ្នាសូម្បីតែម្តង ថ្មីៗនេះអ៊ីបូក៏បានសុំលែងលះជាមួយនឹងស៊ាវចាន់ ដោយលើកហេតុផលថាគេជាមនុស្សប្រុសមិនអាចមានកូនបាន តែអ្នកណាទៅដឹងថាប្រពន្ធសម្អប់របស់នាយធ្វើអត្តឃាតខ្លួនដោយលោតទឹកសម្លាប់ខ្លួននៅថ្ងៃលែងលះរបស់គេទៅធ្វើអោយនាយក្ដៅចិត្តខឹងយ៉ាងខ្លាំង

<<អូយ. .ឈឺក្បាលម្ល៉េះ!!នេះខ្ញុំមិនទាន់ស្លាប់ទេឬខ្ញុំលោតជ្រោះនោះខ្ពស់ណាស់ ហើយនេះជាកន្លែងណា??ចម្លែកម្ល៉េះហើយស្អីជាប់ដៃខ្ញុំនឹងអូយ. .ឈឺ. .>>ក្រោយពីសន្លប់អស់រយៈពេលមួយម៉ោង គេក៏ចាប់ផ្ដើមដឹងខ្លួនហើយងាកមើលឆ្វេងមើលស្ដាំឃើញថានេះមិនមែនជាជ្រោះឈីសានហើយថែម ទាំងមានរបស់អីមិនដឹងជាប់ដៃទៀតទើបគេសម្រេចចិត្តដោះវាចេញ( សារ៉ូម )ភ្លាមនោះក៏មានសម្រឹបជើងមនុស្សស្រីម្នាក់ដើរចូលមកថែមទាំងមានរបស់ម្យ៉ាងកាន់នៅក្នុងដៃ

<<ធ្លាក់ទឹកប៉ុណ្ណឹងហើយមិនងាប់ទៀតឯងនេះអាយុវែងមែនតែមិនអីទេទោះឯងមិនងាប់ក៏លោកប្រធាននៅតែលែងលះជាមួយឯងដដែលហាស. .ហា>>ណាយយូ

<<នាងជាអ្នកណា??ហើយទីនេះជាកន្លែងណា??លែងលះជាអ្វី??លោកប្រធានជាអ្នកណា??ហើយខ្ញុំ. . .>>គេនិយាយមិន ទាន់ចប់ផងស្រាប់តែមានសម្លេងត្រជាក់រាបស្មើបុរសម្នាក់បន្លឺឡើងកាត់គេធ្វើឱ្យអ្នកដែលនៅលើគ្រែអ្នកជម្ងឺប្រញាប់ងាកទៅមើល

<<លោតទឹកដល់ថ្នាក់ភ្លេចប្ដីខ្លួនឯងហើយឬ ស៊ាវចាន់>>

<<ស៊ាវចាន់??នាងឈ្មោះស៊ាវចាន់មែនទេ??>>រាងតូចក៏លើកដៃចង្អុលទៅនារីដែលឈរជិតគ្រែខ្លួន

<<ឯងឆ្គួតហើយឬឯងនឹងហើយស៊ាវចាន់យើងមិនមែនឈ្មោះនឹងទេយើងឈ្មោះណាយយូ>>នាងស្រែករាងតូចម៉ាំងៗធ្វើឱ្យគេពេបមាត់រកយំគេសួរធម្មតាសោះចាំបាច់ជំទាល

<<ខ្ញុំមិនមែនស៊ាវចាន់ទេហឹក. .ហឹក. .ចាំបាច់ស្រែកដាក់ហឹក. .ហឹក. .ទីនេះជាកន្លែងណា. .ហឹក. .ហឹក. .សិស្សច្បង ហឹក. .សិស្សច្បងនៅឯណាមកយកសៀនសៀនចេញទីនេះទៅហឹក. .ហឹក>>រាងតូចស្រាប់តែយំចេញមកភ្លាមធ្វើឱ្យអ្នកឈរស្ដាប់នោះខឹងថែមមួយកម្រិតទៀតពេលលឺរាងតូចនិយាយចេញមកប្លែកៗខុសពីមុនឆ្ងាយពីមុនជាក្មេងដែលស្លូតម៉ឹសៗតែពេលនេះខុសស្រឡះ

<<គ្រីសទៅគ្រូពេទ្យឱ្យមកយកគេទៅពិនិត្យមើលម្ដងទៀតថាគេកើតអីឱ្យប្រាកដ>>គេក៏ងាកមកនិយាយជាមួយមនុស្សជំនិតខ្លួន

<<បាទចៅហ្វាយ>>គេរៀបនឹងដើរចេញទៅហើយស្រាប់តែ

<<អេ!!លោកហៅគ្រូពេទ្យមកធ្វើអី??ខ្ញុំមានបានឈឺផងនឹង>>រាងតូចនិយាយធ្វើភ្នែកម៉ក់ៗៗ

<<ឯងនៅធ្វើអីទៀតឆាប់ទៅហៅគ្រូពេទ្យមក>>រាងក្រាស់និយាយ

<<ខ្ញុំមានបានឈឺផងនឹង>>រាងតូច

<<លោកប្រធានគេ. . .>>ណាយយូរៀបនឹងនិយាយហើយតែត្រូវរាងក្រាស់និយាយកាត់

<<នាងទៅណាទៅៗៗខ្ញុំមិនចង់ឃើញមុខនាងពេលនេះទេ>>អ៊ីបូ

<<ចាស លោកប្រធាន>>នាងនិយាយចប់ក៏ងាកមកសម្លក់រាងតូចបន្តិចហើយក៏បើកទ្វារចេញទៅ

To be continue. . . . . .

#Thank you all reader 😘🤟♡♡

Admin : M/N😘

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now