ភាគទី21 : តើព្រមលើកលែងទោសឲ្យបងទេ?

312 35 1
                                    

បន្ទាប់ពីបញ្ចប់រឿងនៅអគារបាក់បែកហើយនោះរាងក្រាស់បាននាំរាងតូចមកពិនិត្យមើលសុខភាពព្រោះថានាយខ្លាចជីវិតតូចនៅក្នុងខ្លួនរបស់រាងតូចមានរឿងអ្វីកើតឡើងចំណែកឯខាងwulieវិញគេបានរងរបួសស្មាដោយស្នាដៃរបស់រាងក្រាស់ដោយហេតុតែយល់ថាគេក៏មានមនុស្សដែលស្រឡាញ់គេនាយYiboក៏ដោះលែងឲ្យគេរួចខ្លួនមួយគ្រា

+មន្ទីរពេទ្យ

<<លោកគ្រូពេទ្យតើភរិយាខ្ញុំយ៉ាងម៉េចហើយ??>>បន្ទាប់ពីឃើញថាគ្រូពេទ្យបានពិនិត្តរួចរាល់ហើយរាងក្រាស់ក៏សួរ

<<បាទ លោកគឺភរិយារបស់លោកព្រមទាំងទារកគឺមានសុខភាពរឹងមាំល្អណាស់>>លោកគ្រូពេទ្យនិយាយ

<<អូនបានប្រាបឮបងហើយតាថាអូនអត់អីទេ>>រាងតូចនិយាយទៅកាន់អ្នកជាប្ដី

<<បាទប្រពន្ធសម្លាញ់>>រាងក្រាស់ ភ្លាមពេលនោះអ្នកស្រីទី2ក៏បានមកដល់បន្ទាប់ពីទទួលដំណឹងថារាងតូចបានផុតពីគ្រោះថ្នាក់នៃការចាក់ជម្រិតមួយនេះ

<<Zhanកូន កូនយ៉ាងម៉េចហើយ??មានឈឺត្រង់ណាដែលទេ??តើលោកគ្រូពេទ្យនិយាយថាម៉េចខ្លះហឹម??>>អ្នកស្រីទី2សួរដោយក្ដីបារម្ភជាប៉ុនពេក

<<បាទម៉ាក់កូនអត់កើតអីទេម៉ាក់កុំបារម្ភអីតោះម៉ាក់ពួកយើងទៅផ្ទះវិញកូនឃ្លានហើយហិហិ>>រាងតូចនិយាយព្រមទាំងសើចតិចៗចេញធ្មេញទន្សាយមើលទៅគួរឲ្យស្រឡាញ់ណាស់

<<ល្អតោះកូនចង់ញ៉ាំអីដែរចាំម៉ាក់ធ្វើឲ្យ>>អ្នកស្រីទី2សួរ

<<អឹម. . .បង្អែមមើមឈូក ស៊ុបមើមឈូក នំសណ្ដែក នំអង្ករ នំប៉ាវបង្អែមគ្រាប់ឈូកនឹងច្រើនមុខទៀតហិហិ>>រាងតូចនិយាយរៀបរាប់ពីអ្វីដែលគេចង់ញ៉ាំឲ្យអ្នកស្រីទី2ស្ដាប់

<<អូនចង់ញ៉ាំច្រើនម្ល៉េះតិចធាត់ក្លាយជាជ្រូកម៉ាប់ៗទៅ>>រាងក្រាស់និយាយញ៉ោះរាងតូច

<<គេមិនក្លាយជាជ្រូកម៉ាប់ៗទេបងកុំនិយាយតែផ្ដាស>>រាងតូចនិយាយ បន្ទាប់ពីនិយាយលេងសើចរួចពួកគេក៏បានទៅផ្សារដើម្បីទិញគ្រឿងគ្រៅវត្ថុធាតុដើមធ្វើម្ហូបធ្វើបង្អែមនឹងធ្វើនំឲ្យរាងតូចញ៉ាំ

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now