ភាគទី30 : ពួកយើងត្រលប់ទៅផ្ទះវិញ

198 17 2
                                    

«លោកម្ចាស់ ពួកយើងរកឃើញហើយ. .»

ផាំង*សំឡេងផ្ទុះបានបន្លឺឡើងធ្វើឲ្យអ្នកនៅទីនោះចាប់អារម្មណ៍លើវាហើយអ្នកដែលកំពុងធ្វើដំណើរមកក៏កាន់តែសម្រូតឲ្យលឿនឆាប់បានទៅដល់

«អាយ!!ឈឺណាស់. .ហឹក. .ហឹក. .បងទី2. .Yu'erឈឺណាស់. .ហឹក. .ហឹក»ហេតុតែមិនអស់អាល័យMo XiaoYuបានរត់មករងជំនួសJin GunYao

«Ah-Yu!!តើឈឺខ្លាំងទេ??បងសុំទោសបង. .ហឹក. . ហឹក»ទឹកភ្នែកកូនប្រុសបានស្រក់ជាលើកដំបូងព្រោះតែនាយមិនបានការពារមនុស្សដែលខ្លួនស្រឡាញ់បានល្អ

«អូ!!ចេះយំដែរឬ??ហឹស. .ខ្ញុំស្មានតែលោកមិនចេះយំទេហ៊ើយលោកទៅយំធ្វើអីយ៉ាងម៉េចពេលគេមានរបួសបែបនេះលោកឈឺចាប់ណាស់ឬ??ចុះត្រង់លោកវះមកធាតុមាសគេនោះលោកមិនគិតខ្លះទេ??»រាងតូចនិយាយ

«អ្នកប្រុសឈប់និយាយទៅ»Jin GunYaoស្រែកហើយក៏មកច្របាច់ករាងតូច

«អឹក. .ហឹស. .យ៉ាងម៉េចខ្ញុំនិយាយត្រូវចំណុចមែនទេបានមកច្របាច់កខ្ញុំនោះ លោកមេបក្សJin»

«បងទី2តើបងកំពុងធ្វើអ្វីនឹងឆាប់លែងអ្នកប្រុសWei ភ្លាម»ភ្លាមនោះលោកមេបក្សNieដែលគ្រប់គ្នាតែងហៅគេថាជាអ្នកប្រុសមិនដឹងអីនោះក៏បានមកដល់ទីនោះហើយនិយាយ

«ហឹក. .ហឹក. .បងទី3ជួយ Yu'erផងYu'erឈឺណាស់ហឹក. .ហឹក»Xiao Yuនិយាយឡើងធ្វើឲ្យអ្នកជាបងឃើញហើយអត់ជួយមិនបាន

«Jin GunYaoឯងឆាប់ដោះលែងYu'erភ្លាម»មនុស្សតែងតែគោរពគ្នាពេលនេះប្រែជាស្អប់គុំគួនទៅវិញដូចមនុស្សផ្សេងគ្នាអញ្ចឹងក្រោយពេលលឺសំឡេងប្អូនបណ្ដូលចិត្តហៅសុំជំនួយ

«តើមានរឿងអ្វីខ្ញុំមិនយល់ទេ»JiangChengនិយាយ

«នៅក្នុងខ្លួនមួយមានវិញ្ញាណពីរ»រាងក្រាស់និយាយ

ក្រាំង*រាងកាយរបស់Jin GunYaoត្រូវបានខ្ទាតចេញមកខាងក្រៅស្របពេលមនុស្សក្នុងបក្សធំៗទាំងប្រាំមកដល់ទីនេះ គ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើលនឹងទង្វើររបស់អ្នកប្រុសNieដែលកំពុងឱបហួងហែងនឹងរាងកាយដែលរាងតូចសន្ធិត

«ហា. .Nie HuaisangអើយNie Huaisangឯងនៅតែហួងហែងរបស់ដូចពីមុនដដែលហឹស. .គួរឲ្យអស់សំណើចណាស់»Jin GunYaoនិយាយ

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now