ភាគទី25 : Hang GuangJunគួរអោយខ្លាច!!

339 28 0
                                    

<<ហ៊ើយឃ្លានខ្លាំងណាស់តើអាល្អិតនោះធ្វើអ្វីបានយូរដល់ថ្នាក់នេះ??គ្រាន់តែកម្ទិចបិសាចសោះ>>រាងតូចរអ៊ូតិចៗម្នាក់

ក្រាំង*សំលេងធាត់ទ្វារ

<<អាយ. .អូយ. .ពួកលោកជាអ្នកណាហេតុអ្វីបានចាប់ខ្ញុំ??>>រាងតូចត្រូវគេចាប់យកទៅសាលធំ

<<ដឹប អូយ. . .ឈឺណាស់នែ៎. . .?!ហួចហេតុអីបានមានមនុស្សច្រើនម៉េះ??តិចគេដឹងទៅថាខ្ញុំជា. . .ទេៗមិនអាចទេ>>រាងតូចនិយាយតិចៗខ្លាចគេលឺ

<<គឺគេៗនឹងហើយដែលអ្នកប្រុសទៅជួបចុងក្រោយមុនពេលគាត់ស្លាប់>>អ្នកបម្រើឈ្មោះTongនិយាយ

<<អេ!??មានរឿងអីនឹង??>>រាងតូចសួរធ្វើមុខភ្លឹកៗ

<<ហឹក. .ហឹក. .អាក្មេងរមើលគុណឯងស្លាប់ទៅ>> អ្នកស្រីMoបានយកឈើច្រតរបស់គាត់បម្រុងវាយ សម្លាប់រាងតូចពេលដែលលឺអ្នកបម្រើនិយាយថាកូនប្រុសរបស់គាត់ស្លាប់បន្ទប់ពីជួបរាងតូចរួច (ហេតុអ្វី??)ព្រោះគាត់ក៏ដឹងដែលថាMo XiaoYuក៏ចេះវិជ្ជាមន្តអាគមអីនោះដែរហេតុនេះគាត់ក៏គិតថារាងតូចជាអ្នកធ្វើឲ្យកូនប្រុសគាត់ស្លាប់

<<អាយ~~>>រាងតូចស្រែកព្រមទាំងយកដៃរង សំណាងល្អហើយដែលសិស្សក្នុងបក្សហ្គូស៊ូចូលមកជួយរងជំនួសទាន់កុំអី. .ពិបាកពណ៌នាណាស់

<<អ្នកស្រីMoសូមអ្នកស្រីស្ងប់ចិត្តបន្តិចសិនទៅ Shizuiឯងយ៉ាងម៉េចហើយមិនអីទេមែនទេ??>> JingYiនិយាយហើយព្រមទាំងសួរទៅShizuiដែលបានរងជំនួសរាងតូច

<<ខ្ញុំមិនអីទេអ្នកប្រុសXiaoតើអ្នកប្រុសមិនអីទេមែនទេ??>>ShizuiតបទៅJingYiហើយក៏សួរទៅរាងតូចបន្តដោយក្ដីបារម្ភ

<<ហឹក. . .ហឹក. . .ខ្ញុំ. .ខ្ញុំមិនអីទេហឹក.  .ហឹក>>រាងតូចធ្វើជារំអួយដើម្បីកុំឲ្យគេចាប់បាន

<<ហឹម. .ហឹម. .ហា>>ភ្លាមៗរាងកាយកូនប្រុសអ្នកស្រីMoកម្រើកឡើងព្រមទាំងគ្រហឹមហក់ទៅខាំអ្នកបម្រើទាំងនោះស្លាប់យ៉ាងពិបាកមើល

<<អ្នកប្រុសបិទភ្នែកកុំមើលអី>>Shizuiបានយកដៃបាំងភ្នែករាងតូចកុំឲ្យរាងតូចមើលព្រោះខ្លាចថារាងតូចមើលហើយអាចនឹងភ័យខ្លាចជាងនេះក៏ថាបាន

ចំណងស្នេហ៍ទ្វេរភពΌπου ζουν οι ιστορίες. Ανακάλυψε τώρα