ភាគទី6 : អូនជាអ្នកដុតបងដោយខ្លួនឯងទេកុំបន្ទោស

484 46 1
                                    

បន្ទាប់ពីកម្មវិធីបានបញ្ចប់ចប់សព្វគ្រប់រាងក្រាស់ក៏បីរាងតូចចូលទៅក្នុងរថយន្តហើយក៏ធ្វើដំណើរត្រលប់មកភូមិគ្រឹះខ្លួនវិញ

<<លោកម្ចាស់ អ្នកប្រុសតូច>>អ្នកបម្រើក្នុងភូមិគ្រឹះចេញមកទទួលរាងក្រាស់នឹងរាងតូច

<<ហឹម. . .>>រាងក្រាស់គ្រហឹមបន្តិចអ្នកបម្រើក៏បំបែកគ្នាទៅបន្ទប់រៀងៗខ្លួនវិញ ចំណែកឯគូស្វាមីភរិយានេះវិញក៏ទៅបន្ទប់ដែរ

<<Zhanក្រោកទៅងូតទឹកនឹងបានចូលគេង>>រាងក្រាស់ដាស់រាងតូចឱ្យភ្ញាក់ទៅហូតទឹកហើយចូលគេងវិញតែគេនេះណាបានដេកហើយគឺមិនងាយក្រោកនោះទេ ឃើញថាគ្មានប្រតិកម្មអ្វីរាងក្រាស់ក៏ដោះសម្លៀកបំពាក់រាងតូចចេញអស់ហើយនាយក៏បីដាក់ក្នុងអាងទឹកក្ដៅឧណ្ហៗ

<<ហឹស. . .ដេកដូចខ្មោចស្លាប់>>រាងក្រាស់លួចសើចហួសចិត្តនឹងប្រពន្ធសម្អប់របស់នាយដែលដេកលក់ដូចត្រូវថ្នាំសណ្ដំចឹង បន្ទាប់ពីសម្អាតកាយប្រពន្ធរួចហើយនាយក៏ចូលទៅងូតទឹកម្ដងហើយក៏ឡើងលើពូកដេកឱបប្រពន្ធសម្អប់

#នាព្រឹកថ្ងៃថ្មីចូលមកដល់ពន្លឺនៃព្រះអាទិត្យបានចាំងចូលតាមកញ្ចក់បង្គួចបង្ហាញឱ្យឃើញកាយពីរដែលគេងឱបគ្នាយ៉ាងស្អិតរមួតស្ទើរក្លាយជាកាយតែមួយម្នាក់ៗគិតតែពីគេងឱបគ្នាមិនព្រមក្រោក

<<អឹម. . .ក្ដៅណាស់. . .ព្រុស>>រាងតូចត្រូវបានភ្ញាក់ដោយសារមានរំខានពីអ្វីមួយហើយនាយក៏ធាក់វាចេញរួចដេកបន្ត

<<💢💢💢ចាំមើលចុះ>>រាងក្រាស់ត្រូវរាងតូចធាក់ធ្លាក់ពីគ្រែម្ដងទៀតហើយនាយបានពោលឡើងតិចៗព្រោះតែក្រឺតខ្នាញ់នឹងរាងតូចពេក

<<នាង. . .ទៅហៅអ្នកប្រុសតូចនាងមើលតើគេភ្ញាក់ហើយឬនៅ>>មួយសន្ទុះក្រោយមកនៅតុអាហាររាងក្រាស់បានបញ្ជាឱ្យyanទៅដាស់រាងតូច

<<ចាស លោកម្ចាស់>>yanនាងក៏ឡើងមកបន្ទប់រាងក្រាស់

<<. . .>>នៅពេលដែលyanនាងមកដល់បន្ទប់រាងក្រាស់តែមិនទាន់បើកទ្វារចូលនាងក៏ឃើញទឹកហូរចេញពីខាងក្នុងមកហើយនាងក៏ដើរមករករាងក្រាស់វិញ

ចំណងស្នេហ៍ទ្វេរភពWhere stories live. Discover now