ភាគទី29 : ឯងមិនគួរនៅរស់នោះទេ

203 16 2
                                    

រាងកាយដែលដេកលង់លក់អស់ជាយូរខែមកនេះកំពុងតែជិតដឹងខ្លួនហើយប៉ុន្តែបែរជាមានអ្វីមួយមករារាំង តើនឹងមានអ្វីកើតឡើងប្រសិនបើរាងតូចលែងដឹងខ្លួន??

«ហីយ៉ាថ្ងៃនេះព្រះអាទិត្យរះមកពីខាងលិចមែនទេបានជាមនុស្សមកពីត្រកូលJinនិងJiangមកទីនេះ»សិស្សក្នុងបក្សLanនិយាយ

«នេះឯងមិនដឹងទេឬថាអ្នកប្រុសទី2របស់យើងបានយកមនុស្សរបស់ត្រកូលទាំងពីរមកទេឬ»

«អា!!ក្មេងប្រុសមិនសូវគ្រប់នោះមែនទេ?!!»

«ត្រូវហើយ. ./ពួកឯងកំពុងនិយាយអ្វីនឹងមិនខ្លាចព្រឹទ្ធាចារ្យដាក់វិន័យទេឬ»ភ្លាមនោះJingyiបានចេញមកពីណាមិននិយាយកាត់ការសន្ទនារបស់ពួកគេ

«វ៉ាយ!សិស្សច្បងJingYiបំភ័យពួកខ្ញុំស្លាប់ហើយ»

«ឆាប់នាំគ្នាទៅចម្លងច្បាប់ត្រកូលLan5រយចប់ទៅ»

#ក្រឡេកមកមើលដំណាក់របស់រាងក្រាស់វិញម្ដង

មនុស្សម្នាអ្នកខ្លាំងទាំងពីរត្រកូលបានមកឈរនៅមាត់ទ្វារដើម្បីស្នើសុំរាងក្រាស់ឲ្យប្រគល់រាងតូចឲ្យទៅពួកគេប៉ុន្តែជាអកុសលរាងតូចបែរជាកំពុងតែត្រូវថ្នាំសន្លប់មិនទាន់ដឹងខ្លួន

«តើមានរឿងអ្វីទៅ??»Lan XiChengសួរទៅអ្នកជាប្អូន

«ខ្ញុំក៏មិនដឹងដែរ»រាងក្រាស់និយាយ ពេលនេះនាយពិតជាបារម្ភនឹងរាងតូចណាស់ព្រោះថារាងកាយរបស់គេកាន់តឺចុះខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ

«Wangji»ភ្លាមៗនោះស្រាប់តែមានថាមពលមួយបានលេចចេញមកចំពោះមុខLan XiCheng ហើយគេក៏បន្លឺឈ្មោះរាងក្រាស់ឡើងមក

ក្រាំង*រាងកាយរបស់បុរសទាំងពីរនាក់ខ្ទាតចេញមកក្រៅធ្វើឲ្យអ្នកនៅខាងក្រៅច្រួលច្របល់

«ថាមពលអំណាចត្រខ្លាខ្មៅ!!ហឹស. .ហាស. . ហាសទីបំផុតវាបានធ្លាក់មកលើដៃរបស់យើងហើយហាស. . ហាស. . ហា»Jin GunYaoនិយាយហើយក៏ដើរសំដៅ ទៅរាងកាយតូចដែលមិនដឹងខ្លួនហើយក៏នាំយករាងកាយរបស់រាងតូចចេញទៅ មនុស្សត្រកូល Jiangបានឃាត់គេប៉ុន្តែឃាត់មិនបានសម្រេច

«នេះលោកពូJin. . ./Jin GunYao»រាងក្រាស់និយាយយ៉ាងសង្កត់សំឡេងធ្ងន់ហើយក៏ដេញតាមJin GunYao

ចំណងស្នេហ៍ទ្វេរភពOù les histoires vivent. Découvrez maintenant