ភាគ15
ពេលព្រឹកថ្មីមកដល់
«ពុទ្ធោមីនីមិចមកដេកទីនេះចឹង»មេដោះភ្ញាក់ជាខ្លាំងដែរឃើញជីមីនដេកនឹងតុបាយពេញមួយយប់មានទាំងខេកនឹងការរៀបចំនៅដដែរទាំងអស់អាចដឹងថាជីមីននៅបែបនេះមួយយប់ពេញ
«មេដោះមែនទេ»ជីមីនងើបឡើងទាំងមីងមាំងភ្នែកក៏ស្រវាំងដោយសារយំខ្លាំងពេកកាលពីយប់ហើយណាក្បាលមិនសូវល្អ
«មែនហើយ មីនីទៅងូតទឹកចេញទៅចេញទៅណាមោះមេដោះជួយ»មេដោះគ្រាជីមីនអោយងើបព្រោះមានផ្ទៃពោះហលយអង្គុយ ពេញមួយយប់ពេលនេះជីមីនឈឺចង្កេះស្ទើរបាក់ហើយ
«មេដោះឈប់សិន ជុងមានមកវិញទេ»ជីមីនសួរទាំងដឹងចំលើយទៅហើយ
«មិនមកនោះទេមីនី»មេដោះអាណិតរាងតូចណាស់មិនគួរមកជួបរឿងបែបនេះសោះ លឺចំលើយគាត់ហើយជីមីនមិនមាត់ខំដើរឡើងទៅខាងលើវិញងូតទឹកហើយសម្រាកបន្តិច
_______
ថ្ងៃនេះចំលែកណាស់ដែរចៅហ្វាយធំត្រលប់មកផ្ទះវិញលឿនជាងរាល់ដងទាំងដែលមួយរយះនេះស្ទើរតែមិនមកផ្ទះផងនោះ
«ជីមីននៅឯណា»ជុងមកដល់ភ្លាមសួររកជីមីនភ្លាមធ្វើអោយអ្នកបំរើកាន់តែភ័យជំនួសម្ចាស់តូច
«គាត់នៅខាងលើលោកប្រុស»គ្រាន់តែអ្នកបំរើនោះឆ្លើយភ្លាមជុងដើរសំដៅទៅបន្ទប់ភ្លាម
ក្រាក!
សំលេងបើកទ្វាមួយទំហឹងធ្វើអោយជីមីនដែរសំងំភ្ញាក់យ៉ាងលឿន
«ជុង បងមកវិញហើយហេ ញាំអីឬនៅ អូនរៀបចំអោយណា»ជីមីនគ្រាន់តែឃើញជុងហ្គុកភ្លាមគឺអរអោយកខុបញញឹមស្ទុះស្ទារទៅរកអ្នកជាប្ដី
«មិនបាច់ទេ យើងមានការនិយាយជាមួយឯង»ជុងហ្គុកនិយាយដោយទឹកមុខរៀបស្មើធ្វើអោយជីមីនភ័យមិនស្ទើ
«បង មានអីមែនទេ»ជីមីនសួរខ្សោយៗហើយមកឈនៅពីមុខជុង
«យើងលេងគ្នាទៅជីមីន ជេសសុី នាងមកវិញហើយ»ជុងហ្គុកមកនិយាយនេះដោយសារជេសសុីនាងសុំមិនចងធ្វើប្រពន្ធចុងអ្នកណាទេនាងសុខចិត្តដើរចេញចឹងគេមានតែមកអោយដាច់ស្រាច់និងជីមីនតែហេតុអីពេលនិយាយពាក្យនេះគេមានអារម្មហ៏ចំលែក
«បង និយាយអីហាជុង»ជីមីនស្រក់ទឹកភ្នែកញ័រមាត់តតាត់សួរជុងហ្គុក
«លេងគ្នាទៅយើងមិនសាកសមគ្នាទេ ជេសសុីនាងមិនចងធ្វើប្រពន្ធចុង»ជុងមានអារម្មហ៏ថារមួលពោះអស់ហើយគ្រាន់តែនិយាយពាក្យនេះ
«អូនខុសអីមែនទេ ប្រាប់មក អូននឹងកែរអូនសន្យាណា អូនសូមអង្វ»ជីមីនចាប់ដៃជុងហ្គុកទឹកភ្នែកហូរតែនិយាយជាមួយស្នាមញញឹមរហូតដូចកំពុងបន្លប់ខ្លួនឯង
«លេងគ្នាទៅចាំយើងអោយលុយឯង ក្រែងឯងចងបានមិនចឹង»ជុងនិយាយហើយប្រលេះដៃជីមីនចេញ
«អត់ទេអូនមិនចងបានទេ អូនសូមអង្វណា»ជីមីនក្រវីក្បាលតតាតព្យាយាមលួងជុងទាំងខ្លួនមិនបានខុសសោះ
«យើងប្រាប់ថាលេងគ្នាស្ដាប់មិនបានទេហេ»ជុងស្រែកអោយជីមីនមួយទំហឹង
«តែអូនមានកូនហើយជុង»រាងតូចនៅតែនិយាយដោយសម្លេងស្រទន់គិតថាខ្លួននឹងអាចមានគ្រសារតូចនឹងមានសុភមង្គលព្រោះខ្លួនជាក្មេងកំព្រាមិនស្គាល់សេចក្ដីសុខទេ
«មានផ្ទៃពោះ! មេចក៏ឯងហ៊ានមានផ្ទៃពោះ នេះឯងគិតអីហាស! យើងមិនបានចង់មានកូនជាមួយឯង ឯងមិនសាកសមជាម្ដាយកូនយើង» ដោយសារអារម្មហ៏ឆេវឆវហើយភ្លាមៗពេកធ្វើអោយជុងស្រែកអោយជីមីនមួយទំហឹងស្ទើបែកវិមាន
«ជុង បងនិយាយមានន័យថាមិច»ជីមីនភ័យអោបពោះខ្លួនជាប់
«ក្មេងនេះយើងមិនត្រូវការ យើងមិនត្រូវការសាចឈាមរបស់ឯង យកកូននេះចេញទៅ» សម្ដីនេះធ្វើអោយទឹកភ្នែករាប់លានដំណក់ហូរកាត់ថ្ពាល់រាងតូចដូចបាក់ទំនុប បេះដូងដូចគេពុះចែកជា2 ជីមីន មានសេចក្ដីសុខដែរបានពពោះទោះខ្លួនមានជំងឺក៏ស៊ូទ្រាំតែជុងហ្គុកបែរជាអោយគេរំលូតចោល
«អូនសូមអង្វបង.....កុំធ្វើអីក្មេងម្នាក់នេះ គេជាកូនបង សូមមេត្តា»ជីមីនសំពះសុំជុងហើយវាធ្វើអោយបេះដូងជុងឈឺឈាបៗ
«យកវា ចេញពីជីវិតយើង យើងមិនត្រូវការ យើងមានសិទ្ធរើសម្ដាយរបស់កូនហើយម្នាក់នោះមិនមែនឯង!»ជុង
«ទេ សូមមេត្តា អូនមិនចងរំលូតកូន អូនអាណិតកូន អូនសូមមេត្តាផង»ជីមីន
«បើឯងមិនធ្វើ ចាំយើងជាអ្នកធ្វើ»ជុងនិយាយខ្សឹបៗភ្នែកក្រហមអាចមើលដឹងថាគេកំពុងខឹងខ្លាំមែនទេនហើយ
«អូននិងរំលូតកូនចោល អូនសន្យា» ជីមីនងួកក្បាលនិយាយកុហកដើម្បីចេញអោយផុតពីសាតានម្នាក់នេះសិន
«ហើយក៏ដកក្បាលចេញអោយ ផុតទៅកុំអោយសូហ្គាឬអ្នកណារកឯងឃើញ លុយក្នុងសេកនេះចាយ10ជាតិក៏ចាយមិនអស់ផងហើយនេះកំភ្លេចសញ្ញេវាអោយរឿងវាបានចប់»ជុងបោះសែកនិងឯកសារលេងលះអោយជីមីនហើយក៏ដើរចេញទៅបាត់ទៅអោយជីមីនស្រែកយំក្ដាប់សែកនិងលិខិតលេងលះញ័រដៃ
«ខ្ញុំខុសហើយ ខុសហើយដែរលងស្រលាញ់បង ខុសហើយដែរគិតថាខ្លួនមានសង្ឃឹម»ជីមីននិយាម្នាក់ឯងបណ្ដើរយំបណ្ដើរ មានឈាមហូរពីច្រមុះតែជីមីនខ្ចីជូត«អូនខុសហើយដែរគិតថាបងអាចស្រលាញ់អូននឹងកូន»ជីមីនយំដល់ខ្សោះខ្លួនហើយឈាមឈប់ហូរទើបងើបទៅរៀបចំរបស់របរ  និងសរសេរអ្វីម្យាងដាក់លើតុជាមួយនិងសេកហើយនិងលិខិតលេងលះ។ ត្រូវហើយជីមីនមិនបានយកលុយជុងទេហើយសូម្បីជញ្ចៀនរៀបការក៏គេមិនយក
«អោយអូនសុំវាមួយចុះទុកថាជាការចងចាំចុងក្រោយរវាងយើង»ជីមីននិយាយទៅជញ្ចៀនដែរជុងទិញអោយនៅជប៉ុនដែរវាជាការដូរដំបូងនិងចុងក្រោយសម្រាប់គេ ទើបគេយកវាទៅតាមណាមួយវាគ្មាតំលៃប៉ុន្មានទេ
ជីមីនរៀបចំរួចអស់ក៏យកវាលីតូចល្មមរបស់ខ្លួនចុះមកខាងក្រោម
«ជីមីនទៅណានឹងនេះល្ងាចហើយណា»មេដោះរត់មកឃើញជីមីនដូចប្រុងទៅណាព្រោះមានវាលីផង 
«ខ្ញុំទៅហើយណាមេដោះ អរគុណសម្រាប់កន្លងមក»ជិមីនចូលទៅអោបមេដោះ ជាប់ព្រោះវាជាលើកចុងក្រោយសម្រាប់គេ
«មីនីទៅណា ចាំមេដោះខលប្រាប់លោកប្រុសធំសិនណា»មេដោះអោបជីមីនហើយនិយាយ
«មិនបាច់ទេមេដោះ តែពេលខ្ញុំមិននៅកុំភ្លេចធ្វើអាហារពេលថ្ងៃអោយគាត់ផងហើយរៀបចំខោអាវអោយគាត់មុនពេលគាត់ក្រោករាល់ព្រឹកណា»ជីមីននិយាយទាំងអួលដើមក៏ទឹកភ្នែករកស្រក់ទៀតហើយ
«ចាសមីនី មេដោះស្រលាញ់មីនីណា»មេដោះអាចនិងយល់ថាមានរឿងអីហើយគាត់ក៏មិនចងអោយជីមីនឈឺចាប់ទៀតដែរ
«បាទ ស្រលាញ់មេដោះដូចគ្នា ខ្ញុំទៅហើយ»ជីមីនអោបលាលើកចុងក្រោយមុននឹងចេញទៅ មកដល់មុខវិមានជីមីនងាកក្រោយមើលកន្លែងដែរធ្វើអោយខ្លួនទឹកភ្នែកនឹងមានសុភមង្គលរយះពេលខ្លីកន្លងមកមុននឹងអង្អែលពោះខ្លួនឯង
«យើងទៅកន្លែងរបស់យើងវិញណាកូនម៉ាក់ កូនជាជីវិតនឹងដង្ហើមរបស់ម៉ាក់ណា»ជីមីនដើរចេញបាត់ទាំងទឹកភ្នែកនៅតែស្រក់មិនចេះរីងដើម្បីទៅផ្ដើមជីវិតថ្មីទោះពេលនេះមានអារម្មហ៏ចងស្លាប់យ៉ាងណាក៏កូនម្នាក់នេះជាកំលាំងចិត្តដើម្បីរស់
_______
មកមើលសាតានរបស់យើងវិញពេលនេះកំពុងជិះបន្តទៅភោជនីយ៏ដ្ធានដែរបានណាត់ជាមួយជេសសុីហើយថ្ងៃនេះគេមានគំរោងនឹងសុំជេសសុីរៀបការតែហេតុអីបេះដូងគេពេលនេះឈឺម្លេះ ឈឺដូចគេឆ្គៀលតាំងពីមានរឿងជាមួយជីមីនម្លេះ គេអង្គុយសម្លឹងប្រអប់ជញ្ចៀនដូចស្ទាក់ស្ទើរចិត្តមានអារម្មហ៏ថាចងទៅវិមានវិញទៅរកជីមីនទាំងខ្លួនទើបនឹងសុំលេងលះ
«ដល់ហើយចៅហ្វាយ»ជេក
«អឹម»ជុងហ្គុកគ្រង់ឆុតគ្រ័សេពណ៏ខ្មៅដើរចោលហាងទៅតុដេរមានជេសសុីចាំស្រាប់
«អូនចាំយូរទេ»ជុងសួរជេសសុីពេលដែរអង្គុយចុះរួច
«មិនយូរទេ អូនមានរឿងនិយាយជាមួយបង»ជេសសុីនិយាយដូចមានទុកកង្វល់ត្រូវនិយាយ
«បងក៏មានដូចគ្នា»ជុងនិយាយតែក្នុងបេះដូងប្រាប់ថាអោយត្រលប់ទៅផ្ទះយ៉ាងចំលែក
«បងនិយាយមុនទៅ»ជេសនិយាយហើយជុងក៏លូកដៃចាប់ដៃជេសសុី
«យើងរៀបការទៅជេស»ជុងនិយាយ
«បងប្រកត់ចិត្តទេថានៅស្រលាញ់អូន»ជេសមើលដឹងថាជុងឈប់ស្រលាញ់នាងហើយតែជុងនៅតែមិនដឹងខ្លួនសោះ
«បង......»ជុងស្ទាកស្ទើនិងនិយាយពាក្យនេះលេងចេញ
«បងលេងស្រលាញ់អូនហើយជុងហា គ្រប់ពេលយើងមានអីៗជាមួយគ្នាមនុស្សដែរបងហៅឈ្មោះគឺជីមីន បងនៅជាមួយអូនតែរូបកាយបងមិនបានស្រលាញ់អូនទេ»ជេសនិយាយទាំងទឹកភ្នែក នាងខំទប់យូរហើយល្មមដល់ពេលត្រូវបញ្ចេញហើយ
«បងមិនបាន...»ជុងរកប្រកែកតែជេសកាត់
«ទទួលស្គាល់ទៅជុងថាបងស្រលាញ់ជីមីនហើយ យើងបែកគ្នាទៅ ឈប់ប្រកែកនឹងចិត្តខ្លួនឯងទៅឬបងខ្មាស់គេដែរមានប្រពន្ធជាប្រុស ឬបងគិតរឿងថានះ»ជេសសុីនិយាយទាំងប៉ុនន្មានសុទ្ធតែចាក់ដោតបេះដូងជុងហ្គុកទាំងអស់
«បង មិនយល់ដូចគ្នា បង»ជុងចាប់ផ្ដើមយល់ហើយសម្ដីជេសសុីធ្វើអោយគេយល់បានខ្លះហើយ
«កុំខ្វល់និងសម្ដីអ្នកដទៃអី បងមិនឈឺចាប់ទេឬដែរឃើញទឹកភ្នែកជីមីន ទៅរកគេ ថែរក្សាគេ ហើយធ្វើតាមបេះដូងទៅ ទទួលស្គាល់ថាបងស្រលាញ់គេហើយ»ជេសសុីនិយាយទាំងទឹកភ្នែកតែនាងក៏មានអារម្មហ៏ធូរស្បើយដែរ
«បងយល់ហើយ អរគុណអូន»ជុងញញឹម គេពិតជាស្រលាញ់ជីមីនហើយខ្លាំងទៀតផងព្រោះពេលជេសសុីយំ ហើយសុំគេបែកគេមិនឈឺសម្បីបន្តិច តែសម្រាប់ជីមីនគឺខុសគ្នា
«អឹមមិនអីទេ ទុកថា នេះជាអាហារចុងក្រោយមុនយើងបែកគ្នាតែពេលណាបងមានកូនខ្ញុំសុំធ្វើម៉ាក់ធម៏គេផងណា» ជេសនិយាយហើយសើចខឹកៗ
«ប្រកត់ជាបាន»ជុងពេលនិយាយដល់កូនគេនឹកឃើញភ្លាមថាមុននេះដោយសារកំរោលចូលគេនិយាយមិនគិតជាច្រើនហើយពេលនេះគេចងតែទៅផ្ទះភ្លាម ទៅអោបសូមទោសនឹងកែខ្លួនសារជាថ្មីនៅរាល់សម្ដីនឹងទង្វើមិនចេះគិតរបស់ខ្លួនដែរជាអារម្មហ៏មួយឆាវ 
#Min_Ayla
                                      
                                          
                                   
                                              YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...
 
                                           
                                               
                                                  