@ភូមិគ្រឹះផាក 
                                    ជីមីន បោះជំហ៊ានចូលក្នុងផ្ទះទាំងទម្លាក់ទឹកមុខ ធ្វេីអោយលោកប្រុសនឹងលោកស្រីរត់មកកូនប្រុសយ៉ាងលឿន ក្រោយឃេីញទឹកមុខរបស់កូនប្រុសមិនស្រួល តិចមានរឿងអ្វីកេីតឡេីងចំពោះគេទៅ ព្រឹកគេចេញទៅតាំងពីព្រឹកថានឹងធ្វេីការ តែហេតុអីពេលនេះគេធ្វេីមុខបែបនឹងទៅវិញ។ 
                              «ជីមីនកូន មានអ្វីមែនទេ ហេតុអីធ្វេីមុខបែបនេះ»លោកស្រីផាក រត់មករកកូនប្រុសនឹងក្រសោបមុខរបស់កូនព្រមទាំងសួរនាំទាំងបារម្ភ ព្រោះទឹកមុខរបស់ ជីមីន មិនល្អនោះទេ។ 
                              «ម៉ាក់កូនសុំទោស»ជីមីន ស្រវ៉ាអោបម្ដាយនឹងផ្អឹបក្បាលនឹងទ្រូងរបស់ម្ដាយទាំងបិតភ្នែកជិតឈឹង គេខំប្រឹងធ្វេីរឹងមាំបំផុតនៅនឹងមុខរបស់ ជុងហ្គុក ដេីម្បីកុំអោយអ្នកខាងនោះគិតថាខ្លួននឹងអស់ផ្លូវបេីសិនជាខាងគេមិនអោយធ្វេីការ ។ 
                              «មានបញ្ហាអីឬកូន»លោកផាក សួរទៅកូនប្រុសស្របនឹងលេីកដៃអង្អែលក្បាលរបស់គេថ្នមៗ គាត់ពិតជាបារម្ភខ្លាំងណាស់ពេលឃេីញទឹកមុខ នឹងសភាពរបស់កូនប្រុសក្លាយជាបែបនេះ ។ 
                              «កូនរកកាងារមិនបាននោះទេ»ជីមីន បង្ហេីបសំឡេងខ្សាវៗចេញមក គេពិតជាអស់ហត់ខ្លាំងណាស់ថ្ងៃនេះ ព្រោះតែត្រូវអ្នកដទៃមេីលងាយហេីយ នៅប្អូនជីដូនរបស់ខ្លួនមេីលងាយទាំងដែលគេមិនទាន់បានបង្ហាញសម្ថងភាពទៀត។ 
                              «កូនសម្លាញ់ មិនអីទេណា»លោកស្រីផាក រលីងរលោងទឹកភ្នែក ព្រោះតែអាណិតកូនប្រុស គ្រប់យ៉ាងជាកំហុសរបស់គាត់នឹងប្ដី តែមិនគួរណាមកធ្លាក់លេីកូនជាអ្នករ៉ាប់រងបែបនេះសោះ។ 
                              «ជីមីន មិនអីទេកូន រឹងមាំឡេីង»លោកផាក និយាយទៅកាន់កូនប្រុសទាំងអារម្មណ៍ឈឺចាប់ ព្រោះតែគាត់ទេីបធ្វេីអោយកូនរបស់គាត់ស្ថិតក្នុងសភាពបែបនេះ បេីមិនដោយសារជំនួញរបស់គាត់ ជីមីន កូនប្រុសតែម្នាក់ក៏មិនត្រូវពិបាកដេីររកការងារធ្វេីបែបនេះដែល។ 
                              «ប្រាប់ម៉ាក់មកមេីលកូន តេីថ្ងៃនេះមានអ្វីកេីតឡេីង»លោកស្រីផាក ទាញកូនចេញពីការអោបបន្តិច នឹងសួរទៅគេទាំងញញឹម ។ 
                                      
                                  
                                              
                                          
                                          