@ខុនដូរ
                                     ហូស៊ុក អង្គុយមេីលការងារនៅថ្ងៃស្អែក ថាមានការងារឬក៏មានណាត់អ្វីខ្លះគេនឹងបានរៀបចំឯកសារនឹងកាលវិភាគអោយបានត្រឹមត្រូវ ។ ថេយ៉ុង ចេញមកខាងក្រៅក្រោយពីងូតទឹករួច នាយកម្លោះដាក់ខ្លួនអង្គុយក្បែររាងតូចដែលកំពុងតែមេីលការងាររបស់គេ ។ 
                              «នៅមានការងារធ្វេីទៀតមែនទេ»ថេយ៉ុង 
សួរស្របនឹងដៃកាន់កន្សែងញីនៅលេីសក់សេីមរបស់ខ្លួនមិនឈប់ ។ 
                              «អត់ទេគ្រាន់តែឆែកមេីលពេលវេលារបស់លោកតែប៉ុណ្ណោះ»ហូស៊ុក ងាកទៅតបនឹងនាយទាំងញញឹម កាយតូចដាក់ ipad ចុះ នឹងទាញកន្សែងពីដៃរបស់រាងក្រាស់មកកាន់វិញ។ 
                              «ចាំខ្ញុំជូតអោយ»ដោយមេីលទៅនាយដូចជាពិបាកជូតពេក ខ្លួនក៏ស្មគ្រចិត្តជូតអោយនាយចុះ ព្រោះមេីលទៅនាយដូចជាពិបាកជូតដល់ហេីយ ដូចជាគ្រាន់តែញីទៅមកយ៉ាងម៉េចមិនដឹង ទេីបខ្លួនជូតអោយវិញនឹងឆាប់ស្ងួត។ 
                              «ធ្លាប់ធ្វេីបែបនេះដាក់អ្នកណាពីមុនទេ»ថេយ៉ុង សួរទៅកាយតូចទាំងស្នាមញញឹម គេចង់ដឹងខ្លាំងណាស់តេីក្មេងម្នាកលនេះធ្លាប់ធ្វេីបែបនេះដាក់អ្នកណាខ្លះ មេីលទៅគេដូចជាស្ទាត់ខ្លាំងណាស់ ជូតថ្នមៗហាក់ដូចជាខ្លាចថានឹងបង្ករការឈឺចាប់អោយនាយអញ្ចឹង។ 
                              «មិនធ្លាប់ទេ ជាក្មេងកំព្រា»ហូស៊ុក និយាយធម្មតា តែសម្រាប់នាយដែលជាអ្នកសួរលឺបែបនេះហេីយ នាយស្រាប់តែទាញគេអោយអង្គុយលេីភ្លៅរបស់ខ្លួននឹងអោបកាយតូចជាប់ ធ្វេីអោយរាងតូចបេីកភ្នែកធំៗទាំងភ័យ។ 
                              «ចង់.....ចង់ធ្វេីអីលោក»ហូស៊ុក បេីកភ្នែកធំៗភ័យខ្លាចពេលដែលនាយស្រាប់តែអោបគេបែប នេះ នាយតូចរេីពីក្នុងរង្វង់ដៃរបស់រាងក្រាស់ ទោះជានៅជាមួយគ្នាពិតមែន តែ ថេយ៉ុង មិនដែលធ្វេីបែបនេះដាក់គេនោះទេ។ 
                              «ខ្ញុំសុំទោសដែលសួរប៉ះពាល់អារម្មណ៍ ជេហូប ខ្ញុំគ្មានចេតនាទេ»ថេយ៉ុង អោបកាយតូចណែននឹងនិយាយឡេីងព្រោះខ្លាចថាសំនួររបស់គេប៉ះពាល់អារម្មណ៍របស់រាងតូច គេមិនបានដឹងនោះទេថារាងតូចកំព្រា បេីដឹងក៏គេមិនសួរនាំអោយប៉ះពាល់នោះទេ តែសំនួររបស់គេសំដៅដល់សង្សារឬមិត្តជិតស្និតទេ មិនបានដឹងថារាងតូចឆ្លេីយបែបនឹងឡេីយ។ 
                                      
                                   
                                              
                                           
                                           
                                               
                                                  