@ភូមិគ្រឹះចន
ព្រឹកថ្ងៃថ្មីឈានមកដល់ ធ្វេីអោយអ្នកដែលកំពុងតែគេងលង់លក់នៅលេីពូកខ្នាតធំនោះ បង្ខំចិត្តងេីបឡេីងទាំងមិនចង់ តែត្រូវតងេីបដេីម្បីទៅធ្វេីការ ជុងហ្គុក បេីកភ្នែកឡេីងទទួលថ្ងៃថ្មីដោយស្នាមញញឹម កាយតូចងេីបពត់ពែនខ្លួនទៅមក ទេីបចុះពីពូកដេីរទៅបន្ទប់ទឹកដេីម្បីងូតទឹកសម្អាតខ្លួនចេញ។
«តេីនាយនោះមកដល់ឬនៅ»ពេលដែលងូតទឹកស្លៀកពាកលរួចរាល់ហេីយ ក៏ចុះមកខាងក្រោមដេីម្បីមកញាំអាហារពេលព្រឹក នាយតូចញាំអាហារនៅចំពោះមុខបណ្ដេីរ ភ្នែកចេះតែមេីលទៅអេក្រង់ទូរស័ព្ទរបស់ខ្លួនបណ្ដេីរ ហាក់ដូចកំពុងរង់ចាំអ្នកណាខលមកឬផ្ញេីអ្វីមក។
ទឺង
[ខ្ញុំមកដល់ហេីយ ជុងហ្គុក]ជីមីន
«ម៉ែដោះខ្ញុំឆ្អែតហេីយ»គ្រាន់តែឃេីញសារលោតមកភ្លាម នាយតូចក៏ញញឹមស្រស់តែម្ដង ហេីយក៏ងេីបរៀបចំខ្លួនអោយបានត្រឹមត្រូវ ហេីយក៏ដេីរចេញទៅខាងក្រៅដោយរឹតពាធម្មតាវិញ។
«សួស្ដី»ឃេីញរាងតូចដេីរចេញមក នាយកម្លោះក៏ញញឹមតិចៗដាក់កាយតូច តែអ្នកខាងនោះក៏ត្រឹមតែងក់ក្បាលដោយមុខស្មេីដាក់វិញ ហេីយក៏ដេីរទៅបេីកទ្វារឡានចូលអង្គុយធ្វេីមិនដឹង ចំណែក ជីមីន នាយមិនគិតអ្វីច្រេីនទេ ធម្មតា ជុងហ្គុក តែងតែក្រម៉ូវដាក់គេអញ្ចឹងស្រាប់ហេីយនឹង មិនមានប្លែកអ្វីផង។
«កុំទាន់ទៅក្រុមហ៊ុនអី»គ្រាន់តែរាងក្រាស់ឡេីងមកអង្គុយភ្លាម នាយតូចក៏ងាកមកប្រាប់ភ្លាម ។
«ជុងហ្គុក ចង់ទៅណាមែនទេ»ជីមីន ងាកសួរទៅអ្នកដែលជាប្រធានរបស់ខ្លួន ចង់ដឹងពីកន្លែងដែលរាងតូចចង់ទៅ ?
«ខ្ញុំឃ្លានមិនទាន់បានញាំអីនោះទេ ទៅញាំអីជាមួយគ្នា»ជុងហ្គុក ធ្វេីមុខស្មេីដាក់រាងក្រាស់ និយាយកុហុសគេឡេីងទំនងតែម្ដង ថាខ្លួនមិនទាន់ញាំអីទាំងដែលខ្លួនមុននេះអង្គុយញាំសោះ គិតទៅមិនសូវយល់ទេថាហេតុអីគេចង់ទៅញាំអីជាមួនាយទៅវិញ។
