@ជេឃេជ៍ គ្រុប
ថ្ងៃនេះ ជីមីន បានឆែកមើលពីឈ្មោះរបស់អ្នកដែលធ្វើអោយក្រុមហ៊ុនប៉ារបស់ក្ស័យធុន ក្នុងនោះមានឈ្មោះរបស់អ្នកជំនួញជាច្រើនដែលបានដកហ៊ុនចេញពីប៉ារបស់គេ ។ ជីមីន ព្យាយាមស្វែងរកអ្នកដែលចង់វិនិយោគទន់ជាមួយត្រកូល ផាក ម្ដងទៀត ជាអ្នកមកហើយ តែពួកគេបានបដិសេធលើសំណើររបស់នាយគ្រប់គ្នាតែម្ដង ។
«ជីមីន»
ជុងហ្គុក ហុចឯងកសារមួយដុំអោយទៅនាយសង្ហារ សឹមដាក់ខ្លួនអង្គុយតុទល់មុខនឹងនាយដោយស្នាមញញឹមតិចៗ។
«អរគុណណាស់Boss »នាយសង្ហារញញឹម នឹងប្រញាប់បើកមើលឯកសារដែលរាងតូចយកមកអោយ នាយកម្លោះពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ក្នុងការទិញនឹងលក់ភាគហ៊ុន ព្រមទាំងការទិញភាគហ៊ុនបែបណាអោយជោគជ័យ ។ វាជាឯកសាររបស់ ជុងហ្គុក ដែលនាយតូចក៏សុខចិត្តយកមកអោយនាយមើល ព្រោះថាគេចង់ជួយនាយ ដោយសារតែការមើលឃើញការខិតខំប្រឹងប្រែងរបស់នាយ។
«នេះជាគន្លឹះខ្លះៗក្នុងការទិញយកភាគហ៊ុន ពីអ្នកដែលគេចង់លក់អោយយើងដោយគ្មាបង្ខំអ្វីនោះទេ»ជុងហ្គុក
នាយតូចនិយាយទាំងញញឹម ។ គេដើរលើវិថីមួយនេះមកយូគួរាមល្មមអាចដឹងច្បាស់គួរសម ព្រោះក្រុមហ៊ុនរបស់គេ គឺជាក្រុមហ៊ុនលេងភាគហ៊ុន គេមានសម្ថតភាពដែលមិនទាន់មានអ្នកណាអាចមកយកឈ្នះគេបានដោយងាយនោះទេ។
«បាទ Boss មិននឹកស្មានសោះថា Boss មានសម្ថតភាពក្នុងវិស័យនេះដល់ម្លឹង»ជីមីន
សរសើររាងតូចជាខ្លាំង ក្រោយពីគេបានពិនិត្យឯកសារទាំងនោះហើយ គេពិតជាស្ញើចសរសើរចំពោះភាពឆ្លាតវៃរបស់រាងតូចជាខ្លាំង នៅក្មេងក៏ពិតមែន តែមានសម្ថតភាពលេងភាគហ៊ុននឹងអាចបើកក្រុមហ៊ុនព្រមទាំងអាចធ្វើជាអ្នកគ្រប់គ្រងបានយ៉ាងល្អទៀតផង ។
«នៅមានអ្នកពូកែជាខ្ញុំច្រើនណាស់ លោកត្រូវចាំថាក្នុងវិស័យជំនួញមិនត្រូវប្រម៉ាតអ្នកណាម្នាក់ឡើយ ហើយក៏មិនត្រូវលើកខ្លួនថាខ្លួនពូកែគ្រប់ពេលដែល»ជុងហ្គុក
ការធ្វើជំនួញអ្វីមួយ តែហ៊ានភ្លាត់គឺអាចនឹងដូចគ្រួសាររបស់ ជីមីន អញ្ចឹង តែបើយើងរឹងមាំគ្រប់គ្រាន់នឹងមានភាពឆ្លាតវៃអាចទប់ទល់នឹងសត្រូវបាន នោះគឺយើងរក្សារគោលជំហរបស់យើងបានរហូតទៅ តែត្រូវចាំថា យើងកុំមើលងាយឬប្រម៉ាតអ្នកណាម្នាក់អោយសោះ ។
