@ក្លឹបកំសាន្ត
                                    ម៉ោង៩យប់ម៉ោងស្មេីនេះជាម៉ោងសម្រាប់
មនុស្សដែលគេមិនចូលចិត្តភាពដេីរលេងនៅពេលយប់គេសម្រាក តែសម្រាប់អ្នកដែលចូលចិត្តភាពសប្បាយរីករាយ ឬក៏ដេីរលេងពេលយប់ស្មើនេះកំពុងនៅក្នុងក្លឹបអីបែបនឹង ច្បាស់ណាស់ថាពេលនេះពួកគេកំពុងតែសប្បាយនៅក្នុងក្លឹបហេីយ ។ 
                                    តែងាកមកមេីលក្មេងប្រុសកំសត់របស់យេីងវិញ ពេលនេះកំពុងតែបម្រេីស្រាដល់ភ្ញៀវនៅក្នុងក្លឹបយ៉ាងប្រញាប់ប្រញាល ព្រោះខ្លាចថាមិនទាន់ចិត្តរបស់ភ្ញៀវ។ 
                              «ជេហូបហា៎ ជួយលេីកស្រាទៅតុ VIP បន្តិចទៅណា ព្រោះបងឈឺពោះ»បុគ្គិលិកប្រុសម្នាក់ និយាយទៅកាន់រាងតូចដែលកំពុងតែឈរលាងកែវទុកដាក់ ក្រោយពីគេបានលេីកស្រាអោយភ្ញៀវតាមតុរួចរាល់។ 
                              «អរបាទបង»ជេហូប ញញឹមដាក់ប្រុសម្នាក់នោះ ទេីបលេីកថាសស្រាទៅតុ VIP តាមសម្ដីរបស់គេ។ 
                              «លោកនេះបាទ»ជេហូប យកស្រាដាក់លេីតុដែលមានភ្ញៀវប្រុសស្រីពីរនាក់កំពុងតែអោបថេីបគ្នា ពពាក់ពពូននៅលេីសាឡុង ទាំងមិនខ្មាស់ភ្នែករបស់គេអីបន្តិច។ 
                              «ដាក់លេីនឹងចុះ»សំឡេងរបស់ប្រុសម្នាក់នោះដូចជាប្រហែលៗ ទេីបរាងតូចប្រឹងអេីត ក ដេីម្បីមេីលមុខប្រុសម្នាក់នោះ។ 
                              «នែ៎ អាក្មេងបម្រេីឆាប់ចេញទៅ នៅមេីលស្អីហាស៎»ស្រីស្អាតដែលអង្គុយលេីភ្លៅរបស់ប្រុសម្នាក់នោះស្រែកសម្លុតទៅកាន់រាងតូចយ៉ាងខ្លាំង  ព្រោះតែខឹងដែល ជេហូប មកឈរមេីលខ្លួនបែបនេះ។ 
                              «សុំទោសៗ»ជេហូប លឺបែបនេះរហ័សអោនមុខចុះទាំងចង់យំបន្តិច ព្រោះតែគេខ្លាចនឹងសំឡេហសម្លុតរបស់នាង ទេីបរត់ចេញទៅបាត់ទាំងអោបថាសទៅបាត់។ 
                              «ប្រុសសង្ហារយេីងមកបន្តទៅណា»ស្រីស្អាតងាកទៅរករាងក្រាស់ដែលកំពុងសម្លឹងមេីលទៅនាងដោយក្រសែភ្នែកត្រជាក់ស្រេបដាក់នាង។ 
                              «ហេតុអីនាងសម្លុតគេ»ថេយ៉ុង សួរនាងដោយសំឡេងស្មេីបំផុត នឹងរុញនាងទម្លាក់ពីលេីភ្លៅរបស់ខ្លួនមួយទំហឹង ធ្វេីអោយស្រីស្អាតដួលដេកទៅលេីសាឡុងឡេីងផ្ញា។ 
                                      
                                   
                                              
                                           
                                               
                                                  