@ជេឃេជ៍ គ្រុប
តុកៗ
«អញ្ជើញចូល»ជុងហ្គុក និយាយទាំងមិនបានងេីបមុខពីឯកសារទេ ព្រោះតែរវល់ពិនិត្យមេីលឯកសារសំខាន់នៅនឹងដៃ ចំណែក ជីមីន នាយមិនបាននៅក្នុងបន្ទប់ទេ ព្រោះតែរវល់យកឯកសារទៅអោយផ្នែកផ្សេងទៀត តាមបញ្ជារបស់ ជុងហ្គុក។
«ជុងហ្គុក»យ៉ុងជុន
«យ៉ុងជុន? »ជុងហ្គុក ងេីបមុខមេីលមិត្តរបស់ខ្លួន នាយតូចជ្រួញចិញ្ចេីមបន្តិចបន្តួច ព្រោះឃេីញថាក្នុងដៃរបស់មិត្តមានកាន់ឯកសារមួយច្បាប់មកជាមួយដែល ។
«នេះលិខិតសុំឈប់ ខ្ញុំសុំឈប់ព្រោះមិនចេះធ្វេីការជាមួយនឹងនាយ ជីមីន ទេ»យ៉ុងជុន និយាយចំៗដោយទឹកមុខស្មេី នាយដាក់លិខិតសុំឈប់លេីតុរបស់ ជុងហ្គុក ហេីយក៏ងាករៀបនឹងដេីរចេញ តែ ជុងហ្គុក រហ័សឃាត់គេ។
«យ៉ុងជុនឈប់សិន នេះកេីតអី គ្រាន់តែរឿង
ប៉ុណ្នឹងសោះហេតុអីឯងធ្វេីដូចជាជារឿងធំដុំទៅកេីត»ជុងហ្គុក សួរទៅកាន់មិត្តទាំងឆ្ងល់ គ្រាន់តែគេនឹង ជីមីន ធ្វេីការបន្ទប់ជាមួយគ្នាសោះ តេីវាអាក្រក់អីណាស់ណាទៅ ហេតុអីមេីលទៅនាយ
ប្រតិកម្មដល់ថ្នាកលនេះ ទាំងដែលពួកគេគ្រាន់តែជាមិត្តនឹងគ្នាសោះ ហេតុអី យ៉ុងជុន មេីលទៅដូច ប្រច័ណ្ឌគេ។
«ជុងហ្គុក ឯងមិនដឹងទេឬថាខ្ញុំគិតបែបណាលេីឯង កន្លងមកទង្វេីរបស់យេីងមិនបង្ហាញសោះតេីមែនទេ»យ៉ុងជុន និយាយទាំងទឹកមុខអន់ចិត្តនឹងឈឺចាប់ កន្លងមកនាយបង្ហាញអោយឃេីញថាខ្លួនស្រឡាញ់នឹងមានចិត្តប្រច័ណ្ឌលេី
ជុងហ្គុក ប៉ុណ្ណា នាយចាប់ដៃរបស់រាងតូចមកកាន់ណែន ព្រោះតែចង់អោយ ជុងហ្គុក ថាខ្លួនស្រឡាញ់គេ។
«យ៉ុងជុន យេីងជាមិត្តនឹងគ្នា ខ្ញុំមិនដែលគិតអ្វីលេីសពីមិត្តនោះទេ»ជុងហ្គុក ដកដៃចដញពីការចាប់របស់ យ៉ុងជុន ជាមួយនឹងទឹកមុខភ្ញាក់ផ្អេីលជាខ្លាំងពេលដែលលឺបែបនេះ ហេីយគេក៏មិនបានគិត យ៉ុងជុន លេីសពីមិត្តនោះដែល កន្លងមកគេស្មានថានាយការពារគេពីមនុស្សប្រុសដទៃដោយសារដឹងថាគដទន់ខ្សោយ តែមិននឹកស្មានថានាយគិតលេីគេបែបនេះសោះ។
