ភាគ២៨

188 13 2
                                        


     ជីមីន នឹង ជុងហ្គុក បានបើកឡានទៅផ្សារដែលនៅក្បែរៗនោះដើម្បីទិញនំខេកអោយកូនរបស់មេការ ហ្វាង។ ព្រោះពេលដែលមេការបានត្រឡប់ទៅធ្វើការរបស់គាត់វិញ ជីមីន ក៏បានប្រាប់ពីហេតុផលរបស់មេការទៅកាន់ ជុងហ្គុក កម្លោះតូចឮហើយគេក៏ដូចជាមានអារម្មណ៍ថាខ្លួនខឹងខុសរឿងពេក ទើបគេបានអោយរាងក្រាស់ជូនគេមកទិញនំអោយមេការ ទុកជាការសុំទោសដែលគេរៀងឆេវឆាវដាក់គាត់។

«ស្រឡាញ់ម៉ូតណាដែល»រាងក្រាស់សួរទៅកាន់កាយតូចពេលដែលគេកំពុងតែដើរម៉ូតនំដែលគេដាក់តាំងក្នុងទូ។

«ខ្ញុំមិនដឹងថាត្រូវទិញនំមួយទាំងមូល ឬក៏ប្រភេទនំស្លាយនោះទេណា»ជុងហ្គុក ធ្វើមុខក្រម៉ូវដោយសារតែរើសមិនត្រូវ មិនដឹងថាត្រូវយកនំមួយណាអោយកូនមេការនោះទេ គេមិនធ្លាប់ទិញនំ Surprise អ្នកណាពីមុនមកនោះទេ មនុស្សគេសោះកក្រោះសឹងអីហើយនឹង។

«ខ្ញុំថាទិញទាំងមូលទៅ ម៉ូតវាស្អាតផង»ជីមីន

«ល្អ ប្អូនយកម៉ូតនេះមកណា មិនបាច់ដាក់ឈ្មោះទេ ដោយសារខ្ញុំមិនស្គាល់»ជុងហ្គុក ចង្អុលទៅនំដែលមានទំហំធំល្មមគួរសមប្រាប់ទៅអ្នកលក់អោយគេរៀបចំខ្ចប់អោយ។ ហើយខ្លួនក៏បានទិញរបស់ថែមដូចគ្នា ដើម្បីអោយម្ចាស់ខួបដែល ។

«ថ្ងៃនេះ Boss របស់ខ្ញុំគួរអោយស្រឡាញ់ណាស់»ជីមីន និយាយទាំងញញឹមទៅកាន់រាងតូចដែលកំពុងតែសម្លឹងមើលទៅនំខេកដោយស្នាមញញឹមដូចគ្នា គេឃើញថាថ្ងៃនេះ ជុងហ្គុក មិនត្រឹមតែមានទឹកចិត្តល្អនោះទេ តែនាយតូចក៏បានកាត់បន្ថយភាពឆេវឆាវនឹងចេះស្ដាប់ហេតុផលរបស់គេខ្លះ ខុសពីមុនឆ្ងាយណាស់។

«ក៏ធម្មតាទេ»ពេលឮគេសរសើរ ក្មេងខ្លះក៏បានចិត្តនឹងណា ទើបជាញាក់ស្មាបែបហីៗ នឹងដើរសំដៅទៅរកឡានយ៉ាងលឿន។ ចំណែករាងក្រាស់បានត្រឹមក្រវីក្បាលហួសចិត្តនឹងចារឹតរបស់រាងតូច មិនថាក្នុងកាលៈទេសៈបែបណានោះទេ ក្មេងម្នាក់នេះខ្មើតបានគ្រប់ពេលតែម្ដង។

«ទៅការស្ឋានវិញឬក៏ទៅផ្ទះមេការ ហ្វាង»ជីមីន

«ទៅការស្ឋាន»ជុងហ្គុក

✨ជំនួយការស្នេហ៍​✨Where stories live. Discover now