Part 14:ឯងចោលយើងមិនបានទេ

3K 208 0
                                    

"ចាហ្វាយ...."គ្រប់គ្នាអោនគោរពពេលដែរឃើញជុងហ្គុកដើរចូលមកពេលនេះពួកគេមិនមែនស្លៀកពាក់ជាសិស្សសាលាទៀតនោះឡើយ តែជាសម្លៀកបំពាក់ខ្មៅនិងម៉ាសបិតមុខ ហើយក៏មិនមែនមកបួននាក់ទៀតដែរតែមានកូនចៅដែរចុះចូលជាមួយជុងហ្គុកក៏មកប៉ុន្មានឡានដែរ

"រួចរាល់ហើយឬនៅ?"

"រួចរាល់ហើយចាហ្វាយ"ជុងហ្គុកងក់ក្បាលទាញយកស្រោមដៃខ្មៅមកពាក់ មុននឹងឡើងឡានចេញដោយមានវីលៀមចាំបើកទ្វារអោយរួចស្រេច មុននឹងសន្សឹមបើកចេញទៅ ដោយមានឡានប៉ុន្មានគ្រឿងទៀតបើកអមពីក្រោយ
-----------
"លោកម្ចាស់មានរឿងធំហើយ"

"មានការអី?"លោកស្ទេហ្វិនចោទសួរមកកាន់កូនចៅជំនិតដែរកំពុងតែរត់ចូលមកត្រហេបត្រហប

"មានគេសម្រុកចូលឃ្លាំងយើង" គ្រាន់តែលឺប៉ុណ្ណេះគាត់ក៏ដឹងបាត់ទៅហើយថាជាស្នាដៃនរណា តែសំណួរ តើគេដឹងពីស្ថានការណ៏ក្រុមហ៊ុនគាត់បានច្បាស់ល្អម្លេស ឬមួយមានរនុកក្នុង? គាត់ប្រញាប់ប្រមូលគំនិតមកវិញរួចបែរមកកាន់កូនចៅ ជំនិត

"ប្រាកដជាអាក្មេងនោះហើយ ត្រៀមកូនចៅទៅ!!"ថារួចគាត់ទាញកាំភ្លើងមកសៀតនឹងចង្កេះ មុននឹងដើរនាំមុខកូនចៅចេញទៅ
---------
ភូមិគ្រឹះហ្វីម៉ូរីស

ពេលនេះជាពេលយប់អ្នកនៅក្នុងភូមិគ្រិះប្រហែលជាលង់លក់ក្នុងដំណេកទៅហើយ ម៉ែដោះកាន់កែវទឹកដោះគោសម្តៅមកបន្ទប់អ្នកប្រុសតូចរបស់គាត់ មុននឹងលើកដៃគោះតិចៗ ព្រោះវាជាទម្លាប់របស់ថេយ៉ុងដែរត្រូវញ៉ាំទឹកដោះគោក្តៅមុនគេង

តុក តុក

"អ្នកប្រុសតូច...អ្នកប្រុស ម៉ែដោះយកទឹកដោះគោមកអោយ"គាត់គោះមួយសន្ទុះទើបថេយ៉ុងបើកទ្វារចេញមក ដោយមានអាវឃ្លុំហ៊ុំលើរាងកាយ

"ម៉ែដោះ មុននេះខ្ងុំងូតទឹកទើបមិនបានលឺ"

"មិនអីទេ អ្នកប្រុសតូចឆាប់ញ៉ាំហើយឆាប់សម្រាកណា"ម៉ែដោះ

"អរគុណម៉ែដោះរាត្រីសួស្តី"ថេយ៉ុងនិយាយរួចក៏ទ្វារបិតទៅវិញ
------------
ឃ្លាំង

ក្រោយមកដល់ក៏ដូចជាបំពាក់អាវុធជាតិ
ផ្ទុះជុំវិញរោងចក្ររួច ជុងហ្គុកអង្គុយចុចទូរស័ព្ទលេងធ្វើដូចមិនមានរឿងអ្វីកើតឡើង រហូតគេលឹសម្លេងសន្ធឹកឡានបើកចូលមក លោកស្ទេហ្វិនបើកទ្វារចុះមកជាមួយកូនចៅដើរមកឈរទល់មុខនឹងក្រុមរបស់ជុងហ្គុក ឪពុកនិងកូនញញឹមឡកឡើយអោយគ្នាមិនអោយនរណាចាញ់នរណាឡើយ

~𝚁𝚎𝚟𝚎𝚗𝚐𝚎 𝙾𝚛 𝙻𝚘𝚟𝚎 ~ [COMPLETE ✔️]Where stories live. Discover now